-
លោកជំទាវ បាន ស្រីមុំ ត្រួតពិនិត្យ និងលើកទឹកចិត្តក្រុមគ្រូពេទ្យឈានមុខ ដែលបានជួយក្នុងកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ មន្រ្តីរាជការមកពីតាមមន្ទីរជុំវិញខេត្ត បានចុះត្រួតពិនិត្យ និងលើកទឹកចិត្តក្រុមគ្រូពេទ្យឈានមុខ ដែលបានជួយក្នុងកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលដៅ ហើយជំរុញឱ្យមន្រ្តីរាជការទាំងអស់បន្ត ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសផងដែរ ។ លោកជំទាវ អភិបាលខេត្ត ក៏បានលើកទឹកឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមចូលរួមក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ នៅក្នុងដំណើរចុះពិនិត្យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងគ្រួសារអតីតយុទ្ធជននៅតាមគោលដៅនីមួយៗនេះ ស្ថិតនៅក្នុងមន្ទីរសុខាភិបាលខេត្ត និងមណ្ឌលសុខភាពភ្នំស្ពង់ ក្នុងស្រុកសាលាក្រៅ នៅថ្ងៃចុងសប្តាហ៍នេះ លោកជំទាវអភិបាលខេត្ត បានធ្វើការកោតសរ សើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ក្នុងខេត្តប៉ៃលិន ដែលបានលះបង់ពេលវេលា និងខិតខំបំពេញភារកិច្ច ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងយកចិត្តទុកដាក់ នៅតាមគោលដៅរបស់ខ្លួននីមួយៗ។ ក្នុងឱកាសនោះដែរ លោក ជំទាវ អភិបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាជំងឺកូវីដ ១៩…
-
សម្ដេចតេជោបញ្ជាដាច់ខាត អ្នកគេចវេសចត្តាឡីស័កត្រូវតែយកទៅ កាត់ទោស ដោយគ្មានការបង្អង់

-
សម្តេចតេជោ ហ៊ុន សែន ចេញសារបន្ទាន់ទាំងយប់ដោយអំពាវនាវ ឱ្យប្រជាពលរដ្ឋរក្សាភាព នឹងនរលើការចាក់វ៉ាក់សាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារបន្ទាន់ទាំងយប់ដោយអំពាវនាវ ឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរលើការចាក់វ៉ាក់សាំង ដោយមិនត្រូវនាំគ្នាទៅដណ្តើមវ៉ាក់សាំងតាមការញុះញង់ នាំឱ្យប៉ះពាល់ដល់ផែនការមេនៃការចាក់វ៉ាក់សាំងនោះឡើយ ហើយរាជរដ្ឋាភិបាល នឹងប្រឹងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ និងលំដាប់លំដោយ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារពិសេសមួយ ដែលចេញផ្សាយបន្ទាន់នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលធ្លាប់តែអំពាវនាវឱ្យពលរដ្ឋកុំទៅចាក់វ៉ាក់សាំងរបស់ចិននោះ បែរជាអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិនវិញ៕
-
ក្រុមការងារគណៈបក្សចុះមូលដ្ឋាន ស្រុកកោះអណ្តែតនាំយកអំណោយជូនអាជ្ញាធរដែនដីសម្រាប់អនុវត្តន៍វិធានការការពារជំងឺកូវីដ -19

ដើម្បីរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅរសៀលថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១ លោកជំទាវ នូ សុវណ្ណី តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រពុំឈូក ស្រុកកោះអណ្តែត បាននាំយកនូវអំណោយរួមមាន៖ ទឹកសុទ្ធវីតាល់១៥កេះ, ទឹកផ្លែឈើ៦កេះ, មីម៉ាម៉ា៦កេះ, និងថវិកាចំនួន៥០០,០០០រៀល , ផ្ដល់ជូនដល់គណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ថ្នាក់ស្រុកដែលមាន លោក គិន ភក្ដី អភិបាលនៃគណ:អភិបាលស្រុកកោះអណ្តែត ជាប្រធានដើម្បីទុកចាត់ចែងក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងចុះយុទ្ធនាការអនុវត្តវិធានការការពារកូវីដ-១៩នៅតាមលំនៅដ្ឋាន។ ក្នុងនាម លោក គិន ភក្ដី អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ថ្នាក់ស្រុកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលបំផុត និងសូមគោរពជូនពរលោកជំទាវសូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល:កបីឃ្លៀងឃ្លាតឡើង និងជៀសផុតឆ្ងាយពីជំងឺឆ្លងកូវីដ-១៩។ ដោយ -រ៉ាវុធ
-
ថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ដល់ដៃអ្នកចាក់វ៉ាក់សាំងកូវីដ១៩

-
តំណាង WHO ប្រចាំកម្ពុជា ថ្លែងសារអបអរសាទរកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩

-
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងអ្នកដែលថា សម្តេចផ្តាច់ការថា សម្តេចបានជួយរំលត់ភ្លើងសង្រ្គាមនៅកម្ពុជា

-
សម្តេចតេជោនឹង ដាក់ការចាក់វ៉ាក់សាំងទៅជា ការចាក់វ៉ាក់សាំងកតព្វកិច្ច

-
សម្តេចតេជោ ហ៊ុន សែន ស្នើអោយមានការកាត់ទោស ចំពោះអ្នកដែលបំពានការធ្វើចត្តាឡីស័ក

-
ស្រ្តីអាយុ៦១ឆ្នាំម្នាក់ទៀត រស់នៅខណ្ឌព្រែកព្នៅ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាករណីទី៣០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា ស្រ្តីអាយុ៦១ឆ្នាំម្នាក់ទៀត រស់នៅខណ្ឌព្រែកព្នៅ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាករណីទី៣០ ។ ស្រ្តីខាងលើរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០នាទី។ អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទីយប់។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៨៖៣០នាទី។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ក្រសួងសុខាភិបាល បានចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។សូមបញ្ជាក់ថា មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ៣០នាក់ហើយ បានស្លាប់ដោយសារមេរោគកូវីដ១៩…