Category: Covid-19

  • ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩

    ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩

    សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។

  • ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩

    ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩

    ស.ស.យ.ក ដាក់ចេញនៅពាក្យស្លោកមួយចំនួនដើម្បី រំលឹកដល់ជនរួមជាតិ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចន្លោះពីម៉ោង៣និង២១នាទីដល់ម៉ោង៣និង៣៧នាទីរសៀល ថ្ងៃទី៣១មីនាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ សាខាធនាគារនោះ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ការធ្វើតេស្ដមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • អ្នកឆ្លងថ្មី១៨១នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤០នាក់

    អ្នកឆ្លងថ្មី១៨១នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១២មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន១៨១នាក់ ក្នុងនោះអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន១៧៨នាក់ និងអ្នកអ្នកមកពីបរទេសចំនួន៣នាក់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៤០នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១៣មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ពាន់២៥២នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន២ពាន់៤០៦នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៣នាក់ហើយ។

  • អភិបាលខេត្តតាកែវ បន្តចុះសួរសុខទុក្ខ និងត្រួតពិនិត្យ គោលដៅឈរជើង របស់សមត្ថកិច្ច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    អភិបាលខេត្តតាកែវ បន្តចុះសួរសុខទុក្ខ និងត្រួតពិនិត្យ គោលដៅឈរជើង របស់សមត្ថកិច្ច  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    តាកែវ៖ ក្នុងរយៈពេលពេញមួយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ទូច អូន ព្រមទាំង មន្ត្រីពាក់ព័ន្ធជាច្រើន បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យ គោលដៅឈរជើងរបស់ សមត្ថកិច្ច នៅភូមិសាស្ត្រឃុំចារ និងឃុំកំពង់រាប ក្នុងស្រុកព្រៃកប្បាស ដែលមានព្រំប្រទល់ ជាប់ជាមួយ ស្រុកកណ្ដាលស្ទឹង និងស្រុកកោះធំ ខេត្តកណ្ដាល ព្រមទាំងបន្តចុះពិនិត្យមើល នៅភូមិសាស្រ្តឃុំញ៉ែងញ៉ង និងឃុំត្រាំកក់ ក្នុងស្រុកត្រាំកក់ មានព្រំប្រទល់ជាប់ជាមួយ ស្រុកឈូក និងស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីពិនិត្យមើលការអនុវត្តតាម សេចក្ដីសម្រេច លេខ ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ថា ការរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ខេត្ត ឬចូលមកខេត្ត នានា…

  • អភិបាលរាជធានីភ្នំពេញ អំពាវនាវអាជីវករលក់ដូរទំនិញទាំងអស់ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលរាជធានីភ្នំពេញកំពុងផ្ទុះជំងឺកូវីដ១៩

    អភិបាលរាជធានីភ្នំពេញ អំពាវនាវអាជីវករលក់ដូរទំនិញទាំងអស់ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលរាជធានីភ្នំពេញកំពុងផ្ទុះជំងឺកូវីដ១៩

    អភិបាលរាជធានីភ្នំពេញ អំពាវនាវអាជីវករលក់ដូរទំនិញទាំងអស់ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលរាជធានីភ្នំពេញកំពុងផ្ទុះជំងឺកូវីដ១៩ ហើយតំបន់ខ្លះត្រូវបានLockDown ៕

  • រដ្ឋាភិបាលចិនប្រកាសផ្ដល់ជំនួយវ៉ាក់សាំង៤០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា

    រដ្ឋាភិបាលចិនប្រកាសផ្ដល់ជំនួយវ៉ាក់សាំង៤០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា

    យោងតាមស្ថានទូតចិននៅថ្ងៃទី១៣មេសានេះ បានឲ្យដឹងថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ ស្ថានទូតបានបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម។

  • អ្នកជំងឺកូវីដ-១៩ចំនួន៣នាក់ បន្ថែមទៀតបានស្លាប់

    អ្នកជំងឺកូវីដ-១៩ចំនួន៣នាក់ បន្ថែមទៀតបានស្លាប់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៣មេសា បានបញ្ជាក់ថា មានករណីស្លាប់ស្រ្តីជនជាតិខ្មែរអាយុ ៧៩ឆ្នាំ ស្រ្តីជនជាតិខ្មែរអាយុ ៥៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

  • ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញគោលការណ៍ណែនំា៣ចំណុច

    ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញគោលការណ៍ណែនំា៣ចំណុច

    ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញគោលការណ៍ណែនំា៣ចំណុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

  • អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩

    អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩

    អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅយបើថ្ងៃទី១២មេសាបានបញ្ជាក់ថា មានអ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះអ្នកមកពីភ្នំពេញ៥នាក់ និងមកពីខេត្តព្រះសីហនុម្នាក់។ លោកអភិបាលខេត្ត ជា សុមេធី បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត។ អ្នកទាំង៦នាក់នោះមានឈ្មោះ សឹង ម៉ារី ភេទស្រី អាយុ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី ជាអ្នកមកពីភ្នំពេញថ្ងៃទី៩មេសា, ទី២ ឈ្មោះ សឹង វិច្ចរ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី៩មេសា, ទី៣ ឈ្មោះ ខ្មៅ ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៨មេសា, ទី៤ ឈ្មោះអ៊ុន យ៉ុន ភេទប្រុស អាយុ៦២ឆ្នាំ…