-
លោក នុត ពុធដារ៉ា ចុះសំណេះសំណាលជាមួយបងប្អូនដែលត្រូវចេញពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកខ្សាច់កណ្តាល

កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងក្រុមការងារ នៅល្ងាច ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ បានចុះសំណេះសំណាលជាមួយបងប្អូនដែលត្រូវចេញពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន ចំនួន ០២លើក ដោយក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម និងថវិកា ៥០.០០០រៀល។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានឧបត្ថម្ភថវិកា ដល់កងកម្លាំងការពារមណ្ឌលចត្តាឡីស័ក ផងដែរ៕ ដោយ / គ្រី សម្បត្តិ
-
អភិបាលរាជធានីបើកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានី បន្ទាន់ទាំងយប់ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹង ភូមិដ្ឋានដែលបានបិទខ្ទុប់

ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ខែមេសា ឆ្នាំ២០២១នេះ បាននឹងកំពុងប្រជុំជាបន្ទាន់មួយ តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស បងប្អូនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋាន ក្នុង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ។ លោកឃួង ស្រេង អភិបាលរាជធានីក្នុងកិច្ចប្រជុំនោះ បានស្នើឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅ តំបន់រាំងខ្ទុបទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំឱ្យដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់អោយច្បាស់ ជាមួយនិងការថតរូបគាត់ទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។លោក ឃួង ស្រេង បន្តថា ៖កម្លាំងដែលអនុវត្ត រាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តអោយបានល្អប្រសើរ ។ នេះរឿងសំខាន់ដែលត្រូវធ្វើអោយខាងតែបាន។…
-
ឯកឧត្តម គឹម សន្តិភាព៖ អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ

ឯកឧត្តម គឹម សន្តិភាព៖ អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ហើយអំពើនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើបណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ! ហេតុនេះសូមអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលអាជ្ញាធរមានសមត្ថកិច្ចប្រកាសស្វែងរកទាំងអស់ សូមបង្ហាញខ្លួនជាបន្ទាន់ និងអោយបានទាន់ពេលវេលា នោះអ្នកនឹងអាចទទួលបានការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលបាននូវការសម្រាលការទទួលខុសត្រូវព្រហ្មទណ្ឌ!
-
សេចក្ដីជូនដំណឹង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១១៦រូប ករណីឆ្លងក្នុងសហគមន៍

-
សេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាសុខភាពនៅ បន្ទប់ពិគ្រោះជំងឺគ្រួសារមហាសែនសុខ

បន្ទប់ពិគ្រោះជំងឺគ្រួសារមហាសែនសុខ មានទីតាំងស្ថិតនៅផ្ទះលេខ ៥០២ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាសុខភាពនៅ បន្ទប់ពិគ្រោះជំងឺគ្រួសារមហាសែនសុខ មានទីតាំងស្ថិតនៅផ្ទះលេខ ៥០២ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៦ មេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នក ជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
-
គិតត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ៥៤៦នាក់ នៅក្នុង រោងចក្រ ឌីន ហាន ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩

គិតត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ៥៤៦នាក់ នៅក្នុង រោងចក្រ ឌីន ហាន ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩ ។ យើងខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល។ សូមអរគុណ!
-
ករណីផ្ទុះការឆ្លងជំងឺ កូវីដ១៩ នៅ ផ្សារអូរឫស្សី

ករណីផ្ទុះការឆ្លងជំងឺ កូវីដ១៩ នៅ ផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មានមនុស្សសរុបចំនួន ៣៤៥ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19) ក្នុងចង្កោម ផ្សារអូរឫស្សី។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។…
-
សេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ ផ្សារស្ទឹងមានជ័យ (ចាស់)

សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ ផ្សារស្ទឹងមានជ័យ (ចាស់) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នក #ជំងឺកូវីដ១៩ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ នៅទីតាំងខាងលើសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។សូមអរគុណ!
-
មូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា រួមនឹងសាខាសមាគម ស.ស.ន.ប.វ. ខេត្តកំពង់ចាម ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០២ ក្នុងស្រុកបាធាយ

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅថ្ងៃចុងសប្តាហ៍ ទី១១ ខែមេសា ឆ្នាំ២០២១ លោកសំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម អមដោយ អនុប្រធាន និងសមាជិក សមាជិកា និងដោយបានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរស្រុកកំពង់សៀម បាននាំយកយកនូវទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសាខាសមាគម ទៅប្រគេនដល់ព្រះសង្ឍគង់នៅវត្តចំនួន០២ ក្នុងស្រុកបាធាយ រួមមាន វត្តធម្មលង្ការ និងវត្តទំនប់។ ចំពោះទេយ្យទានដែលបានប្រគេននាឳកាសនោះ គឺក្នុង១ វត្តៗ ទទួលបាន អង្ករ៥ ការ៉ុង ម៉ាស់៥ ប្រអប់ មី២ កេស ទឹកអាល់កុល៥ លីត្រ ទឹកបរិសុទ្ធ៥ កេស ទឹកស៊ីអ៊ីវ១ យួរ…
-
ក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ យកអំណោយជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌទួលគោក

ភ្នំពេញ ៖ ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ០២១ ក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ប្រគល់ជូន ស.ស.យ.ក ខណ្ឌទួលគោក។ សូមបញ្ជាក់ថា ជាមួយគ្នានឹងការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ក្រុមការងារបានប្រគល់អំណោយជាសម្ភារៈនិងថវិកាជូនដល់យុវជនសសយកខណ្ឌសែនសុខរួមមាន៖ ស្លាកផ្សព្វផ្សាយចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន ០១ផ្ទាំង, ទឹកសុទ្ធ ២០កេស, ម៉ាសចំនួន៥០០ និងថវិកាចំនួន៤លានរៀល ផងដែរ។