-
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តន៍សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមមិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឫទីសំណាក់របស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនិតិវិធីជាធរមាន។ ប៉ុន្តែ ការធ្វើដំណើរចេញក្រៅលំនៅឋាន ឫទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយតម្រូវឱ្យមាន ឯកសារបញ្ជាក់តាមការកំណត់ដែលមានក្នុងសេចក្តីសម្រេច រីឯការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្រ្តបិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕
-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សារ ២ទៀតគឺ ផ្សារទួលសង្កែ និងផ្សារបឹងត្របែក ផ្លាហ្សា

-
អាជីវករជាច្រើននាក់ផ្ទុះឆ្លងជំងឺកូវីដ ថា តើស្ថានភាពចុងក្រោយ រដ្ឋបាលក្រុងមានចំណាត់ការយ៉ាងណាបន្តទៀត?

-
ឯ.ឧ ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ផ្តល់កិច្ចសម្ភាសន៍ផ្ទាល់

-
ម្ចាស់ហាង១៩៨១ កាហ្វេ&ម៉ាត ខណ្ឌសែនសុខ ផ្ដល់អំណោយដល់គ្រួសារខ្វះខាត ដែលជាសកម្មភាពចូលរួមជាមួយអាជ្ញាធរ ក្នុងស្ថានភាពបិទខ្ទប់កុំឱ្យរីករាលដាលCovid-19

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្ចាស់ហាង១៩៨១ កាហ្វេ&ម៉ាត ខណ្ឌសែនសុខ ផ្ដល់អំណោយបន្តិចបន្ទួចដល់គ្រួសារខ្វះខាត ដែលជាសកម្មភាពចូលរួមជាមួយអាជ្ញាធរ ក្នុងស្ថានភាពបិទខ្ទប់កុំឱ្យរីករាលដាលCovid-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ម្ចាស់ហាង១៩៨១ កាហ្វេ&ម៉ាត ខណ្ឌសែនសុខ បានបញ្ជាក់ថា ការចូលរួមផ្ដល់អំណោយដល់គ្រួសារខ្វះខាតនេះ ធ្វើឡើងចំហ្នឹងថ្ងៃកំណើតរបស់កុមារី វណ្ណៈ បញ្ញាវត្តី និង វណ្ណៈ បញ្ញាពេជ្យ ដែលជាកូនរបស់ម្ចាស់ហ៊ាង១៩៨១ កាហ្វេ &ម៉ាត ខណ្ឌសែនសុខ ក្នុងកាយវិការចូលរួមចែករំលែកការដល់លំបាកគ្រួសារខ្វះខាត និងជាសកម្មភាពនៃទឹកចិត្តបន្តិចបន្ទួច ចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ក្នុងស្ថានភាពបិទខ្ទប់កុំឱ្យរីករាលដាលCovid-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ វណ្ណលុក
-
ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចររបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយពីក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្ដីពីវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដល់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលឈរតាមគោលដៅបិទខ្ទប់បម្រាមគោចរ។
-
ផ្សារបន្លែរបោះដុំផ្សារដើមគរត្រូវបានអាជ្ញាធររាជធានីផ្ទេរជាបណ្តោះអាសន្ន ទៅលក់នៅផ្សារថ្មី ហៅផ្សារគួរស្រូវនៅផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ភ្នំពេញ៖ ក្រោយពីផ្សារដើមគរដែលជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជាបណ្តោះអាសន្ននោះ មកដល់ពេលនេះ លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញបានបង្កើតថ្មីមួយទៀតជាបណ្តោះអាសន្ននៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានាទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគរដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែមេសានេះថា លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីមានការបិទដើមគរជាបណ្តោះអាសន្ន ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ លោកឃួង ស្រេង ក៏បានបង្កើតទីផ្សារមួយទៀតជំនួសផ្សារដើមគរជាបណ្តោះអាសន្ន ជំនួសផ្សារដើមគរ ។ ផ្សារនេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល មានចម្ងាយប្រមាណជាជាង១៤គីឡូម៉ែត្រពីផ្សារដើមគរ រាជធានីភ្នំពេញ ។ ផ្សារថ្មីនេះ មកដល់ពេលនេះ បន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទីផ្សារនេះ ហើយដែរ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕
-
ឯកឧត្តម សុខ ប្រសិទ្ធិ នាំយកអំណោយ និងថវិកាឧបត្ថម្ភជូនដល់កងកម្លាំងកំពុងបំពេញភារកិច្ចការបិទខ្ទប់ ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល

គោរពអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងពត៌មានបានដឹកនាំក្រុមការងារ ផលិតឯកសារក្រសួងចុះថតសកម្មភាព និងរូបភាពផ្សេងៗ របស់ កម្លាំងសមត្ថកិច្ចកំពុង អនុវត្តច្បាប់បំម្រាមគោរចតាមសេចក្ដីសម្រេចលេខ៤៩សសរចុះថ្ងៃ ទី១៧ មេសា២០២១ របស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីរក្សាទុកឯកសារសម្រាប់ប្រើប្រាស់និងរក្សាទុកក្នុងក្រសួងពត៌មាន(គណៈកម្មាធិការនីតិកម្មនិងគណៈកម្មាធិការសម្របសម្រួលពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ) ។ ឆ្លៀតក្នុងឱកាស ចុះបំពេញភារកិច្ច ឯកឧត្តម សុខ ប្រសិទ្ធិ បាន អញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព៌តមាន មាន ទឹកសុទ្ធ១០កេស ទឹកបាកាស៥កេស ទឹកក្រូច៥កេសនិងថវិការ១លាន៤សែនរៀលប្រគល់ ជូនដល់កងកម្លាំងរបស់នាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃកំពុងបំពេញភារកិច្ចឈរជើងនៅចំណុចគោលដៅ ស្តុប ណតប្រីតផ្លូវលេខ២០០៤ ស្ថិតក្នុង ខណ្ឌសែនសុខរាជធានីភ្នំពេញនិងបានឧបត្ថម្ភ ទឹកសុទ្ធ១០កេស ទឹកបាកាស៥កេស ទឹកក្រូច៥កេសនិងថវិការ២លាន២សែនរៀលជូនគោលដៅមួយទៀតរបស់កងកម្លាំងបញ្ជាការឯកភាពស្រុកលើកដែកនៃស្នងការនគរបាលខេត្តកណ្ដាលកំពុងឈរជើងនៅលើផ្លូវជាតិលេខ១ត្រង់ចំនុចស្ពានអ្នកលឿងស្ថិតក្នុងមូលដ្ឋានឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលចេញវិធានការបិទខ្ទប់LOCK DOWN ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាលក្នុងរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រសៀលថ្ងៃទី១៨មេសា ។ ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងពត៌មានជូនដល់កម្លាំងសមត្ថកិច្ចទាំងអស់ដែលកំពុងបំពេញភារកិច្ចបំរើជាតិនិងប្រជាពលរដ្ឋ ។ ឯកឧត្តម បាន មានប្រសាសន៍ថាក្នុងអំឡុងពេលអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល កងកម្លាំងត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់…
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកនិយាយថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Johnson &Johnson ជាមួយការព្រមាន និងការរឹតត្បិត

អាមេរិក៖ ប្រធានទីប្រឹក្សាវេជ្ជសាស្រ្តរបស់សេតវិមាន លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី និយាយថា រូបលោកជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson &Johnson ជាមួយនឹងការព្រមាន ឬក៏ភ្ជាប់នឹងការរឹតត្បិត ។ និយ័តករសុខាភិបាលអាមេរិកកាលពីថ្ងៃអង្គារ៍សប្តាហ៍កន្លងទៅ បានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson និង Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូសជាបណ្តោះអាសន្នសិន ដើម្បីស៊ើបអង្កេតលើរបាយការណ៍អំពីបញ្ហាកំណកឈាមចំនួន៦ករណី ក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងនេះជាង ៧លាននាក់ ។ ជុំវិញបញ្ហាខាងលើនេះដែរ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី បានប្រាប់កម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញថា សេចក្តីសម្រេចថាតើត្រូវបន្តប្រើវ៉ាក់សាំង Johnson &Johnson ឬមួយយ៉ាងណានោះ នឹងដឹងលទ្ធផលឆាប់ៗនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបន្ថែមថា គ្មានការភ្ញាក់ផ្អើលទេ ប្រសិនបើមានការបន្តប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញក្នុងទម្រង់ណាមួយ ៕ ប្រភព៖ CNBC
-
នៅចុងឆ្នាំនេះ ក្រុមហ៊ុន AstraZeneca អាចនឹងមានវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង

អាមេរិក៖ វ៉ាក់សាំងទម្រង់ថ្មីរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានកែប្រែដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង នឹងត្រៀមរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខ នេះបើតាមមន្ត្រីរបស់ AstraZeneca ប្រចាំប្រទេសអូទ្រីសនិយាយក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ ។ អ្នកគ្រប់គ្រងក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសអូទ្រីស លោកស្រី Sarah Walters បញ្ជាក់ថា បច្ចុប្បន្នវ៉ាក់សាំងរបស់ AstraZeneca ដែលមានស្រាប់មិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសអាហ្រ្វិកខាងត្បូងនោះឡើយ ។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford កំពុងចាប់ផ្តើមធ្វើការកែតម្រូវលើវ៉ាក់សាំង ដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង ហើយយើងរំពឹងថា វានឹងរួចរាល់នៅដំណាច់ឆ្នាំ២០២១នេះ ប្រសិនបើចាំបាច់ ។ គួរបញ្ជាក់ថា និយតករឱសថសហភាពអឺរ៉ុប និងអង់គ្លេសបានអះអាងថា ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca មានអត្ថប្រយោជន៍ ច្រើនជាងហានិភ័យនៃបញ្ហាកំណកឈាមដ៏កម្រ ៕ ប្រភព៖ Reuters