Category: Covid-19

  • ក្រសួងការងារណែនាំពីការផ្តល់ប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភបន្ថែមដល់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុនដែលប៉ះពាល់អំឡុងបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    ក្រសួងការងារណែនាំពីការផ្តល់ប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភបន្ថែមដល់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុនដែលប៉ះពាល់អំឡុងបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ខែមេសាឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅខេត្តកណ្តាល។ ក្នុងសេចក្តីណែនាំដែលបានចុះ ហត្ថលេខា ដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា៖យោងតាមច្បាប់ស្តីពីការងារ ការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យោងតាមច្បាប់ស្តីពីការងារ ការផ្អាកសកម្មភាពអាជីវកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុនដោយសារការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាំឱ្យមានការព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិត។ ប្រភពខាងលើនេះបញ្ជាក់បន្ថែមថា ដើម្បីធានាផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយក សហគ្រាសសិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់ដូចខាងក្រោម៖ ១. ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាពការងារជូនកម្មករនិយោជិតរបស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។២. ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បានបើកផ្តល់នាពេលកន្លងមក។ ការបើកផ្តល់នេះសូមធ្វើនៅក្រោយ…

  • អ្នកឆ្លងថ្មី៦២៤នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤៨នាក់

    អ្នកឆ្លងថ្មី៦២៤នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤៨នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១៨មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៦២៤នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអសើ។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៤៨នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១៩មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់១៣នាក់ នោះបានព្យាបាលជាសះស្បើយចំនួន២ពាន់៥២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៤ពាន់៤៣៩នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤៥នាក់ហើយ។

  • ទោះមានភ្លៀងខ្យល់ អាកាសធាតុមិនអំណោយផលនៅថ្ងៃនេះក៏ដោយ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តលើវិធានការសន្តិសុខក្នុងអំឡុងពេលបិទខ្ទប់

    ទោះមានភ្លៀងខ្យល់ អាកាសធាតុមិនអំណោយផលនៅថ្ងៃនេះក៏ដោយ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តលើវិធានការសន្តិសុខក្នុងអំឡុងពេលបិទខ្ទប់

    ទោះមានភ្លៀងខ្យល់ អាកាសធាតុមិនអំណោយផលនៅថ្ងៃនេះក៏ដោយ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តលើវិធានការសន្តិសុខក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) នៅរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី១៩ ខែមេសាឆ្នាំ២០២១។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានការីករាលដាលជំងឺកូវីដ-១៩។

  • កិច្ចប្រជុំស្ដីពីការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំលើកទី២

    កិច្ចប្រជុំស្ដីពីការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំលើកទី២

    រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំដើម្បីបន្តដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា-ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់បុគ្គលិកអប់រំដែលបានសហការគ្នា ក្នុងការផ្ដល់សេវាចាក់វ៉ាក់សាំងលើកទី១ ប្រកបដោយភាពជោគជ័យ មានស្តង់ដា និងមានសុវត្ថិភាព ព្រមទាំងបានស្នើរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ ឱ្យបានរលូនដូចលើកទី១ និងរក្សាភាពទន់ភ្លន់ក្នុងការដោះស្រាយបញ្ហាដែលអាចកើតឡើង។ ឯកឧត្ដម ក៏បានអំពាវនាវដល់បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ អនុវត្តគោលការណ៍៣ការពារ ៣កុំ បន្តការប្រុងប្រយ័ត្ន រក្សាគម្លាតសង្គម ពាក់ម៉ាស់ ធ្វើអនាម័យជាប្រចាំ ជៀសវាងការធ្វើដំណើរឆ្លងខេត្ត ឬឆ្លងខណ្ឌបើគ្មានការចាំបាច់ ដើម្បីបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរ តាមរយៈកិច្ចប្រជុំនេះ បានកំណត់គោលការណ៍ថ្មីសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ ដោយកំណត់ឱ្យបុគ្គលិកអប់រំទាំងអស់ត្រូវទទួលការចាក់វ៉ាក់សាំងនៅខណ្ឌដែលខ្លួនរស់នៅ ជៀសវាងការធ្វើដំណើរឆ្លងខណ្ឌ ព្រមទាំងចាក់នៅទីតាំងដែលក្រសួងអប់រំ បានរៀបចំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ៕ ដោយ -រ៉ាវុធ

  • ខណ្ឌពោធិ៍សែនជ័យ បានសម្រចបិទផ្សារ ៤កន្លែងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

    ខណ្ឌពោធិ៍សែនជ័យ បានសម្រចបិទផ្សារ ៤កន្លែងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

    ខណ្ឌពោធិ៍សែនជ័យ បានសម្រចបិទផ្សារ ៤កន្លែងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

  • ប្រមុខរាជរដ្ឋាភិបាល ចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    ប្រមុខរាជរដ្ឋាភិបាល ចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ យោងតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែ សម្រួលវិធានការដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេស ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល សូមធ្វើការ ណែនាំនូវវិធានការអនុវត្តលម្អិតដែលត្រូវរឹតបន្ដឹងបន្ថែមទៀត។

  • ក្រសួងការងារណែនាំពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់ រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សេចក្តីណែនាំស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • ក្រសួងបរិស្ថានបន្តការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

    ក្រសួងបរិស្ថានបន្តការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

    ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពីការបន្តការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សេចក្តីណែនាំបានឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ចូលរួមដូចតទៅៈ ត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ជាបណ្ទើអាសន្នរយៈពេល៨(ប្រាំបី)ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ត្រូវសហការ ត្រួតពិនិត្យ តាមដាន ហាមឃាត់នូវរាល់ការធ្វើដំណើរចេញ-ចូល និងមិនត្រូវអនុញ្ញាតឱ្យមានសកម្មភាពសេវាកម្មទេសចរណ៍ណាមួយនៅតាមគោលដៅទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះជាដាច់ខាត។

  • រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ១០ចំណុចសំខាន់ៗ ដើម្បីធ្វើការណែនាំដល់គ្រប់អាជ្ញាធររដ្ឋបាលក្រុង-ស្រុក គ្រប់ស្ថាប័ន មន្ទីរនិងអង្គភាពនានាចំណុះរដ្ឋបាលខេត្តដែលស្ថិតក្នុងរង្វង់នៃដែនភូមិសាស្រ្តក្នុងខេត្តរបស់ខ្លួន

    រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ១០ចំណុចសំខាន់ៗ ដើម្បីធ្វើការណែនាំដល់គ្រប់អាជ្ញាធររដ្ឋបាលក្រុង-ស្រុក គ្រប់ស្ថាប័ន មន្ទីរនិងអង្គភាពនានាចំណុះរដ្ឋបាលខេត្តដែលស្ថិតក្នុងរង្វង់នៃដែនភូមិសាស្រ្តក្នុងខេត្តរបស់ខ្លួន

      រដ្ឋបាលខេត្តបាតដំបង បានចេញសេចក្តីណែនាំស្តីពីវិធានការរដ្ឋបាលជាបណ្តោះអាសន្ន បន្តទៀតរហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ដើម្បីបន្តនិងចូលរួមនិងទប់ស្កាត់នូវការឆ្លងរាលដាលជម្ងឺកូវីដ-19 ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរបស់ខ្លួន។      ក្នុងខ្លឹមសារនៃវិធានការរដ្ឋបាល របស់ រដ្ឋបាលខេត្តបាត់ដំបង លេខ ០០៥/២១សណន ចុះថ្ងៃទី១៩ខែមេសានេះនិងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-19រដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាល និង សេចក្តីណែនាំមួយចំនួនបន្តរហូតដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នូវចំណុចប្រការសំខាន់ៗដូចខាងក្រោមនេះ៖

  • រួមគ្នាអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លីដើម្បីសេចក្តីសុខយូរអង្វែង

    រួមគ្នាអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លីដើម្បីសេចក្តីសុខយូរអង្វែង

    កូវីដ-១៩ ៖ រួមគ្នាអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លីដើម្បីសេចក្តីសុខយូរអង្វែង៖