Category: Covid-19

  • ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ

    ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ

    ទីស្តីការក្រសួងបរិស្ថាន៖ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)បង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌថ្នាក់ជាតិ(នៅរាជធានីភ្នំពេញ) ជូនដល់មន្ត្រីរាជការក្រោមឱវាទ ផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ធានាបាននូវវិធានការកំណត់របស់ក្រសួងសុខាភិបាល ក្រសួងបរិស្ថានបានរៀបចំទីតាំងដោយអនុវត្តតាមស្តង់ដារដែលបានកំណត់ ក្នុងការសម្រួលឲ្យការចាក់វ៉ាក់សាំងដំណើរការល្អ និងអនុវត្តតាមវិធាននានា ដែលអាចការពារសុវត្ថិភាពមន្ត្រីចូលរួមចាក់វ៉ាក់សាំង។ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបជាង៨៩៣នាក់បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)បង្ការជំងឺកូវីដ-១៩ ដូសទី១ កាលពីថ្ងៃទី១ ដល់ទី៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តនូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសង្គម នៅប្រទេសកម្ពុជា ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់…

  • បទយកការណ៍ ស្ដីពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងដំណាក់កាល នៃការឆ្លងរីករាយដាល នៃជំងឺកូវីដ-១៩ (មានវីដេអូ)

    បទយកការណ៍ ស្ដីពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងដំណាក់កាល នៃការឆ្លងរីករាយដាល នៃជំងឺកូវីដ-១៩ (មានវីដេអូ)

    បទយកការណ៍ ស្ដីពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងដំណាក់កាល នៃការឆ្លងរីករាយដាល នៃជំងឺកូវីដ-១៩។

  • យកសំណាក កម្មករ កម្មការិនី ធ្វើការនៅសហគ្រាស ឌីន ហាន

    យកសំណាក កម្មករ កម្មការិនី ធ្វើការនៅសហគ្រាស ឌីន ហាន

    រយៈពេល២ថ្ងៃ កម្មករ កម្មការិនីធ្វើការងារនៅសហគ្រាស ឌីន ហាន នឹងប្រជាពលរដ្ឋផ្សេងទៀតនៅតំបន់នោះ ដែលប៉ះពាល់ផ្ទាល់នឹងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ យកសំណាកបាន ៦២៥នាក់។ ១៣ ០៤ ២០២១

  • ដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនបុគ្គលិកអប់រំនៅរាជធានីភ្នំពេញប្រព្រឹត្តទៅបានល្អ

    ដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនបុគ្គលិកអប់រំនៅរាជធានីភ្នំពេញប្រព្រឹត្តទៅបានល្អ

    រាជធានីភ្នំពេញ៖ ចាប់តាំងពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅទីតាំងចំនួន១៥ នៅរាជធានីភ្នំពេញ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន បានចាប់ផ្តើមទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកទី២។ ដំណើរការផ្តល់វ៉ាក់សាំងបានប្រព្រឹត្តទៅដោយរលូន និងស្មារតីអនុគ្រោះកម្រិតខ្ពស់ ដោយមានគោលដៅធានាសុខភាព សុខមាលភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំកម្ពុជាទាំងអស់គ្នា។ ថ្លែងក្នុងឱកាសនៃការដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលបំផុត សម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលជាបំណងប្រាថ្នាដ៏ថ្លៃថ្លាបំផុត និងការដឹកនាំប្រកបដោយគតិបណ្ឌិតបំផុត។ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ភ្នាក់សុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ស.ស.យ.ក អាជ្ញាធរដែនដី បុគ្គលិកអប់រំ យុវជនស្ម័គ្រចិត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ ប្រតិបត្តិការ និងរួមចំណែកសម្រាប់យុទ្ធនាការនេះ៕ដោយ -រ៉ាវុធ

  • រូបភាពមួយចំនួនស្តីពីការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល

    រូបភាពមួយចំនួនស្តីពីការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល

    រូបភាពមួយចំនួនស្តីពីការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលក្រុមការងារអ្នកយកព័ត៌មានទូរទស្សន៍អប្សរា បានចុះតាមដានសកម្មពតាមគោលដៅមួយចំនួននៅក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។

  • ក្រសួងអប់រំស្នើសុំសមត្ថកិច្ចសម្រួលឱ្យបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា អាចធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២

    ក្រសួងអប់រំស្នើសុំសមត្ថកិច្ចសម្រួលឱ្យបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា អាចធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២

    រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានស្នើសុំសម្របសម្រួលឱ្យបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃអង្គភាពអប់រំ និងគ្រឹះស្ថានអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី២តាមទីតាំង ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់យុទ្ធនាការត្រូវបញ្ចប់។ បើយោងតាមលិខិតជម្រាបជូនរបស់ក្រសួងអប់រំបានបញ្ជាក់ថាក្រសួងអប់រំ យុវជន និង កីឡា បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ និងមន្ត្រីកិច្ចសន្យា នៃអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានី ភ្នំពេញ នៅតាមទីតាំងចំនួន ១៥ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ចប់យុទ្ធនាការ (បញ្ជីទីតាំងចាក់វ៉ាក់សាំង)។ ជាមួយគ្នានេះក្រសួងអប់រំបានលើកឡើងផងថាក្នុងន័យនេះ ក្រសួងស្នើសុំមន្រ្តីពាក់ព័ន្ធ ជួយសម្របសម្រួលឱ្យអាជ្ញាធរតាមមូលដ្ឋាន អនុញ្ញាតឱ្យបុគ្គលិកអប់រំអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដូសទី២ ដោយបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ និង ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ជាដើម។ដោយ៖ម៉ាដេប៉ូ (សូមមើលលិខិតជម្រាបជូនរបស់ក្រសួងអប់រំខាងក្រោម)

  • អាជ្ញាធរស្រុកព្រៃកប្បាសខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់

    អាជ្ញាធរស្រុកព្រៃកប្បាសខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់

    អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃកប្បាស អ្នកធ្លាប់ទៅព្យាបាលជំងឺនៅផ្ទះគ្រូពេទ្យផល្លា អ្នកព្រៃល្វា ជាពិសេសអាជីវករផ្សារព្រៃល្វាផ្ទាល់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

  • ចរាចរណ៍នៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់

    ចរាចរណ៍នៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់

    ចរាចរណ៍នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានសភាពស្ងប់ស្ងាត់។ នៅតាមគោលដៅនៃច្រកផ្លូវស្ទើរតែទាំងអស់បានបិទមិនឱ្យមានការធ្វើដំណើរនោះទេ ដោយមានកងកម្លាំងសមត្ថកិច្ចប្រចាំការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។ យោងតាមសេចក្តីសម្រេច វិធានការមួយចំនួនបានដាក់ចេញក្នុងនោះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្ម លក់ដូរ ឬផ្គត់ផ្គង់ម្ហូបអាហារជាដើម. សូមចូលរួមទាំងអស់គ្នាអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីកម្ពុជាជៀសផុតពីការរីករាលដាលជំងឺកូវីដ-១៩។

  • ផ្សាររស្មីមានជ័យ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានដាក់ក្នុងកម្រិតហានិភ័យ ដោយសារមានអ្នកជំងឺកូវីដ-១៩ ទៅផ្សារនោះ

    ផ្សាររស្មីមានជ័យ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានដាក់ក្នុងកម្រិតហានិភ័យ ដោយសារមានអ្នកជំងឺកូវីដ-១៩ ទៅផ្សារនោះ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារនៅទីតាំងផ្សាររស្មីមានជ័យ ហៅផ្សាររោងចក្រ៣ជាន់ ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់តាំងពីថ្ងៃទី៦មេសាឆ្នាំ២០២១មក។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចាត់ទុកទីតាំងនោះ ស្ថិតក្នុងកម្រិតហានិភ័យ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។

  • រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ទៀត ដែលកំពុងបាត់ខ្លួន

    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ទៀត ដែលកំពុងបាត់ខ្លួន

    អាជ្ញាធរព្រមានថា បើបុគ្គលទាំងនោះមិនចេញមកទទួលការព្យាបាលទេ នឹងត្រូវបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់។