Category: Covid-19

  • ក្រុមគ្រូពេទ្យសម្តេចតេជោ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ក្រុមគ្រូពេទ្យសម្តេចតេជោ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានចុះយកសំណាកអ្នកដែលសង្ស័យនៅតាមទីតាំងដែលពាក់ព័ន្ធនៅក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

  • សម្ដេច ស ខេង ចេញសេចក្ដីណែនាំដល់មន្ត្រីរនៃក្រសួងមហាផ្ទៃ អនុវត្តន៍ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សម្ដេច ស ខេង ចេញសេចក្ដីណែនាំដល់មន្ត្រីរនៃក្រសួងមហាផ្ទៃ អនុវត្តន៍ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនៃស្ដីពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

  • លោក នុត ពុធដារ៉ា ចុះពិនិត្យការងារបិទខ្ទប់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ និងសំណេះសំណាលមន្ត្រីប្រចាំការ

    លោក នុត ពុធដារ៉ា ចុះពិនិត្យការងារបិទខ្ទប់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ និងសំណេះសំណាលមន្ត្រីប្រចាំការ

    កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន រួមជាមួយលោកជំទាវ អស់លោកប្រធាន អនុប្រធានមន្ទីរ និងក្រុមការងារ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យការងារបិទខ្ទប់ភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ និងបានសំណេះសំណាលសួរសុខទុក្ខបងប្អនកងកម្លាំងប្រជាការពារតាមគោលដៅមណ្ឌលសកម្មភាពផ្សព្វផ្សាយការងារប្រឆាំងកូវីដ-១៩ ទាំង១០ ក្នុងភូមិទាំង០៤ ។ ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានឧបត្ថម្ភ ថវិកា ដល់៖មណ្ឌលសកម្មភាព ទាំង១០ យុវជន ស.ស.យ.ក សង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីប្រចាំការសង្កាត់ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញប្រគល់អង្ករ ចំនួន១០តោន ជូនសង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ

    ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញប្រគល់អង្ករ ចំនួន១០តោន ជូនសង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ

    ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នារសៀលថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចែកអង្ករដល់សង្កាត់ទាំង១០ នៃក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាន ៖-ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋទូទាំងក្រុងតាខ្មៅ ។ ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់ បង្កើនការចុះអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវគោរពតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងវិធានការណ៍បិទចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីឆាប់បានបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ។ និងត្រូវបង្កើនការយកចិត្តទុកដាក់អំពីការចុះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសលើកត្តាសុខភាព និងជីវភាព មិនត្រូវទុកអោយបងប្អូនឈឺដោយមិនបានបញ្ជូនទៅព្យាបាល ឬ អត់ឃ្លានស្លាប់ដោយសារអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់ក្រុង ខេត្តជាបន្ទាន់ដើម្បីរួមគ្នាដោះស្រាយ ។ ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្អូនក្នុងមូលដ្ឋាន ។ ត្រូវជម្រុញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលដល់វេនទទួលការចាក់វ៉ាក់សាំង ឲ្យបានទៅចាក់គ្រប់ៗគ្នា…

  • សប្បុរសជនជាច្រើនបន្តបន្ទាប់បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

    សប្បុរសជនជាច្រើនបន្តបន្ទាប់បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ ការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សូមបញ្ជាក់ថា ថវិកា ភេសជ្ជ: អាហារ និងសម្ភារៈសប្បុរសជនឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA)រួមមាន ÷-Cafe Amazon CheaSim Samakyឧបត្ថម្ភគុយទាវចំនួន៣២០ប្រអប់ កាហ្វេចំនួន៤០០កែវ-លោកសុខដារ៉េតស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញឧបត្ថម្ភម៉ាសក្រណាត់ចំនួន៩៦០០-លោកស្រី ហេង ស្រីលីន និងស្វាមីព្រមទាំងកូន ឧបត្ថម្ភនំប៉័ងសាច់ចំនួន៦០០ដើម-Mr. Kong Jiaming President of East Jiayuan Real Estate Co.,Ltd…

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៩៣នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ (Part 1)

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៩៣នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ (Part 1)

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៩៣នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ (Part 1) Telegram Channel: https://t.me/komsannew

  • ឯកឧត្តម ឃួងស្រេង ចុះពិនិត្យទីតាំងឈរជើងរបស់កម្លាំងមានសមត្ថកិច្ចនៅតាមទីតាំងបិទខ្ទប់ និងបានណែនាំកងកម្លាំងឱ្យចេះការពារខ្លួន កុំឱ្យឆ្លងជំងឺកូវីដ-១៩

    ឯកឧត្តម ឃួងស្រេង ចុះពិនិត្យទីតាំងឈរជើងរបស់កម្លាំងមានសមត្ថកិច្ចនៅតាមទីតាំងបិទខ្ទប់ និងបានណែនាំកងកម្លាំងឱ្យចេះការពារខ្លួន កុំឱ្យឆ្លងជំងឺកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារល្ងាចថ្ងៃទី១៨ ខែមេសានេះ បានចុះពិនិត្យទីតាំងបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ ឱ្យបានរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៥០សសរចុះថ្ងៃទី១៧ មេសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ ឱ្យទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់បានការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ។ ឯកឧត្តម ឃួង ស្រេង ក្រោយពីចុះពិនិត្យកម្លាំងដែលបានដាក់គោលដៅ នៅច្រមុះជ្រូកក្បាលថ្នល់រួចហើយ ឯឧក៏បានបន្តដំណើរ ល្បាតមើលតំបន់ស្មុកស្មាញ ដែលងាយរងគ្រោះមួយចំនួនទៀត ដោយអំពាវនាវឱ្បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះឱ្យសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់និងអនុវត្តឱ្យបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ បន្តមកទៀតឯឧអភិបាលរាជធានីភ្នំពេញបានបន្តដំណើរមកកាន់ ខណ្ឌពោធិសែនជ័យ មុខព្រលានយន្តហោះភ្នំពេញ ដើម្បីពិនិត្យកម្លាំងមានសមត្ថកិច្ចនៅទីនោះទៀត ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងក៏បានធ្វើការណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុត និងត្រូវចេះការពារខ្លួនឯងផង ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺ covid-19ឆ្លងមកខ្លួនឯងបាន យើងត្រូវរួមគ្នាបំបាត់ឆ្លងជំងឺ covid-19ឱ្យបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕

  • ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ 18-04-2021

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ 18-04-2021

    ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ 18-04-2021

  • មន្ត្រីរាជការមួយរូប នៃក្រសួងសាធារណការបានទទួលមរណភាព ដោយសារកូវីដ-១៩ នៅថ្ងៃនេះ

    មន្ត្រីរាជការមួយរូប នៃក្រសួងសាធារណការបានទទួលមរណភាព ដោយសារកូវីដ-១៩ នៅថ្ងៃនេះ

    មន្ត្រីរាជការមួយរូប នៃក្រសួងសាធារណការបានទទួលមរណភាព ដោយសារកូវីដ-១៩ នៅថ្ងៃនេះ។

  • នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៩នាក់ជាបន្តបន្ទាប់ ខណៈប្រមូលផ្ដុំគ្នាលេងល្បែងសុីង និងផឹកសុី ល្មើសវិធានការក្រសួងសុខាភិបាល

    នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៩នាក់ជាបន្តបន្ទាប់ ខណៈប្រមូលផ្ដុំគ្នាលេងល្បែងសុីង និងផឹកសុី ល្មើសវិធានការក្រសួងសុខាភិបាល

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៩នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីល្មើសវិធានការក្រសួងសុខាភិបាល (ប្រមូលផ្តុំគ្នាលេល្បែងស៊ីសងបៀ ,និងផឹកសុី ) ។ ប្រតិបត្តិការ ចុះបង្ក្រាបរបស់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី មានចំនួន៣លេីកក្នុងយប់ថ្ងៃតែមួយនៃថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ រួមទាំងដកហូតវត្ថុតាងមួយចំនួនទៀត ដែលពួកគេល្មើសវិធានការក្រសួងសុខាភិបាល ។ បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីទាំង០៩នាក់រួមនុងវត្ថុតាងកំពុងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី