Category: Covid-19

  • លួចប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់

    លួចប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់

    ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ០៤នាក់ វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ ករណីល្មើសវិធានការក្រសួងសុខាភិបាល (ប្រមូលផ្តុំគ្នាលេល្បែងស៊ីសងជល់មាន់) នៅចំណុចមុខដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៤នាក់ដែលត្រូវឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ផល សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) , ទី២-ឈ្មោះ វណ្ណ សុខនី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូតិ៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ទី៣-ឈ្មោះ គង់ ប៊ុនឡុង…

  • អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាមន្ដ្រីសុខាភិបាល គ្រូពេទ្យ និងអ្នកដឹកជញ្ជូនម្ហូបអាហារ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាមន្ដ្រីសុខាភិបាល គ្រូពេទ្យ និងអ្នកដឹកជញ្ជូនម្ហូបអាហារ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមគោលដៅទាំងនោះ ត្រូវជួយសម្របសម្រួលឲ្យទាន់ពេលវេលា និងអនុញ្ញាតឲ្យក្រុមមន្ដ្រីសុខាភិបាល គ្រូពេទ្យឲ្យធ្វើដំណើរនៅពេលពួកគេ បង្ហាញកាតសម្គាល់ខ្លួន ឬលិខិតបេសកកម្មជាដើម។ សម្រាប់អ្នកដឹកជញ្ជូនម្ហូបអាហារ តាមម៉ូតូ តាមរឺម៉ក់ ឬតាមរថយន្ដក៏ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរផងដែរ។ សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងរហូតមកដល់ថ្ងៃទី១៨ ខែមេសានេះ មានព័ត៌មានជាច្រើនដែលអាជ្ញាធរ និងសមត្ថកិច្ច នៅតាមគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ បានឃាត់មន្ដ្រីសុខាភិបាល គ្រូពេទ្យ ដែលជាក្រុមមន្ដ្រីអាទិភាពបំផុត នៅក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដយ៉ាងធ្ងន់ធ្ងរ។ជាមួយគ្នានេះ ក្រុមបុគ្គលិកដឹកជញ្ជូនម្ហូបអាហារដែលប្រជាពលរដ្ឋកម្មង់តាមអនឡាញមួយចំនួនធំ ត្រូវបានឃាត់មិនឲ្យធ្វើដំណើរផងដែរ ដែលសេវាកម្មនេះ គឺចាំបាច់បំផុតសម្រាប់ដំណាក់កាលនៃការរាំងខ្ទប់។

  • រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ដើម្បីផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត

    រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ដើម្បីផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត

    សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ សូមសាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំតាមគ្រុប Telegram ប្រចាំខណ្ឌទាំង១៤។ សូមជ្រើសរើសមូលដ្ឋានខណ្ឌដែលត្រូវស្នើសុំ ដោយចុចនូវ Link Telegram ដូចខាងក្រោម៖ **រដ្ឋបាលរាជធានីភ្នំពេញ https://t.me/ppenhcityhall ១. រដ្ឋបាលខណ្ឌចំការមន https://t.me/ppchamkarmon២. រដ្ឋបាលខណ្ឌដូនពេញ https://t.me/ppdaunpenh៣. រដ្ឋបាលខណ្ឌ៧មករា https://t.me/pp7makara៤. រដ្ឋបាលខណ្ឌទួលគោក https://t.me/pptoulkork៥. រដ្ឋបាលខណ្ឌដង្កោ https://t.me/ppdangkour៦. រដ្ឋបាលខណ្ឌមានជ័យ https://t.me/ppmeanchey៧. រដ្ឋបាលខណ្ឌឫស្សីកែវ https://t.me/pprussiekeo៨. រដ្ឋបាលខណ្ឌសែនសុខ https://t.me/ppsensok៩. រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ https://t.me/ppsenchey១០. រដ្ឋបាលខណ្ឌជ្រោយចង្វារ https://t.me/ppchroychongva១១. រដ្ឋបាលខណ្ឌព្រែកព្នៅ https://t.me/ppprekpnov១២. រដ្ឋបាលខណ្ឌច្បារអំពៅ…

  • បុរសម្នាក់ទៀតហើយត្រូវបានគេរកឃើញថាបានរត់ចេញពីភ្នំពេញទៅដល់ខេត្តកំពង់ឆ្នាំង រកឃើញថាមានវិជ្ជមានកូវីដ១៩

    បុរសម្នាក់ទៀតហើយត្រូវបានគេរកឃើញថាបានរត់ចេញពីភ្នំពេញទៅដល់ខេត្តកំពង់ឆ្នាំង រកឃើញថាមានវិជ្ជមានកូវីដ១៩

    ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ទៀតហើយដែលត្រូវបានសមត្ថកិច្ចរកឃើញថាបានរត់ចេញពីក្រុងភ្នំពេញបានមកដល់ខេត្តកំពង់ឆ្នាំង រកឃើញថាមានវិជ្ជមានកូវីដ១៩ ។ បុរសម្នាក់ខាងលើនេះមានឈ្មោះ អ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ២E០ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលួចធ្វើដំណើរដោយថ្មើជើងចូលខេត្តកំពង់ឆ្នាំងហើយ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវិដ១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមេសា២០២១នេះផងដែរ។ លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានបញ្ជាក់អោយដឹងថា នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ម្សិលមិញនេះឈ្មោះ អ៊ុន មុន្នីរតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ២E០ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញបានធ្វើដំណើរថ្មើជើងមកដល់ផ្សារត្រាចក៍បានហៅម៉ូតូកង់បីជិះពីផ្សារត្រាចទៅលេងផ្ទះបងប្អូនឈ្មោះ កង ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្នារពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពងើឆ្នាំង ។ ពេលម៉ូតូកង់បីឌុបឈ្មោះ អ៊ុន មុន្នីរតនៈ បានមកដល់មុខរបងផ្ទះឈ្មោះ កង ទិត្យ…

  • រដ្ឋបាលរាជធានីណែនាំឱ្យបុគ្គលិក កម្មករ និយោជិត ទៅបញ្ជាក់សិទ្ធិអនុញ្ញាតពីអាជ្ញាធរ ដើម្បីធ្វើដំណើរពេលបិទខ្ទប់រាជធានីរយៈពេក១៤ថ្ងៃ

    រដ្ឋបាលរាជធានីណែនាំឱ្យបុគ្គលិក កម្មករ និយោជិត ទៅបញ្ជាក់សិទ្ធិអនុញ្ញាតពីអាជ្ញាធរ ដើម្បីធ្វើដំណើរពេលបិទខ្ទប់រាជធានីរយៈពេក១៤ថ្ងៃ

    ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងភាពអនុគ្រោះឱ្យដំណើរការអាជីវកម្ម ពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ១៤នេះ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ កម្មការិនី របស់ខ្លួនទៅបញ្ជាក់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមខណ្ឌទាំង១៤ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។ ការបញ្ជាក់បែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងាររឹតបណ្ដឹងការបិទខ្ទប់តាមច្រកចេញ-ចូលនានាក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ការសុំលិខិតបញ្ជាក់នេះដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ ។ ក្នុងនោះលោកឃួង ស្រេង បានបញ្ជាក់ថា ៖ដោយមានបញ្ហាស្មុគស្មាញមួយចំនួននៅតាមគោលដៅ ដែលកម្លាំងសមត្ថកិច្ច ដាក់កម្លាំងដើម្បីបិទខ្ទប់ ពិសេសលើការពិនិត្យឯកសារនៃការអនុញ្ញាតឱ្យចេញ ចូល បង្កអោយមានការកកស្ទះចរាចរណ៍ជាអន្លើនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំអោយខណ្ឌទាំង១៤ ដើម្បីចេញលិខិតអនុញ្ញាតខាងលើនេះ ។ លោកបន្តថា ៖ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ តាមរយៈសេចក្តីណែនាំថ្មីមួយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា…

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់៥ពាន់៨៤៦នាក់

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់៥ពាន់៨៤៦នាក់

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់៥ពាន់៨៤៦នាក់ហើយ ក្នុងនោះរាជធានីភ្នំពេញ នៅតែមានការឆ្លងខ្លាំងជាងគេក្នុងសហគមន៍ជាដដែលក្នុងរយៈពេល២៤ម៉ោងដែលមានការ ឆ្លងក្នុងរាជធានី និងខេត្តចំនួន៨។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្ងៃនេះសារុប៦១៨ករណី, រាជធានីភ្នំពេញមានការឆ្លង៤៩៣ករណី, ចំណែកខេត្តព្រះសីហនុមានចំនួន៧៥ករណី, ខេត្តកណ្ដាលមានចំនួន៣១ករណី, ខេត្តតាកែវមានចំនួន២ករណី, ខេត្តស្វាយរៀងមានចំនួន៨ករណី, ខេត្តព្រៃវែងមានចំនួន៥ករណី, ខេត្តកំពង់ស្ពឺមានចំនួន៣ករណី, និងខេត្តកំពង់ចាមមានចំនួន១ករណី។ ការក្នុងឆ្លងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងលើជនជាតិខ្មែរចំនួន៦០៤នាក់, លើជនជាតិចិន១១នាក់, លើជនជាតិវៀតណាមម្នាក់, លើជនជាតិហ្វីលីពីនម្នាក់, និងលើជនជាតិអាមេរិកម្នាក់។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់៥ពាន់៨៤៦នាក់ហើយ។ យោងតាមក្រសួងសុខាភិបាល ខេត្តនិងរាជធានីដែលរងការ ឆ្លង ចូលក្នុងសហគមន៍កិតមកទល់នឹងពេលនេះ មានចំនួន២១ខេត្តនិងរាជធានីហើយ ក្នុងនោះរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះ សីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, ខេត្តប៉ៃលិន, ខេត្តក្រចេះនិងខេត្តព្រះវិហារ។ បច្ចុប្បន្ន មានខេត្តតែចំនួន៤ទៀត តែប៉ុណ្ណោះដែលមិនទាន់មានសេចក្តីរាយការណ៍អំពីករណីឆ្លងចូលក្នុងសហគមន៍។ ខេត្តទាំង៤ដែលមិនទាន់ ឆ្លងចូលនោះគឺខេត្តមណ្ឌលគីរី, រតនគិរី, ស្ទឹងត្រែងនិងខេត្តឧត្តរមានជ័យ៕

  • ខេត្តស្វាយរៀងមានអ្នកឆ្លងសារុបចំនួន៣០៦នាក់ និងស្លាប់ម្នាក់ គិតត្រឹមថ្ងៃទី១៨ ខែមេសានេះ

    ខេត្តស្វាយរៀងមានអ្នកឆ្លងសារុបចំនួន៣០៦នាក់ និងស្លាប់ម្នាក់ គិតត្រឹមថ្ងៃទី១៨ ខែមេសានេះ

    អភិបាលរងខេត្តស្វាយរៀងលោក តូច ប៉ូលីវ៉ា បានឱ្យដឹងថា «គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ ៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧០នាក់ ស្លាប់ម្នាក់ និងកំពុងព្យាបាល ២៣៥នាក់ និងយកសំណាកសរុប ២ពាន់២២៩នាក់ និងទីបិទខ្ទប់មាន ៦៦ទីតាំង រួមទាំងផ្ទះប្រជាជន និងរួមទាំងទីតាំងផ្សេងៗទៀត។ ចំពោះមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មានមន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួល ស្រុករំដួល និងនៅមន្ទីរពេទ្យកាស៉ីណូម៉ុកបាយ ក្រុងបាវិត»។ លោក តូច ប៉ូលីវ៉ា បានបន្តថា ក្រោមការយកចិត្តទុកដាក់ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោកអភិបាលខេត្ត ជាប្រធានរដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តនឹងមានភាពធូរស្រាល នៅពេលឆាប់ៗខាងមុខនេះ។លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការ ពីប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ៕

  • សូមអានលម្អិតលើខ្លឹមសារសេចក្តីសម្រេលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សូមអានលម្អិតលើខ្លឹមសារសេចក្តីសម្រេលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សូមម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារនៃសេចក្តីសម្រេលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ប្រការ៣ ថ្មី) ដើម្បីបានយល់ច្បាស់អំពីប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរក្នុងអំឡុងពេលបិទខ្ទប់ និងលក្ខខណ្ឌនៃការកាត់បន្ថយចំនួនបុគ្គលិក។ ការអានដោយយកចិត្តទុកដាក់នៃសេចក្តីសម្រេចនេះ នឹងដោះស្រាយនូវកង្វល់មួយចំនួនធំដែលបានចោទឡើង នាពេលកន្លងមក។ សូមអានសេចក្តីសម្រេចលេខ ៥០ យ៉ាងយកចិត្តទុកដាក់ និងចូលរួមអនុវត្តអោយបានម៉ឹងម៉ាត់ ចៀសវាងការធ្វើដំណើរឬការបើកដំណើរការអាជីវកម្មដែលមិនត្រូវបានអនុញ្ញាត ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់តឹងរឹង។ សូមយោគយល់ និងអធ្យាស្រ័យចំពោះពេលវេលាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងការពារសុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ។ ប្រភពៈ ក្រសួងយុត្តិធម៌

  • បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦១៨នាក់ ភាគច្រើនក្នុងរាជធានីភ្នំពេញ

    បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦១៨នាក់ ភាគច្រើនក្នុងរាជធានីភ្នំពេញ

    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦១៨នាក់ ភាគច្រើនក្នុងរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់ជាសះស្បើយ។

  • មានករណីស្លាប់ជនជាតិខ្មែរចំនួន ២នាក់ទៀត ដោយសារជំងឺកូវីដ-19

    មានករណីស្លាប់ជនជាតិខ្មែរចំនួន ២នាក់ទៀត ដោយសារជំងឺកូវីដ-19

    មានករណីស្លាប់ជនជាតិខ្មែរចំនួន ២នាក់ទៀត ដោយសារជំងឺកូវីដ-19៖