-
សម្តេចតេជោ ហ៊ុន សែន ផ្ញើរសាររំលែកមរណទុក្ខជូន លោកជំទាវ សូ សាម៉ូនី ម៉ៅ អាយុទ្ធ

-
អភិបាលខេត្ត សៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីត្រៀមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

-
អភិបាលរាជធានី សូមឱ្យអាជីវករ កុំឡើងថ្លៃទំនិញគ្មានហេតុផល បើមិនដូច្នោះទេ អាជ្ញាធររាជធានីនឹងមានវិធានការរដ្ឋបាល

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញនិងមានវិធានការរដ្ឋបាលផងដែរ ។ ក្នុងសន្និសីទសារព័ត៌មានមួយនារាត្រីថ្ងៃទី១៥ខែមេសានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ បងប្អូន អាជីវករដែលលក់ដូរគ្រឿងអាហារហូបចុករួចហើយ មិន ត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ ។ រដ្ឋបាលរាជធានីភ្នំពេញ និងមានវិធានការនៅថ្ងៃក្រោយ ដោយមិនអាចអោយឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ ។ ឯឧបញ្ជាក់ថា ទំនិញត្រូវតែមានគុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់ចែងរឿងនេះ។ចំណែក ក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងក្រុមការងារដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកអោយឈ្មួយទុច្ចរិតរួចខ្លួនទេ ។ ឯឧបានអំពាវនាវឲ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ខណៈដែលពួកគាត់កំពុងមានទុក្ខយើងត្រូវរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម អភិបាលបញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ ។ រដ្ឋបាលរាជធានីភ្នំពេញទទួលយកមិនបានទេ ។ ឯឧឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសអោយផុតពីគ្រោះដ៏កាចសាហាវនៃជម្ងឺកូវីដ-១៩នេះ ដូច្នេះសូមបងប្អូនអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩នេះទាំងអស់គ្នា៕
-
ប្រសិនមានចម្ងល់នានាក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ សូមសាកសួរតាមរយៈ link Group Telegram ខាងក្រោមនេះ

សូមជម្រាបជូនថា ប្រសិនបងប្អូនមានចម្ងល់នានាក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សូមសាកសួរមកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈចុចចូលក្នុង link Group Telegram ខាងក្រោមនេះ៖ ចូលរួមក្រុម សំនួរនិងចម្លើយទាក់ទងវិធានការបិទខ្ទប់ភ្នំពេញ និងតាខ្មៅ 👉 https://t.me/lockdownPP
-
រោងចក្រ សហគ្រាស និងសិប្បកម្ម ១១ប្រភេទត្រូវបាន អនុញ្ញាតឱ្យដំណើរការ ធម្មតាអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

រាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃនេះថារោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១១ ប្រភេទ ត្រូវបានអនុញ្ញាឱ្យបើកដំណើរការ ជាធម្មតា នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ យោងតាមសេចក្តីសម្រេចរបស់ក្រសួងការងារនៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ បានបញ្ជាក់ថា សម្រាប់ប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ជា បណ្តោះអាសន្ននូវភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មានដូចជា៖ ១- ផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ ២-សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម- សំណល់រឹង ជាដើម ៣- រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ ៤- សេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារ ឬទីតាំងលក់គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋាន ដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស ៥- ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ…
-
ទទួលដំណឹងសោកសៅ! ដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ ទទួលមរណភាព!

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាផលិតករភាពយន្តជើងចាស់ បានទទួលមរណៈភាពហើយ នៅល្ងាចថ្ងៃនេះ ខណៈដែលគាត់កំពុងសំរាកព្យាបាលជំងឺកូវី-១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើយោងតាម ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា។ ឯកឧត្តម ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម ត្រូវបានគេស្គាល់ថា ជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូ ចម្រៀងកាយវិការ កំណាព្យ ប្រលោមលោកជាដើម។ ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់ឯកឧត្តម និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕
-
ផ្សារចំនួនបីក្នុងក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តចុះអប់រំផ្សព្វផ្សាយដល់ក្រុមអាជីវករ ពលរដ្ឋ ឲ្យពាក់ម៉ាស់គ្រប់ៗគ្នា

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានចុះអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី និងពលរដ្ឋឲ្យពួកគាត់ពាក់ម៉ាកបានគ្រប់ៗគ្នា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តសៀមរាប កងកម្លាំងទាំងពីរប្រភេទផងដែរ នាព្រឹកថ្ងែទី១៥ ខែមេសាឆ្នាំ២០២១នេះ។ ស្ត្រីជាអាជីវីកលក់សាច់ជ្រូកបានលើកឡើងថា គាត់ចង់ឲ្យបងប្អូនអាជីវីករនៅក្នុងផ្សារចូលរួមពាក់ម៉ាស់ដើម្បីការពារ មានសុវត្ថភាពទាំងអស់គ្នា ដោយឡែកចំពោះរូបគាត់វិញ នៅពេលណាមិនពាក់ម៉ាស់ គឺមានអារម្មណ៍ថា ខ្លាចខ្លួនឯង ល្ហល្ហេវ និង អត់ទុកចិត្ត វាពិតជាត្រឹមត្រូវណាស់សំរាប់បងប្អូនឬអាជីវករ នរណាម្នាក់មិនព្រមពាក់ម៉ាស់ គឺត្រូវបានអាជ្ញាធរអនុវត្តច្បាប់ ផាក់ពិន័យទៅលើបុគ្គលរូបនោះ ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នៅព្រឹកនេះចុះធ្វើការនាំដល់ប្រជាជនដែលចូលផ្សារ ឲ្យពាក់ម៉ាស់បានគ្រប់ៗគ្នា កាលណាពលរដ្ឋមិនប្រើម៉ាសនោះទេ ប្រើសិនជាមានការឆ្លងជំងឺកូវិដ គឺយើងត្រូវបិទផ្សារ បន្ទាប់ពីបានចុះមកផ្ទាល់ ឃើញថាប្រជាជនយើង បានពាក់ម៉ាស់ស្ទើតែ៩៥ភាគរយហើយ អ្នកខ្លះការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀតនៅមិនទាន់ត្រឹមត្រូវនៅឡើយទេ។ លោក បានបញ្ជាក់ថា គណៈកម្មការនូវមិនទាន់អនុវត្តវិធានការ ឬផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំ ជាបន្តបន្ទាប់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ផ្សារចំនួនបី គឺទី១-ផ្សារលើធំថ្មី ទី២-ផ្សារសាមគ្គី និងទី៣-ផ្សារទំនើបអង្គរ ហើយថ្ងៃស្អែកនេះក្រុមការងារ បន្តចុះអប់រំផ្សារចាស់…
-
មកដល់ថ្ងៃនេះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករ-និយោជិតបានចំនួនសរុប ៨៧ ៩៩៩នាក់

រាជធានីភ្នំពេញ៖ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន សរុប៨៧ ៩៩៩នាក់។នេះបើតាមការឱ្យដឹងពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទីនេះបានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ២១ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ក-លទ្ធផលក្នុងថ្ងៃទី១៥ ខែមេសា -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៧ ០៦៨នាក់ (បរទេសចំនួន ៤២៩នាក់) -ចាក់បានចំនួន ៦ ៨៨៣នាក់ (បរទេសចំនួន ៤២៨នាក់) -គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១៨៥នាក់ (បរទេសចំនួន ១នាក់)។ ខ- លទ្ធផលគិតត្រឹមថ្ងៃនេះ -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩០ ៩៦២នាក់ (បរទេសចំនួន ៣ ៧៦៥នាក់) -ចាក់បានចំនួន…
-
គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ប្តេជ្ញាចិត្ត បំបាត់កូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ បាន ប្តេជ្ញាចិត្តថានឹង បំបាត់ជម្ងឺកូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាលរយៈពេល១៤ថ្ងៃនេះ។ ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩ ខាងលើនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅម៉ោង៣រសៀលរហូតដល់ម៉ោងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នៅសាលារាជធានីភ្នំពេញ ។ លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំតាមរយៈ video conferenceនេះ មានគោលបំណងឱ្យគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអនុវត្តឱ្យបានជោគជ័យ ទៅសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជម្ងឺកូវីដ-១៩ ដែលការងារនេះយើងត្រូវធ្វើឱ្យបានលទ្ធផលល្អប្រសើរក្នុងរយៈពេល១៤ថ្ងៃ ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ លោកអូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យសមាជិកទាំងអស់នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជម្ងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃនេះទទួលបានជោគជ័យ។ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍ពីកាេងារមួយចំនួនដែលអាជ្ញាធរបានកំពុងអនុវត្ត ដោយរដ្ឋបាលរាជធានីបានប្រើប្រាស់កម្លាំងមានសមត្ថកិច្ចដាក់ តាមគោលដៅចំនួន២៧គោលដៅ ដើម្បីអនុវត្តការសំរេចបិទខ្ទប់នេះ បានដាក់ចេញជាវិធានការចំពោះទំនិញឡើងថ្លៃ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់កុងស៊ី…
-
អជ្ញាធររាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៣៦នាក់ទៀត ដែលពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍ ១៤មេសា
