-
រដ្ឋបាលខេត្តស្វាយរៀងជូនដំណឹងស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩

-
អូស្ត្រាលីប្រកាសជួយផ្តល់វ៉ាក់សាំងកូវីដ១៩ AstraZeneca ជូនវៀតណាម

វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសអូស្ត្រាលីអាចនឹងបញ្ជូនទៅប្រទេសវៀតណាម នេះបើតាមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសវៀតណាម។មានប្រសាសន៍អំឡុងសន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃចន្ទ ទី១៩ មេសា លោកស្រី Robyn Mudie បាននិយាយថា «អូស្ត្រាលីនឹងគិតគូរពីនីតិវិធីផ្តល់វ៉ាក់សាំងជូនដល់ប្រទេសវៀតណាម ក្នុងនោះ កញ្ចប់វ៉ាក់សាំងខ្លះទំនងជាផលិតនៅប្រទេសអូស្ត្រាលីតែម្តង»។ ឆ្លើយតបនឹងទីភ្នាក់ងារសារព័ត៌មានវៀតណាម VnExpress ទាក់ទឹងនឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវ៉ាក់សាំងនេះ លោកស្រី Robyn Mudie បាននិយាយថា ខណៈដែលអូស្ត្រាលីកំពុងផលិតវ៉ាក់សាំងក្នុងប្រទេសនោះ ការផ្តោតជាសំខាន់នាពេលបច្ចុប្បន្ននេះគឺជួយដល់វៀតណាមឲ្យមានវាក់សាំងប្រកបដោយសុវត្ថិភាព និងប្រភពជឿទុកចិត្តបាន»។ អំឡុងសន្និសីទពេលនោះ ទាំងទូតអូស្ត្រាលី និងតំណាងអង្គការយូនីសេហ្វប្រចាំវៀតណាមបានប្រកាសរួមគ្នាថា នឹងផ្តល់កញ្ចប់ថវិការជាង១០លានដុល្លារអាមេរិក ជួយដល់ផ្នែកដឹកជញ្ជូនវ៉ាក់សាំងទៀតផង រួមទាំងរៀបចំទូក្លាសេត្រជាក់ផ្ទុកវ៉ាក់សាំងផងដែរ។ នេះមិនមែនជាលើកទី១ទេ ដែលវៀតណាមទទួលបានជំនួយពីវៀតណាម ក្នុងនោះ ការជួយរបស់អូស្ត្រាលីសម្រាប់វៀតណាមលើកិច្ចប្រយុទ្ធប្រឆាំងកូវីដ១៩ មកទល់ពេលនេះមានប្រមាណ៣១លានដុល្លារអាមេរិកហើយ ក្នុង រយៈពេល៣ឆ្នាំ៕
-
រដ្ឋបាលរាជធានីភ្នំពេញ អត្តសញ្ញាណ និងទីតាំងអ្នកជំងឺឆ្លងថ្មី ៤៦៤ នាក់ ដែលបានរកឃើញវិជ្ជមានកាលពីម្សិលមិញ

-
អភិបាលរាជធានី៖ប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅដ្ឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យម្នាក់ក្នុងមួយគ្រួសារ

ភ្នំពេញ៖លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ៖បងប្អូនប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅដ្ឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យដោយមួយគ្រួសារចេញបានតែម្នាក់ ប៉ុណ្ណោះ ។ ចំណែក ផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់អោយបាននៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ។ ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅរាត្រីថ្ងៃទី១៩ខែ មេសានេះ នៅសាលារាជធានីភ្នំពេញ។ ក្រៅពីការបញ្ជាក់បែបខាងលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកសុី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការនៃបិទខ្ទប់រាជធានីភ្នំពេញនេះ។ លោកបន្ថែមថា ៖ចំពោះការអនុញ្ញាតជូនបងប្អូន ប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនអោយ ដោយមួយគ្រួសារចេញបានតែមួយនាក់ប៉ុណ្ណោះ ហើយ ផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមត្រូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
កម្លាំងចម្រុះ នៃគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចុះបង្ក្រាបការប្រមូលផ្ដុំលេងល្បែងស៉ីសងភ្នាល់ទឹកភ្លៀង

បាត់ដំបង៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបការប្រមូលផ្ដុំលេងល្បែងភ្នាល់ទឹកភ្លៀងដែលប្រឆាំងទៅនឹងបម្រាមរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ ប្រតិបត្តិការបង្ក្រាបនេះបានចំនួន ៣គោលដៅ ដែលកំពុងប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ទឹកភ្លៀងនៅក្រោយផ្សារ ភូ ពុយ ខេត្តបាត់ដំបង ។ ប្រតិបត្តិការចុះបង្ក្រាបការប្រមូលផ្ដុំអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង ៣គោលដៅនេះ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៣នាក់ ក្នុងនោះមានស្រី១ ម៉ូតូចំនួន ១៤គ្រឿង រថយន្តចំនួន ៤គ្រឿងបញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។ ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងរបស់ស្នងការនគរបាលខេត្តបាត់ដំបង មានកម្លាំងសន្តិសុខផ្ទៃក្នុង និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង ៕ ដោយ វណ្ណលុក
-
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដំណឹងពីការចាក់វ៉ាក់សាំងដូសទី២

-
សហភាពសហព័ន្ធយុវជនកម្ពុជា ជួយដោះស្រាយការលំបាកអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ

ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជ ធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ប្រកបរបរធាក់ស៊ីក្លូ ចំនួន១១៥នាក់ នៃ សមាគម អភិរក្ស ស៊ីក្លូ និង មុខ របរ ក្រៅប្រពន័្ធ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងម្នាក់ទទួលបានអង្ករ ១០គីឡូ ក្រាម មីសួរ០១យួរ (ស្មើនឹង១២កញ្ចប់) ត្រីខកំប៉ុង ០៥កំប៉ុង និង ទឹកបរិសុទ្ធ០១យួរ។ សកម្មភាពរបស់យុវជនសសយក រៀបចំឡើងដើម្បី ចូលរួម ដោះស្រាយជីវភាពប្រចាំ ថ្ងៃ របស់ ពួក គាត់ ដែលកំពុងជួបការលំបាកក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ សូមបញ្ចាក់ថានៅក្នុងឱកាសនៃការសាកសួរសុខទុក្ខ និងជូនអំណោយដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្រុមការងារក៏បាន ឧបត្ថម្ភ ត្រីខ មីសួរ និងទឹកសុទ្ធមួយចំនួនទៀតជូនដល់ ប្រជាពលរដ្ឋដែលជួបប្រទះការលំបាកមួយចំនួនទៀតផងដែរ៕
-
រដ្ឋបាលក្រុងបាត់ដំបង បន្តចុះត្រួតពិនិត្យនូវវិធានរដ្ឋបាល ក្នុងការចុះអប់រំប្រជាពលរដ្ឋ និងអ្នកលក់ដូរតាមទីផ្សារ តាមដងផ្លូវនិងមុខផ្ទះ ឲ្យអនុវត្តការណែនាំរបស់រដ្ឋបាលខេត្ត

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានធ្វើការគូសបញ្ជាក់ថា៖ក្នុងវិធានការនៃការទប់ស្កាត់ពីការឆ្លងរាតត្បាតពីជម្ងឺកូវីដ-19របស់រាជរដ្ឋាភិបាលកម្ពុជា ការណែនាំ និងការអំពាវនាវរបស់ក្រសួងសុខាភិបាល រួមនិងការដាក់ចេញនូវវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ពីការរាលដាលជម្ងឺឆ្លងកូវីដ19ពលរដ្ឋនៅក្រុងបាត់ដំបងភាគច្រើន គឺបានចូលរួមអនុវត្តនូវវិធានទប់ស្កាត់ការរាលដាលជំងឺកូវីដ-19បានប្រសើរមួយកម្រឹត បើជាទោះស្ថានភាពជំងឺកូវីដ-19មិនមានឆ្លងរាលដាលនៅក្នុងសហគមន៍នៃភូមិសាស្ត្រ របស់ ខេត្តបាត់ដំបង ខ្លួនក៏ដោយ។ លោកបានថ្លែងការកោតសរសើរនិងអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ រស់នៅក្នុងក្រុងបាត់ដំបងដែលពួកគាត់មានការយល់ដឹង បានចូលរួមអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងពីការឆ្លងរីករាលដាលជំងឺកូវីដ-19 តាមរយៈក្នុងការដាក់ចេញនិងអនុវត្តនូវវិធានការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង។ក្នុងខណៈតិចតួចប៉ុណ្ណោះដែលបងប្អូនទាំងនោះ នៅមានការខ្វះចន្លោះ និងមិនទាន់យល់ដឹងនិងអនុវត្តពីវិធានការទាំងនេះ។ ការថ្លែងលើកឡើងបែបនេះ គឺក្នុងពេលដែលលោកអភិបាលក្រុង បានចុះត្រួតពិនិត្យ តាមដានល្បាតពិនិត្យមើល ពីការអនុវត្តវិធានសុខាភិបាលសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដើម្បីបន្តវិធានរដ្ឋបាល រហូតដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១និងដើម្បីចុះផ្សព្វផ្សាយបន្ថែម ពីវិធានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19 និងចែកម៉ាស់ដល់ក្រុមអាជីវករនិងប្រជាពលរដ្ឋទូទៅ នៅផ្សារធំបាត់ដំបង (ផ្សារណាត់) នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក៏ បានគូសបញ្ជាក់បន្ថែមថា៖ ថ្មីៗនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវសេចក្តីណែនាំថ្មីៗ បន្ថែមទៀត…
-
កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តរឹតបណ្ដឹងសេចក្ដីណែនាំនិងសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រង់ចំណុចស្ទុបក្បាលថ្នល់

ផ្សាយផ្ទាល់ ៖ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តរឹតបណ្ដឹងសេចក្ដីណែនាំនិងសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រង់ចំណុចស្ទុបក្បាលថ្នល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ។ លោក ជីម ភារ៉ា អ្នករាយការណ៍
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងបិទផ្នែកខ្លះ ក្នុងផ្សារចំនួន០២បន្ថែមទៀត នៅតាមបណ្តាស្រុក ក្នុងខេត្ត របស់ខ្លួន

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានធ្លោយឲ្យដឹងនៅល្ងាច ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១នេះថា៖ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង កំពុងតែធ្វើការពិចារណា ក្នុងការបិទនៅផ្នែកខ្លះក្នុងផ្សារចំនួន០២បន្ថែមទៀត នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង បន្ទាប់ពីបានបិទផ្សារ ចំនួន១០ រួចមកហើយកាលពីពេលកន្លងទៅថ្មីៗនោះ៖ក្នុងនោះមានផ្សារចំនួន៨ស្ថិតក្នុងក្រុងបាត់ដំបង និងផ្សារចំនួន០២ទៀតតក្នុងស្រុកថ្មគោល រួមមាន៖ ផ្សារជ្រៃនិងផ្សារថ្មគោល។ ដោយឡែកនៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចក្នុងការបីទផ្សារក្នុងស្រុកមោងឫស្សី ដោយយោងលើលិខិតស្នើសុំបិទផ្សារពីអភិបាលស្រុកមោងឫស្សី ដោយសម្រេចបិទនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះ។ហើយផ្សារទាំង១១ខាងលើនេះនិងបន្តអនុវត្តនូវវិធានរដ្ឋបាលក្នុងការបិទរហូតដល់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១។ ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការបង្ហើបឲ្យដឹងទៀតថា៖រដ្ឋបាលខេត្ត គ្រោងនិងបិទផ្សារនៅក្នុងស្រុកបវេល មួយទៀត ប្រសិនបើអាជ្ញាធររដ្ឋបាលស្រុកនេះធ្វើការស្នើសុំបិទផ្សារនេះជាបណ្តោះអាសន្ន មកអាជ្ញាធរខេត្តបាត់ដំបង។ សូមបញ្ជាក់ថា៖នៅថ្ងៃទី១៩ខែមេសានេះរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន១០ចំណុចសំខាន់ៗដើម្បីធ្វើការណែនាំដល់គ្រប់អាជ្ញាធររដ្ឋបាលក្រុង-ស្រុក គ្រប់ស្ថាប័ន មន្ទីរនិងអង្គភាពនានាចំណុះរដ្ឋបាលខេត្តដែលស្ថិតក្នុងរង្វង់នៃដែនភូមិសាស្រ្តក្នុងខេត្តរបស់ខ្លួន។ ដោយបានចេញ សេចក្តីណែនាំស្តីពីវិធានការរដ្ឋបាលជាបណ្តោះអាសន្នបន្តទៀតរហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ដើម្បីបន្តចូលរួមក្នុងការទប់ស្កាត់នូវការឆ្លងរាលដាលជម្ងឺកូវីដ-19 ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងរបស់ខ្លួន។ ក្នុងខ្លឹមសារនៃវិធានការរដ្ឋបាល របស់ រដ្ឋបាលខេត្តបាត់ដំបង លេខ០០៥/២១.សណន ចុះថ្ងៃទី១៩ខែមេសានេះ គឺដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-19។ ក្នុងន័យនេះ រដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានដាក់ចេញនូវវិធានការរដ្ឋបាលនិងសេចក្តីណែនាំមួយចំនួន បន្តរហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១នូវប្រការសំខាន់ៗចំនួន១០ចំណុចផងដែរ៕ …