Category: Covid-19

  • មានករណីបុរសជាជនជាតិខ្មែរ ២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩

    មានករណីបុរសជាជនជាតិខ្មែរ ២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩

    មានករណីបុរសជាជនជាតិខ្មែរ ២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩។

  • សេចក្តីសម្រេច ស្តីពី យន្តការ និងនីតិវិធីនៃ ការអនុវត្តវិធានការគោលនយោបាយអន្តាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឫរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩

    សេចក្តីសម្រេច ស្តីពី យន្តការ និងនីតិវិធីនៃ ការអនុវត្តវិធានការគោលនយោបាយអន្តាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឫរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩

    សេចក្តីសម្រេច ស្តីពី យន្តការ និងនីតិវិធីនៃ ការអនុវត្តវិធានការគោលនយោបាយអន្តាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឫរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាណ៍ ២០ កុម្ភៈ ២០២១។

  • ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រោះលំបាកជាមួយគ្នា!

    ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រោះលំបាកជាមួយគ្នា!

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់តាមបណ្តាញហ្វេសប៊ុកផ្លូវការ ថាទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រោះលំបាកជាមួយគ្នា! បើទោះបីជាពេលវេលានេះមិនអនុញ្ញាតឱ្យយើងជួបគ្នាដោយផ្ទាល់ក្តី ឯកឧត្តម បានផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជាថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្តចូលរួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងសមាជិក សមាជិកា ស.ស.យ.ក. ដែលកំពុងបំពេញភារកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដោយទុកការនឿយហត់ ការភ័យខ្លាយទុកមួយឡែក។ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាននោះ គឺការផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលមកទទួលវ៉ាក់សាំង។ ក្នុងកាលៈទេសៈ ដែលយើងកំពុងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណជូនដល់បងៗអាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍ទាំងឡាយនេះ ដើម្បីការពារអាយុជីវិត សុខភាពប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាទប់ទល់ជាមួយគ្រោះថ្នាក់ដ៏កាចសាហាវ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ច្បាស់ណាស់គឺធ្វើដើម្បីសុខសុវត្ថិភាពរបស់បងប្អូន និងសហគមន៍តែប៉ុណ្ណោះ។ ដូច្នេះ សូមបងប្អូនចូលរួមសហការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីយើងអាចឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ ជាស្ថាពរកាន់តែឆាប់។ ទាំងអស់គ្នា…

  • ក្រសួងអប់រំ ៖ ផ្អាកជាបណ្តោះអាសន្នដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ

    ក្រសួងអប់រំ ៖ ផ្អាកជាបណ្តោះអាសន្នដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ

    ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ ។ ដោយ រ៉ាវុធ

  • ប្រសិនបើមាន ចម្ងល់នានា ក្នុងការអនុវត្តវិធានការ បិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ សូមសាកសួរមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់

    ប្រសិនបើមាន ចម្ងល់នានា ក្នុងការអនុវត្តវិធានការ បិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ សូមសាកសួរមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់

    សូមជម្រាបជូនថា ប្រសិនបើអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន-សហគ្រាស -អាជីវកម្ម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ហើយដែលមាន ចម្ងល់ នានា ក្នុងការ អនុវត្តវិធានការ បិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សូមសាកសួរមកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈចុចចូលក្នុង link Group Telegram ខាងក្រោមនេះ៖ ចូលរួមក្រុម សំណួរចម្លើយវិធានកាតបិទខ្ទប់សម្រាប់ក្រុមហ៊ុនឯកជន (គ.ប.ខ)៖ តំណភ្ជាប់៖ https://t.me/lockdownenterprise

  • លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះគោលដៅទាំងថ្ងៃនៅគល់ស្ពានព្រះមុនីវង្ស

    លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះគោលដៅទាំងថ្ងៃនៅគល់ស្ពានព្រះមុនីវង្ស

    ភ្នំពេញៈ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញអោយលោក-លោកស្រី ជាអភិបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតក្នុងការបិទខ្ទប់មិនអោយអ្នកដំណើរចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ។ សំរាប់រដ្ឋបាលខណ្ឌច្បារអំពៅបានដាក់គោលដៅត្រួតពិនិត្យរិតបន្តឹងការធ្វើចរាចរចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅគ្រប់ផ្លូវទាំងអស់ ។នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅគោលដៅគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត ព្រមទាំងត្រួតពិនិត្យ មើលលិខិតស្នាមដែលមានលក្ខណៈត្រឹមត្រូវទៅតាមគោលការណ៍ដែល បានកំណត់ទើបអនុញ្ញាតិអោយចូលរាជធានីភ្នំពេញ ។ ជាមួយគ្នានេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានឃាត់ម៉ូតូចំនួន៦គ្រឿង និងរថយន្តធន់ធំចំនួន២គ្រឿងយកមករក្សាទុកបណ្តោះអាសន្ន ៕ ប៊ុនធី-សណ្តោស

  • សំណួរចម្លើយទាក់ទងនឹងវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល

    សំណួរចម្លើយទាក់ទងនឹងវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល

    តើមន្រ្តីរាជការសាធារណៈអាចទៅបម្រើការនៅតាមស្ថាប័នរបស់ខ្លួននៅពេលមានវិធានការបិទខ្ទប់? ប្រសិនបើលោកជាមន្ត្រីរាជការសាធារណៈ លោកអាចចេញទៅធ្វើការនៅតាមស្ថាប័នរបស់ខ្លួនបាន ប្រសិនបើចាំបាច់ ដោយត្រូវមាន៖ ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត)។ ខ) កាតសម្គាល់ខ្លួនមន្រ្តីរាជការ ។ គ) លិខិតបញ្ជាក់ ឬលិខិតបេសសកកម្ម ដែលចេញដោយប្រធានស្ថាប័ន។ ក្នុងករណី ដែលលោកមិនអាចទទួលបានលិខិតបញ្ជាបេសកកម្មច្បាប់ដើម លោកអ្នកអាចប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។ ក្នុងករណីខាងលើនេះដែរ ប្រសិនបើលោក-អ្នក មានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន សូមបញ្ជាក់ឱ្យបានច្បាស់លាស់នូវទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីក្រុមការងារសម្របសម្រួលដោះស្រាយជូន។ សូមជម្រាបជូនថា ប្រសិនបងប្អូនមានចម្ងល់នានាក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សូមសាកសួរមកក្រុមការងារក្រសួងយុត្តិធម៌ តាមរយៈចុចចូលក្នុង link Group Telegram https://t.me/lockdownPP។

  • ប្រជាពលរដ្ឋដែលធ្លាប់ទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់

    ប្រជាពលរដ្ឋដែលធ្លាប់ទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់

    រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។សូមបញ្ជាក់ថាក្រសួងសុខាភិបាលបានជូនដណឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២២៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

  • សប្បុរសជន នាំយកគ្រឿងបរិភោគមួយចំនួន ចែកកងកម្លាំងតាមគោលដៅការពារបិទខ្ទប់ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

    សប្បុរសជន នាំយកគ្រឿងបរិភោគមួយចំនួន ចែកកងកម្លាំងតាមគោលដៅការពារបិទខ្ទប់ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហេង រស្មីកនី្នកា បានយកគ្រឿងបរិភោគមួយចំនួន ចុះចែកកងកម្លាំងតាមគោលដៅការពារបិទខ្ទប់ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងដឹកនាំខណ្ទឫស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ចុះគោលដៅជាប់ព្រុំប្រទល់ខណ្ទនឹងខណ្ទ បាននាំយកគ្រឿងបរិភោគ រួមមាន៖ បាយចំនួន១០០ប្រអប់, ទឹកក្រូច, ទឹកសុទ្ឋ និងម៉ាស់ចំនួន១០ម៉ាស់ ដេីម្បីចែកជូនដល់កងកម្លាំងនគរបាលខណ្ឌឫស្សីកែវនិងកម្លាំងការិយាល័យចរាចរណ៍របស់ស្នងការរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ៕ ដោយ ប៊ុនធី និងវណ្ណលុក

  • ជនជាតិខ្មែរម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-19

    ជនជាតិខ្មែរម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-19

    ក្រសួងសុខាភិបាល៖ មានករណីស្លាប់ជនជាតិខ្មែរម្នាក់ទៀត អាយុ ៦៧ឆ្នាំ ដោយសារជំងឺកូវីដ-19។