-
ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាធនាការផ្គត់ផ្គង់អង្ករឲ្យបានគ្រប់គ្រាន់ក្នុងពេលដែលមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហពន្ធ័ស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៥មេសាឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងពេលដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីកាត់ផ្ដាច់នៃការចម្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា បាននាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារ ជាពិសេសគឺអង្ករ។ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហពន្ធ័ស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជាមានបរិមាណសន្និធិគ្រប់គ្រាន់ទាំងស្រូវវស្សាជាង២លាន៥សែនហិចតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំងជិត១លានហិចតា បាននិងកំពុងប្រមូលផលបានជាង៩០% ដែលធ្វើឲ្យកម្ពុជាមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀងអាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅលក់នៅក្រៅប្រទេស រហូតដល់ការប្រមូលផលរដូវកាលបន្ទាប់ខាងមុខ។ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហពន្ធ័ស្រូវអង្ករកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនៃឲ្យមានជនឆ្លៀតឱកាសមួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ដើម្បីសម្រួលបន្ទុក និងការព្រួយបារម្ភរបស់ប្រជាពបលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្គ្រីនត្រេដ នឹងបន្តដំណើរការបញ្ចេញអង្ករលក់ជាធម្មតា បន្ថែមលើទីតាំងកន្លែងលក់អង្កររបស់សមាជិកសហពន្ធ័ស្រូវអង្ករកម្ពុជា ដែលមានស្រាប់ចាប់ពីថ្ងៃទី១៥មេសាឆ្នាំ២០២១ រហូតដល់ស្ថានការណ៍វិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្រាប់ស្នាក់ការក្រុមហ៊ុនហ្គ្រីនត្រេដ អគារលេខ៦៥,៦៧,៦៩ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល១ រាជធានីភ្នំពេញ ដែលមានលេខទូរសព្ទ័ ០៩២១ ៩៨៥ ៧២០ និង០៩៩ ៦០៤ ៨២៩។ ទីតាំងទី២ មណ្ឌលឃ្លាំងក្រុមហ៊ុនហ្គ្រីនត្រេដ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណញឌឬស្សីកែវ រាជធានីភ្នំពេញ លេខទូរសព្ទ័…
-
ក្នុងគ្រាបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បងប្អូនអាចកម្មង់ទំនិញ ព្រមទាំងការដឹកជញ្ជូនអាហារ តាមតំណភ្ជាប់ខាងក្រោម

ក្នុងគ្រាបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកាចសាហាវនេះ បងប្អូនអាចកម្មង់ទំនិញ ត្រី សាច់ បន្លែ ផ្លែឈើគ្រប់ហាងគ្រប់ផ្សារទំនើបទាំងអស់នេះ រាជរដ្ឋាភិបាលនៅអនុញ្ញាត្តជូនពួកគាត់ដំណើរការអាជីវកម្មធម្មតា ព្រមទាំងការដឹកជញ្ជូនអាហារផងដែរនេះជាlink ចូលទៅកាន់pageដើម្បីកម្មង់ឥវ៉ាន់ ឬអាហារសូមឲ្យបងប្អូនមានសុខសុវត្ថិភាពទាំងអស់គ្នា 🙏 Lucky Supermarket 023 885 722https://www.facebook.com/LuckySupermarketCambodia/ Chip Mong Supermarket 098 666210https://www.facebook.com/ChipMongSupermarket/ Makro Cambodia 023 977 355https://www.facebook.com/makrocambodia/ AEON mall Phnom Penh 023 901 091https://www.facebook.com/aeonmallphnompenh/ Express Market 098 663 777https://www.facebook.com/Expressmarket.pp/ Super Duper Supermarket 023 212 864https://www.facebook.com/SuperDupersupermarket/ Circle K Cambodia 085 555 079https://m.facebook.com/circlekcambodia/ Cambodian Superstore…
-
ឧត្តមសេនីយ៍ត្រី នៃ និយម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងឈរជើងសហការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ តាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំង ត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ស្ថិននៅក្នុងភូមិសាស្រ្តស្រុកកោះធំ និងស្រុកលើកដៃខេត្តកណ្តាល។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើរនិងសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់រួប ជាមួយនិងកងកម្លំងដែលបាននិងកំពុងបំពេញបេសកកម្មនេះ និងបានជូនពរក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការក៏បាន ធ្វើការណែនាំ និងក្រើនរំលឹកទៅដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានយ៉ាងជិតស្និត ដើម្បីអាចឈានទៅលុបបំបាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ឯកឧត្តម មេបញ្ជាការ បានបញ្ចាក់បន្ថែមទៅដល់កងកម្លាំងត្រូវតែបន្តអនុវត្តន៍ជាប់ជានិច្ចទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី បើទោះបីជាកងកំលាំងទាំងអស់របស់យើងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចទាំងរួចរាល់ហើយ ក្តីគឺវិធានការណ៍ ៣ការពារ និង៣កុំ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់ ។ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បាននាំយកមជាមួយនូវ នូវគ្រឿងឧបភោគបរិភោគ…
-
ធ្ងន់ហើយ! ឥណ្ឌាឆ្លងកូវីដ ១ថ្ងៃ ជាង២០ម៉ឺននាក់លើកដំបូង

ប្រទសឥណ្ឌាបានបន្តរកឃើញវិជ្ជមានជំងឺវីរុសកូវីដ១៩ ជាង២០ម៉ឺននាក់ទៀត នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាថ្ងៃទី១៥ មេសា ២០២១នេះ។ ប្រភពថា ត្រឹម២៤ម៉ោងមកនេះ ករណីឆ្លងកូវីដ១៩ នៅប្រទេសឥណ្ឌាមានចំនួន២០ ម៉ឺន ៧៣៩នាក់ ដោយវាគឺជាលើកដំបូងហើយដែល១ថ្ងៃឆ្លងជាង២០ម៉ឺននាក់នៅប្រទេសមួយនេះ។ បើតាមក្រសួងសុខាភិបាលឥណ្ឌាថា មានជាង១៤លាននាក់ហើយដែលបានឆ្លងកូវីដ១៩ នៅក្នុងប្រទេស ក្នុងនោះស្លាប់ជាង១៧ម៉ឺននាក់។ ម្សិលមិញ ឆ្លងជាង១៨ម៉ឺននាក់ នៅឥណ្ឌា៕
-
រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

-
ក្រសួងការបរទេស នឹងរៀបចំការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បង្កាជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនមន្រ្តីរបស់ក្រសួង

ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តម របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌថ្នាក់ជាតិអាចប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ក្រសួងសូមអាជ្ញាធរពាក់ព័ន្ធជួយសម្រួលការធ្វើដំណើរមកចាក់វ៉ាក់សាំងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង ដែលមានកាតចាក់វ៉ាក់សាំងក្នុងដៃ ក្នុងស្មារតីអនុគ្រោះ៕
-
បើមានសំណួរ ពាក់ព័ន្ធនឹងការបិទខ្ទប់ទីក្រុងភ្នំពេញ សូមទាក់ទងទៅលេខ

-
អាជ្ញាធរតាមបណ្ដារខណ្ឌនីមួយៗ ចាប់ផ្តើមដាក់រនាំងបិទផ្លូវ ហាមមិនឲ្យធ្វើដំណើរ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរតាមបណ្ដារខណ្ឌនីមួយៗ បានដាក់រនាំងដែកបិទផ្លូវ ហាមមិនឲ្យធ្វើដំណើរឡើយ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់ (Lokdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងរាជធានីភ្នំពេញ-ក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។ ជាក់ស្ដែងចរាចរណ៍នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានសភាពស្ងប់ស្ងាត់ ។ គួររំលឹកថា យោងតាមសេចក្តីសម្រេច វិធានការមួយចំនួនបានដាក់ចេញក្នុងនោះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្ម លក់ដូរ ឬផ្គត់ផ្គង់ម្ហូបអាហារជាដើម។ សូមចូលរួមទាំងអស់គ្នាអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីកម្ពុជាជៀសផុត ពីការរីករាលដាលជំងឺកូវីដ-១៩៕ដោយប៊ុនធី និង ភារ៉ា

