Category: Covid-19

  • ឯកឧត្តម អ៊ី ឈាន ចុះសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរជើង ប្រចាំការនៅតាមគោលដៅតាម បណ្តោយខ្សែបន្ទាត់ ព្រំដែនរវាងខេត្ត ប៉ៃលិន និងប្រទេស ថៃ

    ឯកឧត្តម អ៊ី ឈាន ចុះសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរជើង ប្រចាំការនៅតាមគោលដៅតាម បណ្តោយខ្សែបន្ទាត់ ព្រំដែនរវាងខេត្ត ប៉ៃលិន និងប្រទេស ថៃ

    ប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជា ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្ត ប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តប៉ៃលិន លោកជំទាវអភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក មេបញ្ជាការ ប្រចាំ ទិស ទី៣ ប៉ៃលិន ~ សំឡូត លោក មេបញ្ជាការ សឹក រង ខេត្ត លោកស្នងការ នគរបាល ខេត្ត លោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ខាន ព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញ ចុះសួរសុខទុក្ខ និង នាំយក…

  • មានករណីស្លាប់បុរសជនជាតិខ្មែរចំនួន ២នាក់ទៀត ដោយសារជំងឺកូវីដ-១៩

    មានករណីស្លាប់បុរសជនជាតិខ្មែរចំនួន ២នាក់ទៀត ដោយសារជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរចំនួន ២នាក់អាយុ ៦៥ ឆ្នាំ និងអាយុ ៧៧ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

  • ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុនមួយឈានដល់ដំណាក់កាលសាកល្បងចុងក្រោយហើយ

    ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុនមួយឈានដល់ដំណាក់កាលសាកល្បងចុងក្រោយហើយ

    ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK បានចេញផ្សាយថា ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក Merck កំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលសម្រាប់ថ្នាំប្រឆាំងវីរុសកូវីដ១៩ហើយ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លទ្ធផលដ៏មានប្រយោជន៍នេះគឺទទួលបានពីការសិក្សាសាកល្បងព្យាបាលដំណាក់កាលទី ២ នៃថ្នាំនេះ ។ ក្រុមហ៊ុនថា អ្នកចូលរួមដែលមិនមែនជាអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យប្រហែលជា ៣០០ នាក់បានចូលរួមនៅក្នុងការសិក្សាដំណាក់កាលទី ២ ។ រីឯលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ និងជាដំណាក់កាលចុងក្រោយត្រូវបានគេរំពឹងថានឹងកើតមាន ឬច្បាស់ការនៅក្នុងខែកញ្ញា ឬខែតុលា មុនឈានដល់ការអនុម័តពីស្ថាប័នទទួលបន្ទុកចំណីអាហារនិងឪសថរបស់អាមេរិក មុនចុងឆ្នាំនេះ៕

  • អភិបាលរាជធានី៖ ចាប់ពីថ្ងៃទី១៧មេសាស្អែក មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះនោះទេ បើល្មើសនឹងត្រូវអនុវត្តន៍តាមវិធានការរដ្ឋបាល

    អភិបាលរាជធានី៖ ចាប់ពីថ្ងៃទី១៧មេសាស្អែក មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះនោះទេ បើល្មើសនឹងត្រូវអនុវត្តន៍តាមវិធានការរដ្ឋបាល

    ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានដាក់ចេញបទបញ្ជាដោយប្រកាសជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។ ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសមួយបញ្ជា ឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៣២នាក់

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៣២នាក់

    រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៣២នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ម្សិលមិញនេះ។

  • សប្បុរសជនបន្តឧបត្ថម្ភថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    សប្បុរសជនបន្តឧបត្ថម្ភថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា ថវិកា ភេសជ្ជ: អាហារ និងសម្ភារៈសប្បុរសជនឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA)រួមមាន ÷-លោកស្រី ស៊ន សុទ្ធី អគ្គនាយការក្រុមហ៊ុន ម៉ុង ឃុន គ្រុប ខូអិលធីឌី ឧបត្ថម្ភថវិកា ២០០០ដុល្លារឯកឧត្តម សុខ ខឿន អគ្គរាជទូតខ្មែរប្រចាំនៅសាធារណរដ្ឋ-សិង្ហបុរី ឧបត្ថម្ភថវិកា ៥០០ដុល្លារ-លោកព្រុំ សុខបញ្ញា និងក្រុមការងារOBQ7 ឧបត្ថម្ភថវិកា…

  • អភិបាលរាជធានី ប្រគល់ មីក្រូកាន់ដៃ៥០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីយកទៅប្រើប្រាស់តាមគោលដៅបិទខ្ទប់រាជធានី

    អភិបាលរាជធានី ប្រគល់ មីក្រូកាន់ដៃ៥០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីយកទៅប្រើប្រាស់តាមគោលដៅបិទខ្ទប់រាជធានី

    ភ្នំពេញ៖ ដើម្បីការពារឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ចដែលបាននឹងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ទាំងផងគោលដៅចេញ ចូលរាជធានីនិងគោលដៅនៅកណ្តាលក្រុង ផហលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រលប់ថ្ងៃទី១៦ខែមេសានេះ បានប្រគល់ឧបករណ៍ឃោសនស័ព្ទហៅ មេក្រូកាន់ដៃចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ អោយមានគម្លាតពីអ្នកធ្វើដំណើរ។ លោកឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ៖ការប្រគល់ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យកងកម្លាំងយើងយកទៅប្រើប្រាស់ អោយមានគម្លាតសុវត្ថិភាពពីអ្នកធ្វើដំណើរ ចៀសវាងកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ខណៈដែលកម្លាំងសមត្ថកិច្ចកន្លងមកនិយាយដោយមាត់ មិនមានមេក្រូកាន់ដៃ បំពងសំលេង ។ គួរបញ្ជាក់ផងដែរថា ៖ជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ទីតាំងត្រួតពិនិត្យ ច្រក ចេញ ចូលរាជធានីភ្នំពេញចំនួន៩គោលដៅ និងដាក់គោលដៅដើម្បីត្រួតពិនិត្យនៅតាមបណ្តាខណ្ឌទាំង១៤ចំនួន២៨គោលដៅទៀត សរុបទាំងអស់ចំនួន៣៧គោលដៅ ។ លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ ខណៈមកទទួលឧបករណ៍ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ទាំង៥០គ្រឿងនេះពីលោកឃួង ស្រេង លោកបានបញ្ជាក់ថា មីក្រូកាន់ដៃទាំងនេះនឹងយកទៅប្រគល់ជូនសមត្ថកិច្ចប៉ូលីស ដែលឈជើងនៅគ្រប់គោលដៅទាំងអស់ ដើម្បីមាននិយាយណែនាំពីវិធានផ្សេងៗ បានឆ្ងាយពីប្រជាពលរដ្ឋ ៕

  • អភិបាលខេត្តតាកែវ បន្តចុះផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ដល់ពលរដ្ឋ នៅភូមិស្នោ ស្រុកព្រៃកប្បាសដែលត្រូវបិទខ្ទប់ដោយសារជំងឺកូវីដ-១៩

    អភិបាលខេត្តតាកែវ បន្តចុះផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ដល់ពលរដ្ឋ នៅភូមិស្នោ ស្រុកព្រៃកប្បាសដែលត្រូវបិទខ្ទប់ដោយសារជំងឺកូវីដ-១៩

    តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចុងក្រោយ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ រួមជាមួយមន្រ្តីជំនាញ បានអញ្ជើញចុះបន្តផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣កុំ និង៣ការពារដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបងប្អូននៅភូមិស្នោ ឃុំស្នោរ ស្រុកព្រៃកប្បាស ដែលជាត្រូវតំបន់បិទខ្ទប់ដោយមានជំងឺកូវីដ១៩។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តការអប់រំណែនាំ ក៏ដូចជាផ្សព្វផ្សាយជារៀងរាល់ថ្ងៃទៅដល់បងប្អូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ពិសេសអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ដល់សហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត ហើយបើស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងស្រឡាញ់សង្គមជាតិ សូមបងប្អូនកុំចេញក្រៅផ្ទះ ។ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា ចំពោះបងប្អូនដែលនៅតំបន់មានហានិភ័យខ្ពស់ ពិសេសនៅចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលត្រូវអាជ្ញាធរបានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្ននោះ សូមចូលរួមសហការជាមួយអាជ្ញាធរនឹងក្រុមគ្រូពេទ្យឱ្យបានម៉ត់ចត់ ពោលគឺមិនត្រូវដើរចេញពីតំបន់បិទខ្ទប់នេះជាដាច់ខាត ដោយត្រូវធ្វើចត្តាឡីស័កផង និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលរហូតដល់មានសេចក្តីសម្រេចថ្មីណាមួយសូមបងប្អូនកុំព្រួយបារម្ភចំពោះចំណីអាហារ ឬការហូបចុកជាប្រចាំ…

  • អភិបាលរាជធានី ណែនាំអាជ្ញាធរ និងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

    អភិបាលរាជធានី ណែនាំអាជ្ញាធរ និងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

    ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយអោយបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ។ ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នៅល្ងាចថ្ងៃទី១៦ មេសានេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖សម្រាប់រាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ការចេញ ចូលរាជធានីចំនួន៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុងសរុបទីតាំងបិទច្រកចេញ ចូលរាជធានីចំនួន៩ទីតាំងនិងចំនួន២៨ទៀតនៅកណ្តាលក្រុងសរុបទាំងអស់ ចំនួន៣៧ទីតាំងដែលគណៈបញ្ជាការឯកភាពនិងកងកម្លាំងប្រដាប់អាវុធបានដាក់ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរដូចជាកម្លាំងពាក់ព័ន្ធត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីនេះឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើកនិងខ្វះទេ ។ ចំពោះការដឹកទំនិញដែលយើងឃើញថាជាគ្រឿង ឧបភោគបរិភោគ បន្លែត្រីសាច់នោះ យើងត្រូវបើកផ្លូវអោយគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។ លោកឃួង ស្រេងក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ដែលយើងបានបិទខ្ទប់ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែន ជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ…

  • សាលសវនាការ សម្រាប់កាត់ក្តីបុគ្គលបំពានវិធានរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សាលសវនាការ សម្រាប់កាត់ក្តីបុគ្គលបំពានវិធានរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ ឱ្យដឹងថាសាលសវនាការរបស់សាលាដំបូងរាជធានីខេត្តសម្រាប់កាត់ក្តីត្រូវបានត្រៀមរួចរាល់អស់ហើយសម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ គួររំលឹកថាកាលពីថ្មីៗមកនេះក្រសួងយុត្តិធម៌បានបង្ហាញពីវិធានការទណ្ឌកម្មចំពោះការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលក្នុងនេះមានទាំងការផ្តន្ទាទោសជាពិន័យប្រាក់កាសនិងទោសដាក់ពន្ធនាគារផងដែរ។ សម្រាប់បទល្មើសទាំងនេះមានដូចជាបទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក,បទគចវះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល,បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ,បទមិនគោរពវិធានការរដ្ឋបាល,ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស ,ការមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាដើម៕