Category: Covid-19

  • ខេត្តកំពតប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅភូមិសាស្ត្រខេត្ត

    ខេត្តកំពតប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅភូមិសាស្ត្រខេត្ត

    ខេត្តកំពតប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅភូមិសាស្ត្រខេត្ត។

  • ក្រសួងសុខាភិបាល បានណែនាំស្តីពីការតាមដានរោគសញ្ញា និងថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

    ក្រសួងសុខាភិបាល បានណែនាំស្តីពីការតាមដានរោគសញ្ញា និងថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

    ក្រសួងសុខាភិបាល បានណែនាំស្តីពីការតាមដានរោគសញ្ញា និងថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

  • ឯកឧត្តម អភិបាលខេត្តកែប ចុះពិនិត្យស្ថានភាពទូទៅ នៅតាមបណ្តាប៉ុស្តិ៍ ត្រួតពិនិត្យ តាមព្រំប្រទល់ជាមួយខេត្តកំពត

    ឯកឧត្តម អភិបាលខេត្តកែប ចុះពិនិត្យស្ថានភាពទូទៅ នៅតាមបណ្តាប៉ុស្តិ៍ ត្រួតពិនិត្យ តាមព្រំប្រទល់ជាមួយខេត្តកំពត

    ខេត្ត កែប៖ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត កែប បានអញ្ជេីញចុះពិនិត្យស្ថានភាពទូទៅ នៅតាមបណ្ដា ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន៣ទីតាំង ក្នុងភូមិសាស្ត្រ ខេត្ត កែប ជាមួយព្រំប្រទល់ខេត្តកំពត ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារ ជាពិសេស កងកម្លាំង ដែលឈរជេីងទាំងបីទីតាំង ត្រូវអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានខ្ជប់ខ្ជួន និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។ ជាមួយគ្នានេះ ដែរ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវគ្រឿង ឧបភោគ បរិភោគ ដល់ក្រុមការងារ ទាំងបី ទីតាំង រួមមានៈ ទឹកសុទ្ធ១៥០យួ មីជាតិ១៦កេស ម៉ាស់៣០ប្រអប់ ស្រោមដៃ៦ប្រអប់ និងឆ្នាំងដាំទឹកអគ្គីសនីចំនួន៣ ដេីម្បីប្រេីប្រាស់ប្រចាំថ្ងៃ៕សិលា សារិន

  • ថៃអួតថានឹងយកឈ្នះកូវិដ១៩ រលកទី៣ ដោយមិនបាច់បិទខ្ទប់ប្រទេស

    ថៃអួតថានឹងយកឈ្នះកូវិដ១៩ រលកទី៣ ដោយមិនបាច់បិទខ្ទប់ប្រទេស

    រាជរដ្ឋាភិបាលថៃមានជំនឿជឿជាក់ថា ខ្លួននឹងអាចយកឈ្នះការផ្ទុះរលកទី៣នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ដោយមិនចាំបាច់បិទខ្ទប់ប្រទេស នេះជាការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ទី១៦ មេសា ២០២១នេះ។ មានប្រសាសន៍នៅក្រោយកិច្ចប្រជុំថ្នាក់ជាតិទប់ស្កាត់កូវីដ១៩ លោក Anutin បានលើកឡើងថា “យើងពុំឃើញមានតម្រុយណាដែលត្រូវបិទខ្ទប់ នៅពេលណាមួយឡើយ។ ថៃកំពុងផ្ទុះរលកទី៣នៃជំងឺកូវីដ១៩ ក្នុងនោះ ម្សិលមិញ ឆ្លងថ្មីជាង១៥០០នាក់ ខណៈដែលប៉ុន្មានថ្ងៃនេះ សុទ្ធតែឆ្លងក្បែរ១ពាន់នាក់ក្នុង១ថ្ងៃ។ លោករដ្ឋមន្ត្រីលើកហេតុផលថា ២សប្តាហ៍មកនេះ ភាគីពាក់ព័ន្ធមានកិច្ចសហការល្អក្នុងកិច្ចប្រយុទ្ធប្រឆាំងកូវីដ១៩ ដូច្នេះ ចំនួនឆ្លងថ្មីនឹងធ្លាក់ចុះ នៅខែក្រោយនេះ៕

  • រដ្ឋបាលខេត្តកំពង់ធំបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ ដែលប្រកាសដោយនៅថ្ងៃទី១៥ ខែមេសា

    រដ្ឋបាលខេត្តកំពង់ធំបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ ដែលប្រកាសដោយនៅថ្ងៃទី១៥ ខែមេសា

    រដ្ឋបាលខេត្តកំពង់ធំបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ ដែលប្រកាសដោយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

  • សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងទៅចូលរួមប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ២៤មេសាខាងមុខ

    សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងទៅចូលរួមប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ២៤មេសាខាងមុខ

    នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦មេសាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែល សម្ដេចត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងគឺសម្ដេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ នៅថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់សម្ដេចត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះ សម្ដេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។ ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្ដេចត្រូវអោយភរិយារបស់សម្ដេច នាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្ដេច ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ សម្ដេចបានបន្តថា មានអ្នកអោយយោបល់សម្ដេចថាដោយសារ សម្ដេចបានចាក់វ៉ាក់សាំងរួចហើយ សម្ដេចគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ តែសម្ដេចបានប្រាប់ទៅពួកគាត់វិញថា សម្ដេចចង់ធ្វើអោយប្រាកដថា សម្ដេចមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះសម្ដេចត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់សម្ដេចទាំងតូចទាំងធំតែងមកលេងច្របាច់ជើងនិងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕

  • ក្រសួងសុខាភិបាល៖ ជនជាតិខ្មែរពីរនាក់ទៀត បាលស្លាប់ដោយសារជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល៖ ជនជាតិខ្មែរពីរនាក់ទៀត បាលស្លាប់ដោយសារជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល៖ ជនជាតិខ្មែរពីរនាក់ទៀត បាលស្លាប់ដោយសារជំងឺកូវីដ-១៩។

  • ប្រជាពលរដ្ឋដែលបានទៅទទួលសេវា និងមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ត្រូវប្រញាប់ទៅធ្វើតេស្ដ

    ប្រជាពលរដ្ឋដែលបានទៅទទួលសេវា និងមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានទៅទទួលសេវា និងមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៧ ផ្លូវលេខ ៥៥៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ មូលហេតុ អ្នកជំងឺកូវីដ-១៩ បានទៅធ្វើតេស្ដឈាម និងដាក់សេរ៉ូមនៅទីតាំងខាងលើនោះ ចាប់ពីថ្ងៃសទី១១ដល់ថ្ងៃទី១៥មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកជាប់ពាក់ពន្ធ័ទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុនប៊ី ភី ស៊ី ត្រេឌីង ខូអិលធីឌី ផ្លូវព្រះមុន្នីរ៉េត ត្រូវប្រញាប់ទៅធ្វើតេស្ដ

    ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុនប៊ី ភី ស៊ី ត្រេឌីង ខូអិលធីឌី ផ្លូវព្រះមុន្នីរ៉េត ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ឲ្យបុគ្គលិក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុនប៊ី ភី ស៊ី ត្រេឌីង ខូអិលធីឌី (BPC Trading Co., Ltd) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវ២១៧ (ព្រះមុន្នីរ៉េត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ មូលហេតុ អ្នកជំងឺកូវីដ-១៩ ធ្វើការនៅក្រុមហ៊ុនខាងលើមានតួនាទីជាអ្នកបើកបររថយន្ត ដែលបានធ្វើការចាប់ពីថ្ងៃទី១ដល់ថ្ងៃ១២មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកជាប់ពាក់ពន្ធ័ទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា វិធានការ Lockdown ធ្វើឡើង ដើម្បីជួយដល់ប្រជាពលរដ្ឋ

    អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា វិធានការ Lockdown ធ្វើឡើង ដើម្បីជួយដល់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាព Lockdown រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ១៤ថ្ងៃនេះ រាជរដ្ឋាភិបាល បានទុកសិទ្ធិឲ្យប្រជាពលរដ្ឋអាចដើរទៅផ្សារទិញទំនិញ និងធ្វើដំណើរចេញក្រៅបាន ពេលមានការចាំបាច់ផ្សេងៗ។ នេះជាចរិតទន់ភ្លន់ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋយ៉ាងច្បាស់លាស់ ហើយវិធានការនេះ មិនមែនធ្វើឡើងដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរនោះទេ ប៉ុន្តែជាវិធានការដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថែមទាំងរំលឹកថា បើទោះបីរាជធានីភ្នំពេញត្រូវបាន Lockdown រយៈពេល ១៤ថ្ងៃ ហាងទំនិញ លក់ម្ហូបអាហារ ភេសជ្ជៈ និងរបស់របរចាំបាច់ប្រើប្រាសប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏សំណូមពរ ប្រជាពលរដ្ឋកុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទ ខណៈដែលធ្វើឲ្យមានក្រុមឈ្មួញទុច្ចរិតមួយចំនួន ឆ្លៀតតម្លើងថ្លៃទំនិញទៀតនោះ។ ឯកឧត្តម ឃួង ស្រេង បានសុំការយោគយល់ពីប្រជាពលរដ្ឋ អំឡុងពេលបិទខ្ទប់នេះ និងស្នើសុំឲ្យចូលរួមទាំងអស់គ្នា ដើម្បីកម្ចាត់កូវីដ១៩។ ឯកឧត្តមសង្កត់ធ្ងន់ថា វិធានការបិទខ្ទប់នេះ មិនមែនធ្វើឡើងដើម្បីសម្លាប់ពលរដ្ឋទេ តែជាវិធានការដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ធ្វើឡើងទាំងទើសទាល់បំផុត ព្រោះដឹងថាបងប្អូនប្រជាពលរដ្ឋប្រាកដជាមានការលំបាក និងមានការថ្នាំងថ្នាក់…