-
អាជ្ញាធរខេត្តកណ្ដាល ត្រៀមទីតាំងសម្រាប់ធ្វើជាទីផ្សារបោះដុំបន្លែ ជំនួសផ្សារដើមគរ

-
គិតដល់ត្រឹមថ្ងៃទី១៨ មេសា មានអ្នកជំងឺកូវីដ១៩ ចំនួន៤៣នាក់ហើយ

-
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះពិនិត្យអាគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ត្រៀមរៀបចំជាមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩

-
រថយន្តគិលានសង្រ្គោះឯកជនស៊ីឈ្នួលដឹកមនុស្សចេញពីតំបន់បិទខ្ទប់ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តរតនគិរី

កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង នៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៧មេសា ឆ្នាំ២០២១ រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពីភ្នំពេញ ទៅខេត្តរតនគិរី ដែលមានមនុស្ស៤នាក់ ក្នុងរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោក សង្ឃរាជាធានីភ្នំពេញ។ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលបិទខ្ទប់តាំងពីថ្ងៃទី១៥មេសាដល់ថ្ងៃ២៨មេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង។ មនុស្សទាំង៤នាក់នៅលើរថយន្តគិលានសង្គ្រោះនោះមានឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ, ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ ចំណែកមនុស្ស២នាក់ទៀត មានឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងម្នាក់ទៀតឈ្មោះ…
-
អាជ្ញាធរខណ្ឌចំការមន ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា

-
រដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ(សាំហាន់)

-
សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

-
បុរសជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានសមត្ថកិច្ចខេត្តកំពតបញ្ជូនខ្លួនទៅតុលាការ ក្រោយការប្រព្រឹត្តអំពើប្រឆាំងទៅនឹងវិធានការទប់ស្កាត់ជំងឺកូវីដឥ១៩

យោងតាមស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនជាតិអាល្លឺម៉ង់ ឈ្មោះ KASKE STEVE ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលបានផ្គើននឹងប្រព្រឹត្តល្មើសបម្រាមគោចររបស់រដ្ឋបាលខេត្តកំពត និងរាជរដ្ឋាភិបាលកម្ពុជា។ បុរសរូបនោះ ថែមទាំងបានញុះញង់ឲ្យមានការផឹកស៊ី នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅម៉ោង៩នាទីយប់ទី ១៧ មេសា ឆ្នាំ ២០២១ នៅក្រុងកំពត ខេត្តកំពត។ លោកស្នងការបានបន្តថា សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។ សូមជម្រាបថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យរាជរដ្ឋាភិបាលបិទខ្ទប់រាជាធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដា។ ជាមួយគ្នានោះ បណ្ដាខេត្តនានាបានដាក់បម្រាមគោចរ និងហាមការលក់ដូរគ្រឿងស្រវឹង និងការជួបជុំផឹកស៊ីផងដែរ។
-
មានករណីស្លាប់បុរសជនជាតិខ្មែរ ០២នាក់ ដោយសារកូវីដ១៩

-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យត្រួតពិនិត្យ ការលួចធ្វើដំណើរតាមផ្លូវទឹក

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំមួយទៅកាន់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកំពង់ចាម ឱ្យពិនិត្យមើលក្រែងមានការលួចធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងនេះ ដោយប្រើមធ្យោបាយផ្លូវទឹក។ ក្នុងសារសំឡេងណែនាំមួយដែលទទួលបាននៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ បានដាក់ការព្រួយបារម្ភថា ខ្លាចមានការឆ្លងចេញចូលពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ដោយប្រើមធ្យោបាយផ្លូវ ជាពិសេសតាមរយៈទូកនេសាទ ដែលអាចនាំដល់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀតផងដែរ។ ការហាមឃាត់នេះមានរយៈពេលពីរសប្តាហ៍ដោយរាប់ចាប់ពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា។ សម្តេចតេជោ ក៏ធ្លាប់បានលើកឡើងដែរថា ប្រសិនបើការហាមឃាត់ធ្វើដំណើរឆ្លងកាត់ខេត្តរយៈពេលពីសប្តាហ៍នេះហើយ ជំងឺកូវីដ១៩ មិនមានស្ថានភាពថមថយទេនោះ សម្តេចនឹងពិចារណាពន្យារពេលវិធានការនេះបន្តទៀត៕