Category: Covid-19

  • អាជ្ញាធរខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត

    អាជ្ញាធរខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត

    ជាមួយគ្នានោះ អាជ្ញាធរខេត្តក្រចេះ បានអំពាវនាវពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ ត្រូវប្រញាប់ជួបក្រុមមន្ត្រីជំនាញ ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកធ្វើតេស្ត។

  • អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីម្នាក់ទៀតជាអ្នកលក់នំនៅផ្សារក្រោម

    អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីម្នាក់ទៀតជាអ្នកលក់នំនៅផ្សារក្រោម

    រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ពិសេសអាជីវករផ្សារក្រោម និងអ្នកធ្លាប់ចេញចូលផ្សារក្រោម ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ សូមជម្រាបថា នៅថ្ងៃទី១៤មេសា ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករនៅផ្សារក្រោម១៥៦នាក់ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធជាមួយអាជីវករដែលវិជ្ជមានកូវីដ១៩ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ការរយកសំណាកនោះ ធ្វើឡើងបន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោមនោះ មានវិជ្ជមានមេរោគកូវីដ-១៩កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ តាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈមក ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានចំនួន១៧នាក់ និងព្យាបាលជាសះស្បើយចំនួន៣នាក់។ លោកបន្តថា ក្នុងចំនួននោះមាន ៧នាក់ ជាករណីនាំចូលពីខេត្តក្រៅ ហើយមានមួយករណីនៃការនាំចូល បានបន្តការឆ្លងនៅក្នុងសហគមន៍ចំនួន១០នាក់។

  • មនុស្ស៣៨៧នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ពាក់ពន្ធ័នឹងអាជីវករនៅផ្សារអូរឬស្សី

    មនុស្ស៣៨៧នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ពាក់ពន្ធ័នឹងអាជីវករនៅផ្សារអូរឬស្សី

    យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី១៤មេសាឆ្នាំ២០២១ មាន អ្នកពាក់ព័ន្ធសរុបចំនួន៣៨៧ នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ពាក់ពន្ធ័នឹងផ្សារអូរឬស្សី។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ដែលមិនទាន់បានទៅធ្វើតេស្ដ ត្រូវប្រញាប់ទៅធ្វើតេស្ដ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗជាដើម។ ការធ្វើតេស្ដ អាចធ្វើឡើងនៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • កម្មករ កម្មការិនីជិត៧០០នាក់ហើយ ត្រូវបារកឃើញឆ្លងជំងឺកូវីដ-១៩ គិតមកដល់ថ្ងៃ១៤មេសា

    កម្មករ កម្មការិនីជិត៧០០នាក់ហើយ ត្រូវបារកឃើញឆ្លងជំងឺកូវីដ-១៩ គិតមកដល់ថ្ងៃ១៤មេសា

    យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៤មេសាឆ្នាំ២០២១ មានកម្មករ កម្មការិនី ចំនួន ៦៧៩នាក់ នៅក្នុងរោងចក្រ២៤ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវ និងលើកទឹកចិត្តដល់ កម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ។

  • គណៈបញ្ជាការឯកភាពរាជធានីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង មិនឱ្យចេញ ចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយ

    គណៈបញ្ជាការឯកភាពរាជធានីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង មិនឱ្យចេញ ចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយ

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសំរេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង ដោយមិន ឱ្យបងប្អូនប្រជាពលរដ្ឋចេញ ចូលពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយឡើយ ។ ការសម្រេចបិទខ្ទប់ភូមិ សង្កាត់របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៩សសរចុះថ្ងៃទី១៤មេសាឆ្នាំ២០២១។ បើមានបញ្ហាអ្វីមួយដូចជាបញ្ហាសុខភាព ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទីផ្សារបន្លែ ត្រីសាច់ ហូប ចុក មិនត្រូវបានបិទនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅរាត្រីថ្ងៃទី១៤ខែមេសា ឆ្នាំ២០២១នេះ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មេប៉ូលីសនិងមេកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា ការសម្រេចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងតែម្តង ដូចដែលយើងបានបិទខ្ទប់ខណ្ឌ៣កន្លងមកអញ្ចឹងដែរ ដោយមិនអោយបងប្អូនប្រជាពលរដ្ឋចេញ ចូលពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយឡើយ។ លោកបន្តថា ៖ចំពោះទីផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់ យើងមិនបាន បិទទេ ហើយបងប្អូនប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារបានក្នុង១សប្តាហ៍ម្តងឬ២ដង ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង ។ លោកឃួង ស្រេងបន្តថា ៖ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងនេះនឹងចាប់ផ្តើមអនុវត្តនៅម៉ោង០០ឆ្លងចូលថ្ងៃទី១៥ មេសា ស្អែកនេះ ។ចំពោះគោលដៅដែលត្រូវដាក់បិទការធ្វើដំណើរ…

  • សារពិសេស និងបន្ទាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ពាក់ព័ន្ធ ការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សារពិសេស និងបន្ទាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ពាក់ព័ន្ធ ការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សារពិសេស និងបន្ទាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ ការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

  • រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ១៤ថ្ងៃ

    រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ១៤ថ្ងៃ

    រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

  • រាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

    រាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

    រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

  • សេចក្តីសម្រចរបស់រាជរដ្ឋភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

    សេចក្តីសម្រចរបស់រាជរដ្ឋភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។ * ប្រកាស១៖ ត្រូវបានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវចាត់ទុកជាភូមិសាស្ដ្រតែមួយដែលត្រូវបានបិទខ្ទប់។

  • អភិបាលខេត្តព្រះសីហនុ បើកប្រជុំបន្ទាន់ ដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូប នៅក្នុងផ្សារលើ មានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

    អភិបាលខេត្តព្រះសីហនុ បើកប្រជុំបន្ទាន់ ដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូប នៅក្នុងផ្សារលើ មានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

    ខេត្តព្រះសីហ​នុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាព និងប្រធានគ្រប់គ្រងទីផ្សារ ផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយបាន លើកឡើងអំពីករណីនៃការរកឃើញអាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ដូច្នេះយើងត្រូវផ្អាកជាបណ្តោះអាសន្ននូវតូបលក់ដូរចំនួនចំនួន៣៦តូបនៅក្បែរនោះ ដោយមិនបិទផ្សារទាំងមូលនោះឡើយ និងត្រូវស្រង់ស្ថិតិអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដើម្បីយកសំណាក។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការ និងគោលការណ៍ណែនាំដូចខាងក្រោម៖ -កំណត់បែងចែកផ្សារលើជា០៥ប្លុកធំៗដើម្បីធ្វើការគ្រប់គ្រង និងដាក់គោលដៅត្រួតពិនិត្យចំនួន១៦ គោលដៅ -ហ៊ុព័ទ្ធទីតាំងតូបលក់ដូរទាំង៣៦តូបដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដោយកំណត់ជាតំបន់ចត្តាឡីស័ក -ដាក់ស្លាក«ទីនេះធ្លាប់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩» នៅតាមច្រកគោលដៅត្រួតពិនិត្យទាំង១៦ គោលដៅ -រៀបចំសណ្តាប់ធ្នាក់របៀបរៀបរយនៅជុំវិញផ្សារលើ -បញ្ជូនក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល -ដាក់ទូរបាញ់អាល់កុលសម្លាប់មេរោគនៅច្រកចេញចូលធំៗចំនួន០៤ នៅក្នុងផ្សារលើ -ពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុល ជែលគ្រប់ពេល…