-
សេចក្តីជូនដំណឹងផ្លូវការអំពីការផ្អាកការចាក់វ៉ាក់សាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ដោយថ្ងៃទី២០ ខែមេសានឹងដំណើរការឡើងវិញ

សេចក្តីប្រកាសផ្លូវការបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១បានអោយដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩អំពីការផ្អាកការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃគឺចាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ខែមេសា, នឹងដំណើរការចាក់វ៉ាក់សាំងឡើងវិញនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះ។ សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់បុគ្គលដែលកំពុងស្ថិតនៅក្នុងវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ហើយដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ មិនអនុញ្ញាតឱ្យបុគ្គលនោះធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលខ្លួនបានចាក់ដូសលើកទី១ សូមអញ្ជើញធ្វើទំនាក់ ទំនងជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងតែស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ ដោយមិនឱ្យមានការហួសថ្ងៃកំណត់សម្រាប់ចាក់ដូសលើកទី២នោះឡើយ (នៅចន្លោះថ្ងៃទី១៤ ទៅថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូស លើកទី១) ដើម្បីរក្សាគុណភាពវ៉ាក់សាំងក្នុងការបង្កើតបាននូវអង់ទីគ័រនៅក្នុងខ្លួនអ្នកដែលបានចាក់ដូសលើកទី ១រួចហើយ។ ដោយឡែកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មានកកស្ទះការធ្វើដំណើររបស់បងប្អូន ចូលមករាជធានីភ្នំពេញ សូមទីតាំងចាក់វ៉ាក់សាំងទាំងអស់នៅទីក្រុងភ្នំពេញ ផ្អាកការចាក់វ៉ាក់សាំងចំនួន ៣ថ្ងៃសិន ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមេសា ឆ្នាំ២០២១ នេះ។ ប្រសិនបើមានបុគ្គលដែលបានទៅដល់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ សូមចាក់ជូនពួកគាត់ តែនៅពេលអស់មនុស្សដែលនៅរងចាំនៅទីតាំងចាក់វ៉ាក់សាំងសម្រាប់ហើយនោះ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយនឹងដំណើរការចាក់ ជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕
-
សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ សូ សាម៉ូនី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ សូ សាម៉ូនី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ៕ ដោយ -រ៉ាវុធ
-
ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយឡាយនៅតាមបណ្តាញសង្គម ដោយចោទសមត្ថកិច្ចមិនឲ្យទៅព្យាបាលរបួសនៅមន្ទីរពេទ្យ

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រីម្នាក់ ក្រោយស្រ្តីរូបនេះ បានធ្វើការឡាយនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ដោយចោទប្រកាន់សមត្ថកិច្ចនៅ តាមគោលដៅ មិនអនុញ្ញាតឲ្យគាត់ទៅព្យាបាលរបួសដៃនៅឯមន្ទីរពេទ្យ។ ការឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរី ហ្គ្រែនភ្នំពេញ ខណ្ឌឬស្សីកែវ ។ ប៉ុន្តែយោងតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចនៅតាមគោលមិនបានហាមឃាត់គាត់នោះឡើយ ប៉ុន្តែដោយសារផ្លូវចូលបុរី «ហ្គ្រែនភ្នំពេញ» មានការកកស្ទះខ្លាំង ទើបសមត្ថកិច្ចសុំឲ្យគាត់ថយក្រោយ និងវាងតាមផ្លូវផ្សេងវិញ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានអោយដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះថា ស្ត្រីរូបនេះមានឈ្មោះ ជុង អង្គបូរមី បានប្រើប្រាស់គណនី Fabebook ឈ្មោះ «Jo Jo Beauty for All»ធ្វើការឡាយវីដេអូ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចបុរី «ហ្គ្រែនភ្នំពេញ» ដោយបានចោទប្រកាន់ខុសពីការពិតមកលើសមត្ថកិច្ច កំពុងអនុវត្តន៍សេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ នៅគោលដៅមុខបុរី ហើយក៏ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះទៅនាំខ្លួននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកបានបន្តថា…
-
នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាប្រារព្ធព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ប្រកបដោយសុវត្ថិភាព និងសន្តិសុខបំផុត

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានថ្លែងប្រាប់ប្រធានាធិប តីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះថា ប្រជាជាតិអាស៊ានមួយនេះនឹងខិតខំព្យាយាមធ្វើគ្រប់អ្វីៗទាំងអស់ តាមដែលខ្លួនអាចធ្វើបាន ដើម្បីទប់ស្កាត់ជំងឺរាតត្បាត Covid-19 ក៏ដូចជាប្រារព្ធព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ប្រកបដោយសុវត្ថិភាព និងសន្តិសុខបំផុត ។ អំឡុងពេលចូលរួមធ្វើសន្និសិទសារព័ត៌មានរួមគ្នាជាមួយលោក ចូ បៃដិន នៅឯសេតវិមាន លោក ស៊ូហ្គា បាននិយាយថា ជប៉ុនកំពុងស្តាប់ និងរៀនសូត្រពីអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញ ហើយប្រទេសខ្លួនក៏កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ ប្រធានព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic លោកស្រី សីកូ ហាស៊ីម៉ូតុ (Seiko Hashimoto) នៅថ្ងៃសុក្រនេះបញ្ជាក់ថា Olympic Games នឹងមិនត្រូវបានលុបចោល ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 នោះទេ និងប្តេជ្ញាថា ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡានេះប្រកបដោយសុវត្ថិភាព និងសន្តិសុខគ្រប់គ្រាន់…
-
ក្រុមហ៊ុន Pfizer កំពុងបង្កើនវ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្វេដងអោយដល់កាណាដា ចំពេលប្រទេសនេះកំពុងផ្ទុះរលកទី៣

កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅថ្ងៃសុក្រនេះបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិងកំពុងបង្កើនចំនួនវ៉ាក់សាំងទ្វេដងអោយដល់ប្រទេសកាណាដា ក្នុងរយៈពេលមួយខែទៀត ហើយលោកបានប្រកាសថា កាកបាតក្រហមបានត្រៀមរួចរាល់ ក្នុងការដាក់ពង្រាយនៅទីក្រុងអូតារីអូ (Ontario) ដើម្បីជួយក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ចំពេលមានរលកថ្មីនៃការចម្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី ។ លោក ទ្រូដូ បានគូសបញ្ជាក់ថា ជំងឺរាតត្បាតនេះ គឺអាក្រក់ខ្លាំង ជាពិសេសនៅក្នុងទីក្រុង តូរុនតូ (Toronto) ជាក្រុងធំបំផុតរបស់ប្រទេសកាណាដា ដែលមានចំនួនឆ្លងបានបំបែកឯតទគ្គកម្ម ដោយបាននិងកំពុងពេញគ្រែរបស់មន្ទីរពេទ្យ ។ លោកបន្ថែមថា ទីក្រុងអូតារីអូ បានឈានដល់ការគាំទ្របន្ថែមទៀត… ខ្ញុំអាចប្រាប់អ្នកនៅថ្ងៃនេះថា យើងកំពុងឈរជើងដើម្បីដាក់ពង្រាយកាកបាទក្រហមកាណាដា ដើម្បីជួយក្រុមចាក់វ៉ាក់សាំងចល័តរបស់ពួកគេ ។ នេះនិយាយអំពីការចាក់វ៉ាក់សាំងអោយមនុស្សដែលមានស្ថានភាពធ្ងន់ធ្ងរបំផុត ។ យ៉ាងណាមិញ អ្នកនាំពាក្យអាជ្ញាធរក្រុងអូតារីអូ បានបដិសេធថា ខ្លួនមិនបានស្នើសុំជំនួយទេ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសានេះ នៅទូទាំងប្រទេសកាណាដាមានចំនួនអ្នកឆ្លងជំងឺ Covid-19 សរុប១លាន១០ម៉ឺន៦ពាន់៦២ករណី ក្នុងនោះមានអ្នកស្លាប់២ម៉ឺន៣ពាន់៥៤១នាក់ និងអ្នកជាសះស្បើយឡើងវិញ៩៩ម៉ឺន៧ពាន់២០២នាក់ ៕ ប្រភព៖…
-
មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកដែលទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរពីសមត្ថកិច្ចចាំបាច់ ត្រូវគោរពអនុវត្តន៍ទិសដៅរបស់ខ្លួនឱ្យបានត្រឹមត្រូវ

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ឯកឧត្តម គឹម សន្តិភាព មន្រ្តីនាំពាក្យ និង ជារដ្ឋលេខាធិការនៃក្រសួង យុត្តិធម៌ បានឱ្យដឹងថារាល់ការធ្វើដំណើរតំបន់ហាមឃាត់ចាំបាច់ត្រូវអនុវត្ត និងលើកលែងតែករណីចាំបាច់បំផុត ហើយបើមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ អ្នកដំណើរនោះគប្បីអនុវត្តតាមទិសដៅរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា”សូមចងចាំថា ក្នុងករណីដែលអ្នកទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរក្នុងគោលបំណងចាំបាច់ណាមួយដែលអ្នកបានអះអាងជូនដល់សមត្ថកិច្ចនោះ អ្នកត្រូវគោរពអនុវត្តឱ្យបានត្រឹមត្រូវតាមគោលបំណងនៃការធ្វើដំណើរនោះ ហើយពេលបំពេញតម្រូវការរួច ត្រូវវិលត្រឡប់ចូលផ្ទះអ្នកវិញ”។ ជាមួយគ្នាមន្រ្តីនាំពាក្យរូបនេះបានក្រើនរំលឹកផងថារាល់ការប្រើប្រាស់ការអនុញ្ញាតរបស់សមត្ថកិច្ចក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម។ គួរបញ្ជាក់ថា បើយោងតាមច្បាប់ទណ្ឌកម្មចំពោះ “បទមិនគោរពវិធានការរដ្ឋបាល”មាត្រា១០ នៃច្បាប់ចែងថា៖ – បទមិនគោរពវិធានការរដ្ឋបាល ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល។ – បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី២ លានរៀល ទៅ ១០ លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទ) – បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤០លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១ម៉ឺននាក់ និងជាសះស្បើយ១១៩លាន៣៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤០លាន៥៣ម៉ឺន១ពាន់២៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១ម៉ឺន២ពាន់២០៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១៩លាន៣៤ម៉ឺន៧ពាន់៨៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៣០ម៉ឺន៥ពាន់៩១២នាក់ ស្លាប់ចំនួន៥៧ម៉ឺន៩ពាន់៩៤២នាក់ និងជាសះស្បើយចំនួន២៤លាន៨៣ម៉ឺន៦ពាន់១៨៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៤លាន៥២ម៉ឺន៦ពាន់៦០៩នាក់ ស្លាប់១៧ម៉ឺន៥ពាន់៦៧៣នាក់ និងជាសះស្បើយ១២លាន៦៧ម៉ឺន១ពាន់២២០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៨៣ម៉ឺន៤ពាន់៣៤២នាក់ ស្លាប់ចំនួន៣៦ម៉ឺន៩ពាន់២៤នាក់ និងជាសះស្បើយ១២លាន២៩ម៉ឺន៨ពាន់៨៦៣នាក់ ៕ ប្រភព៖ worldometers
-
អ្នកឆ្លងថ្មី២៩១នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ២៣នាក់

-
អភិបាលរាជធានីចុះត្រួតពិនិត្យកម្លាំង សមត្ថកិច្ច និងស្ថានភាពទូទៅ តាមគោលដៅអនុវត្តន៍ការសម្រេច បិទខ្ទប់រាជធានីទាំងកណ្តាលអាធ្រាត

ភ្នំពេញ៖ ដើម្បីពង្រឹងឱ្យបាននូវការបិទខ្ទប់រាជធានីភ្នំពេញកុំអោយមានការរីកសាយភាយបន្តជម្ងឺកូវីដ-១៩ និងដើម្បីឱ្យដំណើរការនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលមានភាពចាំបាច់ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពី កណ្តាលអាធ្រាតថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ លោក ស្រេង. អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកម្លាំង មានសមត្ថកិច្ច និងស្ថានភាពទូ ទៅតាមគោលដៅអនុវត្តការសម្រេចបិទខ្ទប់រាជធានីភ្នំពេញនេះ ។ គួរបញ្ជាក់ថា ៖កាលពីល្ងាចថ្ងៃទី១៦ មេសា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយឱ្យបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយ។នៅរាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ បិទខ្ទប់រាជធានីភ្នំពេញ ចំនួន៣៧ទីតាំង ក្នុងនោះរួមមានសំរាប់ច្រក ចេញ ចូលរាជធានីមានចំនួន៩ទីតាំង និងមាន២៨ទីតាំងទៀត នៅក្នុងខណ្ឌទាំង១៤របស់រាជធានីភ្នំពេញ៕
-
ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១ បានជាង១លាន២៤ម៉ឺននាក់, ដូសទី២បាន២៩៩,៩៤៩ នាក់

យោងតាមក្រសួងសុខាភិបាលចំនួនមនុស្សដែល ទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ មានចំនួនជាង២៩ម៉ឺន៩ពាន់នាក់ ។ កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់ សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១ដែលការចាក់នៅថ្ងៃដំបូងនោះ រួមមានទាំងពលរដ្ឋស៊ីវិលនិងកងកម្លាំង ប្រដាប់អាវុធ។ វ៉ាក់សាំងដែលកម្ពុជាបានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូ ហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca។ គិតត្រឹមថ្ងៃទី ១៦មេសា ការចាក់វ៉ាក់សាំងក្នុងដូស លើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៩៦ម៉ឺន៧ពាន់៨៩នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៦ម៉ឺន៣ពាន់៧៧៧នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួន អ្នកបានចាក់ដូសទីមួយបានកើន ដល់២៧ម៉ឺន៤ពាន់៨៥៨នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១៣ម៉ឺន៦ពាន់១៧២នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៦មេសា ទាំងស៊ីវិលនិងយោធា មានចំនួន១លាន២៤ម៉ឺន១ពាន់៩៤៧នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២៩ម៉ឺន៩ពាន់៩៤៩នាក់។