-
អាជ្ញាធរខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិស្នោ ក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ជាបណ្តោះអាសន្ន

-
ក្រសួងសុខាភិបាលប្រាសជាផ្លូវការករណីអ្នកំងឺកូវីដ-១៩ម្នាក់ស្លាប់នៅខេត្តព្រៃវែង

-
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានចាត់ក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារលើទាំងមូល បន្ទាប់ពីរកឃើញករណីអាជីវករ០២នាក់វិជ្ជមានកូវីដ-១៩

នៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ក្រុមការងាររដ្ឋបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល បន្ទាប់ពីរកឃើញករណីអាជីវករលក់គ្រឿងសមុទ្រចំនួន០២នាក់មានវិជ្ជមានជំងឺកូវីដ-១៩។
-
គិតត្រឹមថ្ងៃទី១៤នេះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិត បានចំនួនជាង ៨១ ០០០នាក់

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថា គិតរហូតមកដល់ពេលនេះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន សរុប៨១ ១១៦នាក់ហើយ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១បានឱ្យដឹងថាអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៤ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ១៨ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ក-លទ្ធផលក្នុងថ្ងៃទី១៤ ខែមេសា -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៥ ៧៧៥នាក់ (បរទេសចំនួន ៧០៨នាក់) -ចាក់បានចំនួន ១៥ ២៩៣នាក់ (បរទេសចំនួន ៧០៨នាក់) -គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៨២នាក់ (បរទេសចំនួន ០នាក់)។ ខ- លទ្ធផលគិតត្រឹមថ្ងៃនេះ -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៨៣ ៨៩៤នាក់ (បរទេសចំនួន ៣…
-
អាជ្ញាធរខណ្ឌមានជ័យ បន្តផ្តល់អំណោយរបស់សម្ដេចតេជោ ទៅផ្តល់ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងតំបន់រាំងខ្ទប់

ភ្នំពេញ ៖ នៅថ្ងៃ ពុធ ៣កើត ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ ឯកឩត្តម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ និង ឯកឧត្ដម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ៦០៧ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងឱកាសនេះដែរ…
-
អជ្ញាធររាជធានី បង្ហាញអត្តសញ្ញាណអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន ១៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

-
ក្រុមគ្រូពេទ្យសម្តេចតេជោបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ សហការជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានចុះយកសំណាកអ្នកដែលសង្ស័យនៅក្នុង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ចំនួន ៣៧ នាក់ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
-
មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

-
វិស័យឯកជន និងសប្បុរសជនចំនួន១៤ នៅកម្ពុជា បាននាំយកសម្ភារៈតម្លៃ៣០ម៉ឺនដុល្លារ ប្រគល់ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣មេសាឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រីលី ធុជ បានសម្របសម្រួលជាមួយអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ តាមរយៈ លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា និងលោក Salah Essa នាំយកសម្ភារៈប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន។ សម្ភារៈទាំងនោះ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដ ផងដែរ។ សម្ភារៈដែលត្រូវប្រគល់ជូននោះ រួមមាន រថយន្តដឹកវ៉ាក់សាំង២គ្រឿង ដែលនឹងមកដល់កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១, កុំព្យូទ័រយូរដៃ, ម៉ាស៊ីន Printer, សម្លៀកបំពាក់ពេទ្យ(PPE), ម៉ាស់ និងសម្ភារផ្សេងៗដទៃទៀត សរុបថវិកាប្រមាណ៣០ម៉ឺនដុល្លារអាមេរិក។ វិស័យឯកជន និងសប្បុរសជនទាំង ១៤ រួមមាន ១/. Cambodia Rice Federation ២/. RMA (Cambodia) ៣/. SCG (Cambodia) ៤/. SELA Pepper ៥/.…
-
រដ្ឋបាលខេត្តត្បូងឃ្មុំបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ម្នាក់ នៅស្រុកពញាក្រែក
