-
អ្នកដែលធ្លាប់ទៅផ្សារច្បារអំពៅ និងផ្សារបបឹងត្របែកផ្លាហ្សា ត្រូវប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាអ្នកលក់ត្រី បានទៅទិញត្រីនៅ បេនឡានផ្សារច្បារអំពៅ យកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សារ ជារៀងរាល់ថ្ងៃរហូតដល់ខ្លួនធ្លាក់ខ្លួនឈឺ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារច្បារអំពៅ និងផ្សារបបឹងត្របែកផ្លាហ្សា ចាប់ពីថ្ងៃសទី៣០មីនាដល់ថ្ងៃសទី១០មេសាឆ្នាំ២០២១ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ការធ្វើតេស្ដមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
លោក នុត ពុធដារ៉ា ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យក្នុងស្រុកល្វាឯម

កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកល្វាឯម និងក្រុមការងារ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានធ្វើពិធីសំណេះសំណាលជាមួយតំណាងគ្រូពេទ្យទាំងអស់នៅទូទាំងស្រុកល្វាឯម និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ព្រមទាំងកោតសរសើរលើការខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសឡឺការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ ក្នុងឱកាសនោះ បានឧបត្ថម្ភដល់៖ គ្រូពេទ្យ និងបុគ្គលិកនៅតាមមណ្ឌលសុខភាពទាំង១៣ និងមន្ទីរពេទ្យបង្អែកស្រុក ចំនួន ១៨៦នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០រៀល គ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក និងក្រុមចាក់វ៉ាក់សាំង ៥៥នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង ២.០០០.០០០រៀល គ្រូពេទ្យដែលចេញទៅបំពេញបេសកកម្ម នៅស្រុកកោះធំ ក្នុងម្នាក់ៗ ២០០.០០០រៀលផងដែរ៕ ដោយ / គ្រី សម្បត្តិ
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះយកសំណាកអាជីវករ និងប្រជាពលរដ្ឋ នៅផ្សារចាស់

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA កំពុងយកសំណាក់អាជីវករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារចាស់ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក សុខ ពេញ វុធ អភិបាលខណ្ឌដូនពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ បានប្រាប់បណ្តាញព័ត៌មានថា នៅព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែល ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ។ ជុំវិញព្រឹកការណ៍២០កុម្ភៈនេះ អាជ្ញាធរក៏បានបិទផ្សារអូរឫស្សី និងទីតាំងមួយចំនួនទៀត នៅភ្នំពេញផងដែរ ដើម្បីកុំឲ្យជំងឺនេះ រីករាលដាលទៅទីតាំងផ្សេងទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤,៥១៥នាក់ ក្នុងនោះករណីសហគមន៍កើនដល់ ៣,៩៨២នាក់។ ចំពោះអ្នកជំងឺ ដែលបានជាសះស្បើយមានចំនួន ២,២៦៨នាក់ ខណៈអ្នកជំងឺ ៣០នាក់…
-
CMA និងABC សូមធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ ក្នុងការជួយសម្រួលការលំបាករបស់អតិថិជនបណ្តាលមកពីជំងឺកូវីដ-១៩

តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពង់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្ទរកថានាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ថ្ងៃនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសមាគមធនាគារនៅកម្ពុជា(ABC) សូម ធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្នុងការជួយសម្រួលការលំបាករបស់អតិថិជនបណ្តាលមកពីជំងឺកូវីដ-១៩។
-
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃព្រមានថា មនុស្សជិត៣ម៉ឺននាក់អាចនឹងឆ្លង Covid-19 ក្នុងមួយថ្ងៃ ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា

ថៃ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលសាធារណៈរបស់ថៃព្រមានថា មនុស្សច្រើនជាង២ម៉ឺន៨ពាន់នាក់អាចនឹងឆ្លងវីរុស Covid-19 ក្នុងមួយថ្ងៃនៅខែក្រោយនេះ ប្រសិនបើមិនមានវិធានការទប់ស្កាត់ អំឡុងពេលផ្ទុះការឆ្លងរាតត្បាតដូចពេលបច្ចុប្បន្ននេះទេនោះ ។ អគ្គលេខាធិការរង នៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) លោក សូផុន ឡាំស៊ីរីថាវ៉ន (Sopon Iamsirithaworn) បញ្ជាក់ថា ផ្នែករោគរាតត្បាតរបស់ខ្លួនសហការជាមួយកម្មវិធីគោលនយោបាយសុខភាពអន្តរជាតិ បានធ្វើការព្យាករណ៍អំពីចំនួនមនុស្សដែលអាចឆ្លងវីរុសក្នុងមួយថ្ងៃ ប្រសិនបើវិធានការសុវត្ថិភាពមិនត្រូវបានអនុវត្តទេនោះ ។ លោកបន្តថា ការចម្លងថ្មីបំផុតភាគច្រើនរបស់ប្រទេសថៃ គឺពាក់ព័ន្ធនឹងចង្កោមរង្គសាល ដែលឥឡូវនេះ បានរាលដាលដល់ខេត្តចំនួន៧០ហើយ ។ លោកអគ្គលេខាធិការរងបន្ថែមថា កន្លែងកម្សាន្តនៅក្នុងខេត្តចំនួន៤១ ត្រូវបានបញ្ជាឲ្យបិទរយៈពេល២សប្តាហ៍ ហើយកន្លែងកម្សាន្តពេលរាត្រីនៅតាមខេត្តចំនួន៣៦ផ្សេងទៀតក៏អាចត្រូវបានបញ្ជាឲ្យបិទផងដែរ ប្រសិនបើវាត្រូវបានវាយប្រហារដោយជំងឺរាតត្បាត ។ ម្ចាស់ហាងស្រានៅក្នុងខេត្តចំនួន៣៦ ត្រូវតែតាមដានពិធីការត្រួតពិនិត្យជំងឺ ដែលរួមមានទាំងការពាក់ម៉ាស់ និង ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ ៕ ប្រភព៖ Bangkok Post
-
ហ្វីលីពីននឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១២ ខែមេសានេះ

ហ្វីលីពីន៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានគូសបញ្ជាក់ថា លោកប្រធានាធិបតីបានយល់ព្រមដាក់តំបន់រដ្ឋធានី និងខេត្តចំនួន៤ទៀតជុំវិញទីក្រុង អោយស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍មិនសូវតឹងរ៉ឹង ដោយចាប់ពីថ្ងៃទី១២ ខែមេសានេះតទៅ ។ លោក Harry Roque បានថ្លែងប្រាប់ដោយសង្ខេបតាមរយៈវីដេអូខុនហ្វើរិនថា តំបន់ទីក្រុងម៉ានីល និងខេត្តប៊ូឡាកាន់, រីហ្សាល់, ឡាហ្គូណា និង កាវីត ដែលស្ថិតក្រោមការបិទទ្វារយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺ Covid-19 នោះ នឹងស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍ដែលបានកែប្រែថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ។ គួរបញ្ជាក់ផងដែរថា តំបន់ទីក្រុងម៉ានីល និងខេត្តជុំវិញទាំងបួន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមចត្តាឡីស័កសហគមន៍ ពោលគឺជាការរឹតត្បិតលើការបំលាស់ទីដ៏តឹងរ៉ឹងបំផុតសម្រាប់រយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី១១ ខែមេសា ដោយសារតែការកើនឡើងនូវចំនួនករណីឆ្លង ដែលធ្វើឱ្យមន្ទីរពេទ្យមួយចំនួនលែងមានសមត្ថភាពដំណើរការតទៅទៀត ៕ ប្រភព៖ AFP
-
ធនាគារជាតិ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ និងអត្ថប្រយោជន៍នានារបស់បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់

-
អាជ្ញាធរខណ្ឌមានជ័យ បន្តនាំយកអំណោយសម្ដេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងតំបន់រាំងខ្ទប់

ភ្នំពេញ ៖ ឯកឩត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នៅវេលាព្រឹក ថ្ងៃ ចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និង កម្មករ កម្មការនី ចំនួន ២៥០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ក្នុងឱកាសនេះដែរ ឯកឩត្តម បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-
សារអប់រំស្ដីពី អាកប្បកិរិយារបស់កុមារ និងក្មេងជំទង់ ក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩

-
ក្នុងរយ:ពេល១១ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅទូទាំងប្រទេស
