-
ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងរួចហើយ សូមថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលខិតខំស្វះស្វែងរកវ៉ាក់សាំងកូវីដជូនប្រជាជន

-
សាលារាជធានីភ្នំពេញ សម្រេចបន្តបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត

-
ក្រសួងសុខាភិបាល បន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៨១នាក់ និងអ្នកជាសះស្បើយចំនួន ៤០នាក់

-
ចំណាយពេលតែ៨០ម៉ោងក្នុងការរៀបចំអាគារមួយចំនួននៅកោះពេជ្រជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលមានចំនួនត១ពាន់៨០០គ្រែ

យោងតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានសរសេរថា ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ លោកបានបន្តថា ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រមាណជិត១ពាន់៨០០គ្រែ អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនោះ។ លោកបានបញ្ជាក់ថា បើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ នោះក៏មិនអាចសម្រេចកិច្ចការដ៏ធំដូច្នោះ ក្នុងរយៈពេលដ៏ខ្លីបានដែរ។ ជាមួយគ្នានោះ លោកហ៊ុន ម៉ាណេត បាន ថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។ លោកបានបន្តថា ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អាចចូលរួមជួយព្យាបាល ប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនោះបានទេ។ លោកហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូករួម ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។ លោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល…
-
ប្រមុខអង្គការ WHO ព្រមានថា ការរាតត្បាតនៃជំងឺ Covid-19 នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ភាពច្របូកច្របល់ និងភាពមិនពេញចិត្តក្នុងការដោះស្រាយវិបត្តិ Covid-19 មានន័យថា រោគរាតត្បាតនេះនៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់ ប៉ុន្តែវាអាចគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជាមួយនឹងវិធានការសុខភាពសាធារណៈសមស្រប ។ ប្រមុខអង្គការ WHO រូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា យើងក៏ចង់ឃើញសង្គម និងសេដ្ឋកិច្ចបើកឡើងវិញ ក៏ដូចជាការធ្វើដំណើរ និងពាណិជ្ជកម្មឡើងវិញផងដែរ ។ លោកបន្ថែមថា ប៉ុន្តែឥឡូវនេះ ផ្នែកសង្គ្រោះបន្ទាន់នៅក្នុងប្រទេសជាច្រើនកំពុងទប់លែងឈ្នះ ហើយប្រជាជនកំពុងតែស្លាប់ ប៉ុន្តែវាអាចចៀសវាងបាន ។ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា វីរុស Covid-19 នៅសល់ផ្លូវវែងឆ្ងាយទៀត ប៉ុន្តែយើងមានហេតុផលជាច្រើនសម្រាប់សុទិដ្ឋិនិយម លោកថា ការធ្លាក់ចុះនៃករណីឆ្លង និងការស្លាប់ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំនេះបានបង្ហាញថា វីរុសដ៏កាចសាហាវមួយនេះ និងការបំប្លែងខ្លួនរបស់វា អាចបញ្ឈប់បាន ៕ ប្រភព៖ CNA
-
ឥណ្ឌូណេស៊ីបង្ហាញការពេញចិត្តចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសចិន

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនមានការពេញចិត្តជាខ្លាំង ចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសចិន Sinovac បន្ទាប់ពីការទទួលស្គាល់ដោយមន្ត្រីកំពូលរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ចិនថា វ៉ាក់សាំងផ្តល់ការការពារវីរុសនេះនៅមានកម្រិតទាប ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកម្មវិធីវ៉ាក់សាំង Covid-19 របស់ឥណ្ឌូណេស៊ី អ្នកស្រី Siti Nadia Tarmizi និយាយថា អង្គការសុខភាពពិភពលោក (WHO) បានរកឃើញវ៉ាក់សាំងរបស់ចិន ស្របតាមតម្រូវការដែលត្រូវមានប្រសិទ្ធភាពខ្ពស់ជាង៥០% ហើយថា ការសាកល្បងគ្លីនិកលើវ៉ាក់សាំងរបស់ Sinovac នៅឥណ្ឌូណេស៊ីបង្ហាញថា វាមានប្រសិទ្ធភាព៦៥% ដែលវាមានន័យថា យើងកំពុងជជែកអំពីលទ្ធភាពដើម្បីបង្កើតអង់ទីគ័រនៅក្នុងខ្លួនប្រាណយើង គឺនៅតែល្អខ្លាំង ។ យ៉ាងណាមិញ បើតាមក្រុមអ្នកជំនាញសុខភាពសាធារណៈសកល វ៉ាក់សាំងណាមួយដែលមានប្រសិទ្ធភាពចាប់ពី៥០%គួរតែប្រើ ហើយរដ្ឋាភិបាលជាច្រើនបានកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន ខណៈដែលប្រទេសអ្នកមាននៅលើពិភពលោកកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ៕ ប្រភព៖ CNA
-
រដ្ឋមន្រ្តីសន្តិសុខម៉ាឡេស៊ីបញ្ជាក់ថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីលោក Ismail Sabri Yaqoub នៅថ្ងៃចន្ទនេះប្រកាសថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស ។ ពាក់ព័ន្ធនឹងស្ថានការណ៍ Covid-19 នៅក្នុងប្រទេស រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីរូបនេះបានគូសបញ្ជាក់ថា ទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលបានបង្ហាញថា ម៉ាឡេស៊ីអាចប្រឈមនឹងរលកទី៤ នៃការឆ្លងរីករាលជំងឺ COVID-19 ខណៈដែលអត្រាអ្នកឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំង ។ ជាមួយគ្នានេះ អាជ្ញាធររបស់ម៉ាឡេស៊ីបាននិយាយថា រដ្ឋ Johor , Kelantan, Penang និង Selangor ព្រមទាំងទីក្រុងគូឡាឡាំពួ នឹងនៅតែស្ថិតក្រោមបទបញ្ជាហាមឃាត់ការធ្វើដំណើរ (CMCO) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ខណៈដែលរដ្ឋ Sarawak នឹងបន្តអនុវត្ត CMCO ពីថ្ងៃទី១៣ ដល់ទី២៦ ខែមេសាខាងមុខនេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៧លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩៥ម៉ឺននាក់ និងជាសះស្បើយ១១០លាន៤៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៧លាន២៥ម៉ឺន៨ពាន់៣១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩៥ម៉ឺន៨ពាន់៨០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១០លាន៤៣ម៉ឺន៧ពាន់១៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៩៩ម៉ឺន១៤៣នាក់ ស្លាប់ចំនួន៥៧ម៉ឺន៦ពាន់២៩៨នាក់ និងជាសះស្បើយចំនួន២៤លាន៥៦ម៉ឺន៨៥៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៦៨ម៉ឺន៦ពាន់៧៣នាក់ ស្លាប់១៧ម៉ឺន១ពាន់៨៩នាក់ និងជាសះស្បើយ១២លាន២៥ម៉ឺន៤៤០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៥២ម៉ឺន១ពាន់៤០៩នាក់ ស្លាប់ចំនួន៣៥ម៉ឺន៥ពាន់៣១នាក់ និងជាសះស្បើយ១១លាន៩៥ម៉ឺន៧ពាន់៦៨នាក់ ៕ ប្រភព៖ worldometers
-
ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩

-
ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩
