Category: Covid-19

  • រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិមួយក្នុង ស្រុកភ្នំស្រួច និងផ្នែកតូចមួយ នៃភូមិត្រពាំងវែង ក្នុងស្រុកសំរោងទង

    រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិមួយក្នុង ស្រុកភ្នំស្រួច និងផ្នែកតូចមួយ នៃភូមិត្រពាំងវែង ក្នុងស្រុកសំរោងទង

    រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រចបិទខ្ទប់ជាបណ្តោះអាសន្នភូមិបន្ទាយរកា ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច និងផ្នែកតូចមួយ នៃភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាតំបន់រាលដាល នៃជម្ងឺកូវីត ១៩ ៕

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ប័ណ្ណចាក់វ៉ាក់សាំងលើកទី២ពុំអាចប្រើធ្វើដំណើរចេញចូលតំបន់បិទខ្ទប់បានឡើយ

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ប័ណ្ណចាក់វ៉ាក់សាំងលើកទី២ពុំអាចប្រើធ្វើដំណើរចេញចូលតំបន់បិទខ្ទប់បានឡើយ

    រាជធានីភ្នំពេញ៖ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ចំពោះប័ណ្ណចាក់វ៉ាក់សាំងលើកទី១ប្រើប្រាស់ជាឯកសារសំខាន់សម្រាប់អ្នកដែលត្រូវចេញទៅទទួលចាក់វ៉ាក់សាំងលើកទី២ ។សម្រាប់ប័ណ្ណចាក់វ៉ាក់សាំងបង្កាជំងឺកូវី-១៩លើកទី២វិញគឺគេក៏មិនអាចប្រើចេញចូលតំបន់បិទខ្ទប់បានឡើយ។ ពាក់ព័ន្ធក្នុងរឿងនេះឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ឱ្យដឹងថា៖សម្រាប់អ្នកដែលទទួលការចាក់វ៉ាក់សាំងទាំងពីរលើករួចហើយនោះ គឺពុំអាចប្រើប្រាស់ប័ណ្ណនេះ ជាមូលហេតុនៃការធ្វើដំណើរក្នុង ឬចេញចូលតំបន់បិទខ្ទប់បានឡើយ លើកលែងតែមានការជូនដំណឹងពីក្រសួងសុខាភិបាលក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះនេះនាពេលណាមួយ។ គួរបញ្ជាក់ថាបន្ទាប់ពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ រួចមក ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរជាច្រើនកន្លែង ទាំងក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួន បានសម្រេច​បិទខ្ទប់ភូមិសាស្ត្ររបស់ខ្លួន ​រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន  ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកុំឱ្យរីករាលដាលបន្តទៀត៕ ដោយ៖ម៉ាដេប៉ូ

  • អភិបាលខណ្ឌពោធិ៍សែនជ័យកំពុងតាមរយយុវជនម្នាក់ដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយរត់គេចខ្លួនបាន

    អភិបាលខណ្ឌពោធិ៍សែនជ័យកំពុងតាមរយយុវជនម្នាក់ដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយរត់គេចខ្លួនបាន

    យោងតាមអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ នៅថ្ងៃទី១៦មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានស្គាល់ឬឃើញឈ្មោះ ចាន់ ណា ជាអតីតជាបុគ្គលិក បុរីភ្នំពេញថ្មី សូមប្រាប់បុគ្គលនោះឲ្យធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ និងយកសំណាកជាបន្ទាន់។ ជាមួយគ្នានោះ អភិបាលខេត្ត បានអំពាវនាវឲ្យឈ្មោះ ចាន់ ណា ផ្ទាល់ កុំរត់គេចអី នាំគ្រោះថ្នាក់ដល់ខ្លួន ឬនាំជម្ងឺទៅអ្នកផ្សេងៗដែលគេមិនដឹង។ លោកអភិបាលខេត្តបានបញ្ជាក់ថា បុរសរូបនោះ បានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជំងឺកូវីដ-១៩ ដែលកំពុងសំរាកព្យាបាលនៅខេត្ត ពេលសមត្ថកិច្ចខេត្តទៅយកសំណាក បុរសរូបនោះបានរត់មកដល់ភ្នំពេញហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជំងឺកូវីដ-១៩ដែរឬអត់នោះទេ។ នៅព្រឹកថ្ងៃ១៦មេសាឆ្នាំ២០២១ មេការសំណង់នោះបានទទួលដំណឹងពីខេត្តថា បុរសរូបនោះ បានរត់គេចពីខេត្តមក។ មេការសំណង់នោះកំពុងរៀបចំសួរនាំ ស្រាប់តែ បរុសនោះបានបាត់ខ្លួនចេញពីការដ្ឋានបាត់ទៀត ។

  • ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរ ជាពិសេសម្តុំតូបលក់គ្រឿងសមុទ្រនៅផ្សារលើ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរ ជាពិសេសម្តុំតូបលក់គ្រឿងសមុទ្រនៅផ្សារលើ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦មេសានេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរ ជាពិសេសម្តុំតូបលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅផ្សារលើ ក្រុងព្រះសីហនុ នៅវេលាម៉ោង៣នាទីរសៀល ថ្ងៃទី១៦មេសា ឆ្នាំ២០២១។ បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។ ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទ 012794 896 ឬ 016 526 520។

  • ប្រជាពលរដ្ឋដែលបានដើរផ្សារ និងអាជីវករនៅផ្សារលូ៥ ត្រូវប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

    ប្រជាពលរដ្ឋដែលបានដើរផ្សារ និងអាជីវករនៅផ្សារលូ៥ ត្រូវប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានដើរផ្សារ និងអាជីវករនៅផ្សារលូ៥ ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ មូលហេតុ អ្នកជំងឺកូវីដ-១៩ បានទៅទីតាំងនោះនៅថ្ងៃទី១០មេសាឆ្នាំ២០២១។ ទីជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកជាប់ពាក់ពន្ធ័ទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • អាជ្ញាធររាជធានីបាននឹងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp និងកម្មករសំណង់នៅក្នុងរាជធានី

    អាជ្ញាធររាជធានីបាននឹងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp និងកម្មករសំណង់នៅក្នុងរាជធានី

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្រៅពីនេះ កម្មករសំណង់នៅក្នុងសមាគមន៍និងនៅក្រៅសមាគមន៍ ក៏ត្រូវបានគិតគូរពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីឲ្យពួកគាត់ទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា ។ នេះបើតាមការលើកឡើងរបស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៦ខែមេសានេះ នៅសាលារាជធានីភ្នំពេញ ។ លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp ព្រមទាំងកម្មករសំណង់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងទាំងអស់។ លោកបន្តថា ៖ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីរៀបចំជាផែនការមួយក្នុងការចាក់វ៉ាក់សាំងជូនទៅដល់បងប្អូនអ្នកម៉ូតូកង់បីនិងបងប្អូនដែលជាកម្មករ សំណង់ ហើយអ្វីដែលជាការចង់បាននៅក្នុងកិច្ចប្រជុំនេះ គឺចង់ឱ្យបងប្អូនអ្នករត់ម៉ូតូកង់បីនិង Passapp ដែលរកស៊ីនៅក្នុងរាជធានីភ្នំពេញ បានទៅចុះឈ្មោះនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការចាក់វ៉ាក់សាំង ក្រោមការរៀបចំរបស់អាជ្ញាធរ ដែលរក្សាបាននូវគម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល៕

  • អ្នកឆ្លងថ្មី២៦២នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៧៤នាក់

    អ្នកឆ្លងថ្មី២៦២នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៧៤នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៦មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១៥មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២៦២នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៧៤នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១៦មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៨០នាក់ នោះបានព្យាបាលជាសះស្បើយចំនួន២ពាន់៣៩៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៣ពាន់៤៤នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៨នាក់ហើយ។

  • អគ្គស្នងការរងនគរបាលជាតិ បានណែនាំ រំលឹកដល់កម្លាំងឈរជើងតាមគោលដៅនីមួយៗ គឺត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងមាត់ ទន់ភ្លន់ បទបែន មានតម្លាភាព

    អគ្គស្នងការរងនគរបាលជាតិ បានណែនាំ រំលឹកដល់កម្លាំងឈរជើងតាមគោលដៅនីមួយៗ គឺត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងមាត់ ទន់ភ្លន់ បទបែន មានតម្លាភាព

    នៅក្នុងឱកាស ចុះត្រួតពិនិត្យកងកម្លាំងនគរបាលជាតិដែលកំពុងឈរជើងនៅតាមគោលដៅក្រវ៉ាត់រាជធានីភ្នំពេញ ដើម្បីចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីសម្រេចលេខ ៤៩សសរ ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៦ មេសានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ប្រាប់ទៅកម្លាំងឈរជើងតាមគោលដៅទាំងអស់ថា ចំពោះអ្នកគ្មានសិទ្ធិចូលរាជធានីភ្នំពេញត្រូវណែនាំឲ្យពួកគាត់ធ្វើដំណើរត្រឡប់ក្រោយ ក្នុងករណីល្មើសត្រូវអនុវត្តច្បាប់ ។ ដោយឡែក ក្នុងករណីហួសដែនសមត្ថកិច្ច ត្រូវស្នើសុំគោលការណ៍ពីគណៈបញ្ជាការឯកភាព តាមគោលដៅឈរជើង។ ព្រមជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ថា ចំពោះកម្លាំងនគរបាលដែលកំពុងឈរជើងទាំងពីរវេន ថ្ងែ និងយប់ នៅគ្រប់គោលដៅ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល និងពិសេសត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គម៕ ដោយ -រ៉ាវុធ

  • ទាន់ហេតុការណ៍! ថៃមានឆ្លងកូវីដ ១៥៨២នាក់ទៀត ថ្ងៃនេះ

    ទាន់ហេតុការណ៍! ថៃមានឆ្លងកូវីដ ១៥៨២នាក់ទៀត ថ្ងៃនេះ

    ទីភ្នាក់ងារសារព័ត៌មាន The Nation នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៦ មេសានេះថា ថៃបានរកឃើញឆ្លងជំងឺកូវ១៩ ចំនួន១៥៨២នាក់ទៀត នាថ្ងៃនេះ ដោយផ្អែកតាមមជ្ឈមណ្ឌលគ្រប់គ្រងកូវីដ CCSA។ ជាការកត់សម្គាល់ ថៃឆ្លងជាង១៥០០នាក់ ២ថ្ងៃជាប់ៗគ្នាមកហើយ៕

  • វ៉ាក់សាំងចិន Sinovac ចំនួន៥០ម៉ឺនដូសដែលកម្ពុជាបានបញ្ជាទិញនឹងមកដល់នៅថ្ងៃស្អែក

    វ៉ាក់សាំងចិន Sinovac ចំនួន៥០ម៉ឺនដូសដែលកម្ពុជាបានបញ្ជាទិញនឹងមកដល់នៅថ្ងៃស្អែក

    យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៦មេសាឆ្នាំ២០២១នេះ បានឲ្យដឹងថា វ៉ាក់សាំងចិនSinovacដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសនឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ មេសាឆ្នាំ២០២១។ ស្ថានទូតចិនបានបន្តថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ ដែលនោះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិនបានបង្ហាញក្ដីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។