Category: Covid-19

  • ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសឡាវ បានជូនដំណឹងមកថា អភិបាលរដ្ឋធានីវៀងច័ន្ទ និងសម្រេចបិទរដ្ឋធានីវៀងច័ន្ទ

    ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសឡាវ បានជូនដំណឹងមកថា អភិបាលរដ្ឋធានីវៀងច័ន្ទ និងសម្រេចបិទរដ្ឋធានីវៀងច័ន្ទ

    ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជូនដំណឹងមកថា អភិបាលរដ្ឋធានីវៀងច័ន្ទបានសម្រេចបិទ(Lock down)រដ្ឋធានីវៀងច័ន្ទ ចាប់អនុវត្តពីថ្ងៃទី១៣ ដល់ ៣០ ខែមេសា ឆ្នាំ២០២១ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លើជនជាតិថៃ ១រូប ដែលបានចេញ-ចូលទីតាំងជាច្រើនកន្លែងក្នុងរដ្ឋធានីវៀងច័ន្ទ។

  • ក្រសួងអប់រំបើកកិច្ចប្រជុំពិភាក្សាស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនបុគ្គលិកអប់រំ

    ក្រសួងអប់រំបើកកិច្ចប្រជុំពិភាក្សាស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនបុគ្គលិកអប់រំ

    រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡាបានបើកិច្ចប្រជុំរួមគ្នាមួយស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បុគ្គលិកអប់រំ។ កិច្ចប្រជុំតាមរយៈអនឡាញ ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា ចំណុចអាទិភាពសម្រាប់ដំណាក់កាលនេះ គឺការចាក់វ៉ាក់សាំងបង្ការ និងការការពារពីជំងឺកូវីដ-១៩ ព្រមទាំងបានអំពាវនាវឱ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តការពារខ្លួន អនុវត្តវិធានការ៣ការពារ ៣កុំ ទោះបីទទួលបានចាក់វ៉ាក់សាំងទាំង២លើករួចហើយក្ដី ដើម្បីកាត់បន្ថយហានីភ័យនានា។ ជាមួយគ្នានេះ ឯកឧត្ដមបានមានប្រសាសន៍ថា ដើម្បីធានាបាននូវការរៀបចំការចាក់វ៉ាក់សាំងនេះដំណើរដោយជោគជ័យ អង្គភាពនីមួយៗត្រូវចាត់តាំងបុគ្គលិកចូលរួមសកម្មភាព ត្រូវមានការបែងចែកការងារនៅតាមមណ្ឌលនីមួយៗ ស្នើសម្រួលដល់បុគ្គលិកអប់រំដែលមិនទាន់បានចាក់វ៉ាក់សាំង  ព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើកទឹកចិត្ត  ផ្តល់ជាអាហារ  និងថវិកាដល់បុគ្គលិកអប់រំ ដែលឆ្លងមេរោគ ។  ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់មន្ត្រីក្រោមឱវាទគ្រប់រូប ដែលបានខិតខំបំពេញការងារ និងផ្ដល់ការរាយការណ៍បានទាន់ពេលវេលា ដែលអាចឱ្យការអនុវត្តវិធានការបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ ក្នុងចំណោមបុគ្គលិកអប់រំជាង១៤ម៉ឺននាក់ មានអ្នកទទួលបានការចាក់វ៉ាក់សាំងលើកទី១ ចំនួន៦៧ភាគរយ ក្នុងនោះបុគ្គលិកគ្រឹះស្ថានសិក្សាឯកជន ទទួលបានការចាក់វ៉ាក់សាំងចំនួន២ម៉ឺននាក់។ ការចាក់វ៉ាក់សាំងលើកទី២នៅរាជធានីភ្នំពេញ នឹងចាប់ផ្ដើមប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ខាងមុខ នៅតាម១៥មណ្ឌល សម្រាប់បុគ្គលិកអប់រំដែលមិនទាន់បានចាក់ នឹងត្រូវបន្តក្នុងដំណាក់កាលទី២បន្តទៀត៕ដោយ៖ម៉ាដេប៉ូ

  • ផ្សារគគីរ ស្រុកកៀនស្វាយ ត្រូវអាជ្ញាធរខេត្តកណ្តាល ប្រកាសរផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្រោយរកឃើញពលរដ្ឋឆ្លងកូវីដ-១៩

    ផ្សារគគីរ ស្រុកកៀនស្វាយ ត្រូវអាជ្ញាធរខេត្តកណ្តាល ប្រកាសរផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្រោយរកឃើញពលរដ្ឋឆ្លងកូវីដ-១៩

    រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ និងអតិថិជនទាំងអស់ដែលចេញចូលផ្សារគគីរ ស្រុកកៀនស្វាយ ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះអាចរីករាលដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។ រដ្ឋបាលខេត្តកណ្ដាលបានប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល គិតចាប់ពីថ្ងៃទី១៣មេសាឆ្នាំ២០២១ រហូតដល់មានាករជូនដំណឹងជាថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់អាជីវករ អតិថិជនដទៃទៀត ក៏ដូចជាប្រពលរដ្ឋដែលចេញចូលផ្សារនោះ។ ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរនោះ រដ្ឋបាលខេត្តកណ្ដាល ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗមិនឲ្យមានការបាត់បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាទៅឲ្យភាគីពាក់ពន្ធ័ណាមួយឡើយ។ ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាពដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យអាជីវករ ទាក់ទងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ៕

  • រដ្ឋបាលរាជធានីភ្នំពេញ៖ ទីតាំងចាក់វ៉ាក់សាំងជូនអ្នករត់ម៉ូតូកង់បី (ក្រុមហ៊ុន និងឯកជន) ពីថ្ងៃទី១៤-១៨ ខែមេសា

    រដ្ឋបាលរាជធានីភ្នំពេញ៖ ទីតាំងចាក់វ៉ាក់សាំងជូនអ្នករត់ម៉ូតូកង់បី (ក្រុមហ៊ុន និងឯកជន) ពីថ្ងៃទី១៤-១៨ ខែមេសា

    រដ្ឋបាលរាជធានីភ្នំពេញ៖ ទីតាំងចាក់វ៉ាក់សាំងជូនអ្នករត់ម៉ូតូកង់បី (ក្រុមហ៊ុន និងឯកជន) ពីថ្ងៃទី១៤-១៨ ខែមេសា។

  • សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា។

  • អភិបាលរាជធានីជំរុញឱ្យអភបាលខណ្ឌស្រង់ស្ថិតិកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័ក បានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំណោយជូនពួកគាត់

    អភិបាលរាជធានីជំរុញឱ្យអភបាលខណ្ឌស្រង់ស្ថិតិកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័ក បានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំណោយជូនពួកគាត់

    ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹក ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២១នេះ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋានចំនួន៣ខណ្ឌ ដើម្បីការពារជម្ងឺកូវីដ-១៩ ត្រូវស្រង់ស្ថិតិពលរដ្ឋឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់។ ក្នុងកិច្ចប្រជុំនោះផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍ ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ ស្ដីពីការបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ការងារស្ថិតិបន្ទប់ជួល ផ្ទះជួលនិងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រង និងធានាឱ្យបានក្នុងការចែកអំណោយបានទៅដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖ការចែកអំណោយនៅតំបន់បិទខ្ទប់ យើងត្រូវចែកជូនបងប្អូន កម្មករ កម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់បំផុត។ លោកឃួង ស្រេងបញ្ជាក់ផងដែរថា ៖ចំពោះខណ្ឌ១១ទៀតដែលមិនមានការបិទខ្ទប់ភូមិដ្ឋានក៏ត្រូវតែចុះស្រង់ស្ថិតិអោយបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើងយើងមានស្ថិតិនៅក្នុងដៃស្រាប់។យើងទាំងអស់គ្នាត្រូវចូលរួមការគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តឱ្យបាន ” ៣ការពារ ៣កុំ ”…

  • លោក នុត ពុធដារ៉ា ចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅតាមច្រកចេញចូលខេត្តកណ្តាល ក្នុងស្រុកខ្សាច់កណ្តាល

    លោក នុត ពុធដារ៉ា ចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅតាមច្រកចេញចូលខេត្តកណ្តាល ក្នុងស្រុកខ្សាច់កណ្តាល

    កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត គណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល រួមនិងក្រុមការងារ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលប្រចាំការគោលដៅ ផ្អាកការឆ្លងចេញ-ចូល ភូមិសាស្ត្រខេត្តកណ្តាល ចំនួន ០៣គោលដៅ ក្នុងស្រុកខ្សាច់កណ្តាល។ ក្នុងឱកាសនោះ បានឧបត្ថម្ភដល់គោលដៅ ក្នុង ១គោលដៅ ទទួលបាន ទឹកសុទ្ធ ១០កេស ទឹកក្រូច ០២កេស ម៉ាស់ ០៥ប្រអប់ និងថវិកា ១.០០០.០០០រៀល។ លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ ក្នុងការបំពេញការងារ អនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ ជាពិសេស សូមកងកម្លាំងទាំងអស់ អនុវត្តវិធានការ ៣ការពារ និង៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕…

  • ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩

    ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩

    សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងកម្មករ កម្មការិនីឆ្លងជំងឺកូវីដ-១៩ ត្រូវប្រញាប់ទៅធ្វើតេស្ត

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងកម្មករ កម្មការិនីឆ្លងជំងឺកូវីដ-១៩ ត្រូវប្រញាប់ទៅធ្វើតេស្ត

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា គិតត្រឹមថ្ងៃទី១២មេសាឆ្នាំ២០២១ មានអ្នកពាក់ពន្ធ័ចំនួន៦៥០នាក់ ក្នុងរោងចក្រចំនួន១៦ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩។ អនុគណៈកម្មការ បានអំពាវនាវដល់ កម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក ត្រូវរួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល។

  • យោតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល១២ថ្ងៃ នៃយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់

    យោតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល១២ថ្ងៃ នៃយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់

    យោតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល១២ថ្ងៃនៃយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានចាក់ជូនមន្ត្រីរាជការ និងជនគោល ដៅនៅទូទាំងប្រទេសបានជាង៥០ម៉ឺននាក់ ៕