Category: Covid-19

  • រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទង និងទៅកាន់ទីតាំងមួយចំនួនឲ្យប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទង និងទៅកាន់ទីតាំងមួយចំនួនឲ្យប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃសទី១៤មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយឈ្មោះ កែវ សុភ័ក្រ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាអ្នកលក់ដូរសម្ភារ គ្រឿងសំណង់ ថ្នាំលាប មានទីលំនៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និង ប្រជាពលរដ្ឋដែលធ្លាប់ទៅកាន់ទីតាំងផ្ទះលក់ដូរគ្រឿងសំណង់ លក់ថ្នាំពណ៌ និងថ្នាំលាបផ្ទះ យីហោ ក្រុមហ៊ុន អិល ធី អិន ជី ប្រូភើធី ឯ.ក L T N G PROPERTY CO.,LTD ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត, ការដ្ឋានសំណង់មជ្ឈមណ្ឌលកំសាន្តBS, តូបលក់បន្លែ ត្រីសាច់ ខាងលិចផ្សារ អ្នកលក់ពងទាកូននៅខាងមុខផ្សារ និងផ្ទះលក់ថ្នាំពេទ្យខាងកើតផ្សារអន្តរជាតិ, ផ្សាររាត្រី (ផ្ទះពេទ្យសុផល) Pharmacy នៅជិតហាងកាហ្វេតានី ចាប់ពីថ្ងៃទី២៧មីនា ឆ្នាំ២០២១មក។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ…

  • ក្រសួងសុខាភិបាលប្រកាសថា បុរសជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩

    ក្រសួងសុខាភិបាលប្រកាសថា បុរសជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ  បានស្លាប់ដោយសារជំងឺកូវីដ១៩

    ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ថាមានបុរសជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ ។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យជោរៃបានឱ្យដឹងថា បុរសជនជាតិបារាំងអាយុ៨៦ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទី ថ្ងៃត្រង់ ។ អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទី ជាមួយនឹងស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩ បញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕ ដោយ / គ្រី សម្បត្តិ

  • អភិបាលខេត្តព្រៃវែង ចូលរួមរំលែកទុក្ខគ្រួសារដែលស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងខេត្ត

    អភិបាលខេត្តព្រៃវែង ចូលរួមរំលែកទុក្ខគ្រួសារដែលស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងខេត្ត

    លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៤មេសានេះ បានផ្ញើសាររំលែកទុក្ខ ជាមួយក្រុមគ្រួសារសពឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤មេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ក្រុងព្រៃវែង។ សពមានទីលំនៅស្ថិតក្នុងភូមិតាម៉ៅ ឃុំ បឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជាមួយគ្នានោះ លោក ជា សុមេធី បានបន្តអំពាវនាវដល់ពលរដ្ឋអោយបន្តអនុវត្តគោលការណ៍ ៣ការពារ ៣កុំ អោយបានគ្រប់គ្នា លោកណែនាំឲ្យប្រជាពលរដ្ឋខេត្តព្រៃវែង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។ យោងតាមមន្ទីរព័ត៌មានខេត្តព្រៃវែង អ្នកដែលស្លាប់នោះ មានមុខរបរជាអ្នករត់ pasappនៅរាជធានីភ្នំពេញ។ គាត់បានទៅដល់ពេទ្យខេត្ត ថ្ងៃទី២ខែមេសាឆ្នាំ២០២១ និងយកទៅមណ្ឌលព្យាបាលចុងប៉មយប់ថ្ងៃទី៧មេសាឆ្នាំ២០២១ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែង។

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងអាជីវករផ្សារចាស់ ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងអាជីវករផ្សារចាស់ ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤មេសាឆ្នាំ២០២១ បានជូនដំណឹងថា គិតត្រឹមថ្ងៃទី១៣មេសាឆ្នាំ២០២១ មានអ្នកពាក់ពន្ធ័នឹងអាជីវករផ្សារចាស់ចំនួន១៨នាក់ហើយ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩។ អនុគណៈកម្មការ បានអំពាវនាវដល់ ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារចាស់ ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩។ ការធ្វើតេស្ដអាចធ្វើឡើងនៅទីតាំង វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ កងកម្លាំងនិងពិនិត្យទីតាំងបិទខ្ទប់ភូមិសាស្រ្តខណ្ឌចំនួន០៣ក្នុងរាជធានីភ្នំពេញ

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ កងកម្លាំងនិងពិនិត្យទីតាំងបិទខ្ទប់ភូមិសាស្រ្តខណ្ឌចំនួន០៣ក្នុងរាជធានីភ្នំពេញ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងបាននាំយកអំណោយជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមគោលដៅសំខាន់ៗ ដែលកំពុងធ្វើការបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ។ ការចុះសួរសុខទុក្ខ និងចែកជូននូវអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ០២១នេះ ស្ថិតនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងការចុះសួរសុខទុក្ខនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាស៍ថា ក្រោមការខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការអនុវត្តផ្ទាល់ ដោយកងម្លាំងមានសមត្ថកិច្ច ដែលមានកម្លាំង អគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានព្យាយាម និងខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំង នៅការរីករាតត្បាត នៃជំងឺកូវីដ១៩ ដែលកើតមាននាពេលបច្ចុប្បន្ននេះ ទាំងនៅលើសកលលោក។ សម្តេចក្រឡាហោម បានលើកឡើងទៀតថា ថ្វីត្បិតតែ កម្ពជាបានខិតខំ ក្នុងការទប់ស្កាត់នៃការរីករាតត្បាតនៃមេរោគន។កូវីដ១៩ យ៉ាងណាក្តី ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មេរោគកូវីដ១៩ បានហក់ឡើងយ៉ាងកុំហុក ធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។…

  • អ្នកឆ្លងថ្មី១៧៨នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៣៨នាក់

    អ្នកឆ្លងថ្មី១៧៨នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៣៨នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៤មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១៣មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន១៧៨នាក់ ក្នុងនោះអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន១៧៧នាក់ និងអ្នកមកពីបរទេសម្នាក់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៣៨នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១៤មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ពាន់២៩០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន២ពាន់៥៤៤នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៥នាក់ហើយ។

  • ប្រជាពលរដ្ឋ អាចទៅយកសំណាក ដើម្បីធ្វើតេស្ដរក មេរោគកូវីដ១៩ នៅទីតាំង ចំនួន ៤ កន្លែងថ្មីបន្ថែមទៀត

    ប្រជាពលរដ្ឋ អាចទៅយកសំណាក ដើម្បីធ្វើតេស្ដរក មេរោគកូវីដ១៩ នៅទីតាំង ចំនួន ៤ កន្លែងថ្មីបន្ថែមទៀត

    ទីតាំងថ្មីទាំង៤រួមាន វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, និង មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

  • រដ្ឋបាលខេត្តកណ្តាលប្រកាសថា មានអាជីវករផ្សារគគីរ៧នាក់ឆ្លងជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកណ្តាលប្រកាសថា មានអាជីវករផ្សារគគីរ៧នាក់ឆ្លងជំងឺកូវីដ-១៩

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តកណ្ដាលបានជូនដំណឹងដល់ប្រជាពលរដ្ឋ សាធារណៈជន ពិសេសអាជីវករផ្សារគគីរ និងប្រជាពលរដ្ឋភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មេត្តាជ្រាបថា រដ្ឋបាលខេត្តកណ្តាលបានរកឃើញករណីវិជ្ជមានកូវិដ-១៩ ចំនួន៧នាក់ នៅឃុំគគីរ ស្រុកកៀនស្វាយ ។

  • កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន អាកាសចរណ៍សុីវិល និង សាលកោះពេជ្រ

    កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន អាកាសចរណ៍សុីវិល និង សាលកោះពេជ្រ

    សាលកោះពេជ្រ ត្រូវបានរៀបចំជាទីកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ហើយការបាញ់ថ្នាំនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺ COVID-19 ក្នុងគ្រា ដែល ប្រទេស កម្ពុជា កំពុង មានព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ ) ៕

  • ក្រសួងសុខាភិបាលសម្រេចយកខេត្តស្វាយរៀងមួយទៀត ជាទីតាំងអនុវត្តការផាកពិន័យការមិនពាក់ម៉ាស និងរក្សាគម្លាត

    ក្រសួងសុខាភិបាលសម្រេចយកខេត្តស្វាយរៀងមួយទៀត ជាទីតាំងអនុវត្តការផាកពិន័យការមិនពាក់ម៉ាស និងរក្សាគម្លាត

    យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤មេសាឆ្នាំ២០២១ បានកំណត់ខេត្តស្វាយរៀងបន្ថែមមួយទៀតជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ សេចក្ដីជូនដំណឹងនោះ តម្រូវឲ្យបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងខេត្តស្វាយរៀង ត្រូវអនុវត្តនូវការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាកាតព្វកិច្ច ដែលបានកំណត់ក្នុងប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវដី-១៩ ក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល។ ទណ្ឌកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ជារួមគិតត្រឹមពេលនេះ រាជធានី និងខេត្តចំនួន៦ហើយដែលត្រូវបានកំណត់ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តស្វាយរៀង។