-
អុីស្រាអែលលុបកាតព្វកិច្ចពាក់ម៉ាស់ ព្រោះជោគជ័យលើការចាក់វ៉ាក់សាំងកូវីដ

បន្ទាប់ពីទទួលបានជោគជ័យជាមួយការចាក់វ៉ាក់សាំង និងស្របពេលមានការធ្លាក់ចុះនៃអត្រាឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអ៊ីស្រាអែល ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានលុបចោលនូវតម្រូវការពាក់ម៉ាសនៅតាមទីតាំងបើកចំហ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ។ ក្រសួងសុខាភិបាលថា រដ្ឋមន្ត្រីសុខាភិបាល លោក Hezi Levy បានធ្វើវិសោធនកម្មបទបញ្ជាសុខភាពសាធារណៈ ដូច្នេះមិនចាំបាច់មានកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងបើកចំហទេ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែមេសានេះទៅ។ ការសម្រេចនេះធ្វើឡើង ខណៈអត្រាឆ្លងនៅអុីស្រាអែលធ្លាក់ចុះច្រើន។ ប្រទេសនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវ១៩ តាំងពីថ្ងៃទី២០ ខែធ្នូ ដោយគេដឹងថា ជាប្រទេសចាក់បានច្រើនបំផុតមួយ ចាក់បានជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបហើយ ប្រមាណជាង៥លាននាក់ ខណៈអ្នកចាក់គ្រប់ដូសទី២ បានជាង៤លាននាក់។ យ៉ាងណាក៏ដោយ ទីសាធារណៈខាងក្រៅ និងទីតាំងមានមនុស្សច្រើននៅតែតម្រូវឲ្យពាក់ម៉ាសដដែល តាមការកំណត់របស់ក្រសួងសុខាភិបាល៕
-
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថារកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៧៥នាក់

-
សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រគល់អំណោយជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អំណោយដែលទទួលបានរួមមានអង្ករ១បាវ(២៥គីឡូ) មី១កេស ត្រីខ២០កំប៉ុងនិងថវិកាចំនួន៣០មុឺនរៀលក្នុងមួយគ្រួសារ។ ក្នុងថ្ងៃនេះរដ្ឋបាលរាជធានីភំ្នពេញបានចែកជូនចំនួន ៨២៧គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារជួបការលំបាកនៅរាជធានីភ្នំពេញ៕
-
ថ្ងៃអាទិត្យនេះ! ថៃឆ្លងកូវីដ ១៧៦៧នាក់ទៀត ស្លាប់២នាក់

-
រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីម្នាក់ជាអាជីវករផ្សារចាស់

-
ការអប់រំអំពីការថែទាំនិងព្យាបាលតាមផ្ទះ
-
រន្ធត់ចិត្តពិតអាណិតរាស្ត្រខ្មែរ មិនគួរណាប្រែជា មានការភ័យ ដោយសារវីរុសកូវីដ-១៩ចង្រៃ មិនត្រា ប្រណីសូម្បីកុមារតូច

-
ក្រុមហ៊ុនឯកជន២ ផ្តល់ជូនខ្ញីទឹកឃ្មុំ និងបន្លែផ្លែឈើជាច្រើនកេសជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រុមហ៊ុនឯកជន២ នោះគឺក្រុមហ៊ុនKINO Care Cambodiaនិង ក្រុមហ៊ុនលីលីហ្វូត អុិនដាសទ្រី ខូអិលធីឌី នាព្រឹកថ្ងៃទី១៨មេសានេះ បាននាំយក ខ្ញីទឹកឃ្មុំចំនួន១០កេស និងបន្លែផ្លែឈើក្រៀុមចំនួន៥០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះ កំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនទាំង២ ដែលបានចូលរួមចំណែកបានទាន់ពេលវេលា តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានអំណោយ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងជាប់ធ្វើចត្តាឡីសក័ តាមមូលដ្ឋាន និងតាមលំនៅដ្ឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។ កាយវិការរបស់ក្រុមហ៊ុនទាំង២ ពិតជាបានរួមចំណែកដោះ ស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័នៅរាជធានីភ្នំពេញ៕
-
ឥឡូវនេះវីរុសកូវីដ-១៩កំពុង តែសកម្មនិងសប្បាយចិត្តក្នុង ការងាករកកន្លែងដែលងាយស្រួលវាយលុកបាននៅតាម ទីតាំងប្រមូលផ្តុំមនុស្សច្រេីន ទីផ្សារ កាស៊ីណូ និងរោងចក្រ

-
ភ្នំពេញស្ងប់ស្ងាត់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថ្ងៃនេះពុំមានប្រជាពលរដ្ឋចរាចរណ៍តាមផ្លូវនោះទេ នៅរាជធានីភ្នំពេញ

នៅតាមដងវិថី និងមហាវិថី ទាំងអស់ មានចងខ្សែ ដាក់រនាំងហាមឃាត់ការធ្វើដំណោះ អគារ ហាងទំនិញនានា បានបិទទ្វារ ។ គេឃើញតែកងកម្លាំងសមត្ថកិច្ចប៉ុណ្ណោះ ឈរយាម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបង្ការទប់ស្កាត់ការីរាលជំងឺកូវី-១៩។ ចរាចរណ៍មានសភាពស្ងប់ស្ងាត់បានចាប់ផ្តើមឡើងតាំងពីព្រឹកព្រលឹមនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២១បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលើវិធានការដែលត្រូវអនុវត្តក្នុង អំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥មេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាពិសសនៅរាជធានីភ្នំពេញ កំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលក្រៅពីការផ្តល់ការថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ បានចាត់វិធានការអប់រំផ្សព្វផ្សាយជាច្រើនដើម្បីបង្ការ ទប់ស្កាត់ការរីករាលជំងឺទាំងនៅទីក្រុងនិងជនបទ។ ព្រឹត្តការណ៍ឆ្លងចូលសហគមន៍ថ្ងៃទី២០ កុម្ភះ បានក្លាយជាព្រឹត្តិការណ៍ដែលមានអត្រាឆ្លងកូវីដ-១៩ បន្តកើនឡើងខ្ពស់ នៅក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ហើយត្រូវបានរាជរដ្ឋាភិបាល សម្រេចអនុវត្តបិទខ្ទប់ (Lockdown) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥មេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ដើម្បីអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យមានប្រសិទ្ធភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា…