-
ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH ឧបត្ថម្ភជាទឹកបរិសុទ្ធចំនួន ២០០យួរ ដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញកាតព្វកិច្ច

ភ្នំពេញ- លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសមុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH (SKH Premium Water) ដែលបានឧបត្ថម្ភជាទឹកបរិសុទ្ធចំនួន ២០០យួរ ដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញកាតព្វកិច្ចតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ សូមជូនពរដល់ម្ចាស់ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH (SKH Premium Water) ក្នុងឱកាសឆ្នាំថ្មី សូមជួបប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង សូមអរគុណ។ សូមបញ្ជាក់ថា ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH (SKH Premium Water) ជានិច្ចជាកាលតែងតែចូលរួមការងារសង្គមតាមរយ:ឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ថវិកា និងទឹកបរិសុទ្ធដល់ការងារសប្បុរសនានា ។…
-
រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹង ស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធ ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩

-
វៀតណាមត្អូញថា ខ្វះវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋ ទើបចាក់បានជាង៦ម៉ឺននាក់

មានប្រសាសន៍ក្នុងកិច្ចប្រជុំ នាថ្ងៃពុធទី១៥ មេសា ២០២១នេះ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមបានសារភាពថា វ៉ាក់សាំងកូវីដលើពិភលោកកំពុងខ្វះខាត ខណៈដែលបណ្តាប្រទេសនានាកំពុងប្រជែងគ្នាខ្លាំង ដើម្បីដណ្តើមយកមកប្រទេសខ្លួន។ អំឡុងកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកការគ្រប់គ្រងជំងឺកូវីដ១៩ នាពេលនោះ លោក Nguyen Thanh Long ថា វៀតណាមចាំចាច់ត្រូវមានវ៉ាក់សាំងច្រើនបន្ថែមទៀត ក្នុងពេលកាន់តែឆាប់ កាន់តែល្អ ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងនិងភាពលំបាកហើយនឹងមានហានិភ័យចំពោះច្រកចេញនៃវ៉ាក់សាំងនេះ។ គួរបញ្ជាក់ថា វៀតណាមទើបបានចាក់វ៉ាក់សាំងកូវីដ លើពលរដ្ឋជាង៦ម៉ឺន២ពាន់នាក់ទេ គឺវ៉ាក់សាំង AstraZeneca៕
-
ខេត្តកំពង់ធំប្រកាសផ្អាកជាបណ្តោះ អាសន្ន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំ

-
អ្នកធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក ក្រុមហ៊ុកទូរស័ព្ទ OPPO ត្រូវប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បុគ្គលិកក្រុមហ៊ុកទូរសព្ទ័ OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា ឆ្លងជំងឺកូវីដ-១៩ ហើយបានធ្វើការនៅទីនោះ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩មេសាឆ្នាំ២០២១។ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិក នៅទីតាំងខាងលើនោះ បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការជាមួយគ្នាចំនួន៧នាក់ និងប៉ះប្រយោលចំនួន៣០នាក់។ អនុគណៈកម្មការ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិកនៅក្រុមហ៊ុនឡ ត្រូវប្រញាប់ទៅធ្វើតេស្ដបើសិនជាមានសុខភាពប្រែប្រួល និងអ្នកពាក់ពន្ធ័ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។
-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ «ជម្រើសរបស់ខ្ញុំ តែមួយគត់ គឺជម្រើសខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា»

-
អ្នកធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅធនាគារ ចិន សាខាអូឡាំពិក ត្រូវប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បានទៅធានាគារ ចិន សាខាអូឡាំពិក ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា នៅថ្ងៃទី៨ និងទី៩មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិកនៅធនាគារ នោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។
-
ក្រសួងសុខាភិបាល៖ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ ៖
-
ក្រសួងសុខាភិបាលណែនាំពីរបៀប ដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៥មេសា បានជម្រាបជូនសាធារណជនថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកើនឡើងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។ ក្រសួងបានបញ្ជាក់ទៀតថា ប្រសិនបើប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល ត្រូវ អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
-
អ្នកឆ្លងថ្មី៣៤៤នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ២៩នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៥មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១៤មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៣៤៤នាក់ ក្នុងនោះអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន៣៣៩នាក់ និងអ្នកមកពីបរទេសចំនួន៥នាក់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន២៩នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១៥មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់២១៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ពាន់៣១៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន២ពាន់៨៥៨នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៦នាក់ហើយ។