-
រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ននិងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយៈពេល១៤ថ្ងៃ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ននិងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយៈពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រមទាំងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៅតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែមានករណីមួយចំនួនត្រូវបានលើកលែងផងដែរ ។ លោក ពៅ ពិសិដ្ឋ មានប្រសាសន៏ ជាក់ស្តែងនៅយប់នេះ ដែលរដ្ឋបាលខេត្តយើងបានអនុវត្តវិធានការណ៍នានាដែលបានដាក់ចេញជាបន្តបន្ទាប់ដោយយកចិត្តទុកដាក់យ៉ាងតឹងរឹងពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នេះបានបង្ហាញពីភាពរឹងមាំ ម្ចាស់ការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការណ៍ដ៏អាក្រក់ដែលប្រទេសជាតិកំពុងជួបប្រទះ។ លោក បានប្តថា បើទោះជាយ៉ាងណាក្តី ការដាក់ចេញនូវវិធានការណ៍ទាំងឡាយ ចាំបាច់ណាស់ទាមទារការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាទើបយើងអាចទប់ស្កាត់បាននៅការរីករាលដាលជំងឺឆ្លងកូវិដ.១៩ ចំពោះបងប្អុនប្រជាពលរដ្ឋ ពិតណាស់គឺការការពារអាយុជីវិតផ្ទាល់របស់បងប្អូន។ ប្រសិនបើគ្មានការចាំបាច់ទេនោះ សូមបងប្អូនកុំចេញក្រៅផ្ទះឲ្យសោះ ព្រោះវាមានហានិភ័យខ្ពស់បំផុត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការណ៍ទាំងឡាយឱ្យបាននឹងមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។ លោក ឧត្តមសេនីយ៏ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា នៅយប់ថ្ងៃទី១០ ខែមេសានេះ កម្លាំងចម្រុះបានចុះទៅតាមគោលដៅរៀងៗខ្លួន ដែលយើងបានចាត់តាំងអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្តក្នុងក្រុងសៀមរាប ដែលយើងកំពុងតែអនុវត្តនេះ…
-
អជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ

-
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច បិទខ្ទប់ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ព្រោះជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
យុវជនខណ្ឌជ្រោយចង្វារទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រឆ្នាំជូត ទោស័ក សព ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ បានទទួលអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈក្រុមការងារ លេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ។ លោក ឃន សុជាតិ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ បានលើកឡើងថា អំណោយទាំងអស់នេះបានជួយលើកទឹកចិត្តយុវជនចូលរួមក្នុងបុព្វហេតុ ការពារ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋាន។ សូមបញ្ជាក់ថា អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ផ្តល់ជូនយុវជន សសយក ឃណ្ឌឬស្សីកែវ រួមមានៈ ម៉ាសការពារចំនួន ៥០០ បដាផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ (៣កុំ ៣ការពារ ) ០១ផ្ទាំង ទឹកសុទ្ធ …
-
យុវជនខណ្ឌឬស្សីកែវទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រឆ្នាំជូត ទោស័ក សព ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឬស្សីកែវ បានទទួលអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈក្រុមការងារ លេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ។ តំណាង ឯកឧត្តម ជា ពិសី ប្រធានសសយកខណ្ឌឫស្សីកែវ បានលើកឡើងថា អំណោយទាំងអស់នេះបានជួយលើកទឹកចិត្តយុវជនចូលរួមក្នុងបុព្វហេតុ ការពារ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋាន។ សូមបញ្ជាក់ថា អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ផ្តល់ជូនយុវជន សសយក ឃណ្ឌឬស្សីកែវ រួមមានៈ ម៉ាសការពារចំនួន ៥០០ បដាផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ (៣កុំ ៣ការពារ ) ០១ផ្ទាំង…
-
ក្រុមការងារ ស.ស.យ.ក ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានយកសម្ភារនិងថវិការបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ទៅចែកជូនក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌកំបូលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ។ អំណោយដថ្លៃថ្លារបស់ឯកឧត្តមប្រធានប្រគល់ដល់ យុវជន សសយក ខណ្ឌកំបូល-ម៉ាស់ចំនួន ៥០០ ទឹកសុទ្ធ ២០កេស បដា(៣កុំ ៣ការពារ) ០២ផ្ទាំង និងថវិការចំនួន ៤ ០០០ ០០០រៀល។ ក្រុមការងារយុវជនសសយកខណ្ឌកំបូលបាន ថ្លែងអំណរគុណ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានគាំទ្រណិងចូលរួមលើកទឹកចិត្តដល់យុវជនកម្ពុជា នៅក្នុងយុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលខណ្ឌកំបូល ក៏ដូចជាការចូលរួមទប់កាត់ការរីករាលដាលជំងឺកូវីដ-១៩។
-
ររដ្ឋបាលខណ្ឌកំបូលរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់កម្មកររោងចក្រ AM2

នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលបានដឹកនាំកំលាំងសរុបរបស់រដ្ឋបាលខណ្ឌកំបូល រួមមានមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ សន្តិសុខសាលាខណ្ឌ និងមន្ត្រីសង្កាត់ ប្រជាការពារសង្កាត់បឹងធំ ចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ក្តរបស់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អុឹម ធូ (AM2) ចំនួន ៤៥៧ នាក់ ដែលនៅវេលាម៉ោង២១.០០ នាទី យប់នេះ នឹងត្រូវដឹកជញ្ជូនមកស្នាក់ នៅ និងធ្វេីចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅក្នុងបរវេណសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
-
ក្រុមការងារយុវជនសហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ

ក្រុមការងារយុវជនសហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ ១៣ រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ។ សូមបញ្ជាក់ថា ជាមួយគ្នានឹងការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ក្រុមការងារបានប្រគល់អំណោយជាសម្ភារៈនិងថវិកាជូនដល់យុវជនសសយកខណ្ឌ រួមមាន ស្លាកផ្សព្ចផ្សាយចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន ០១ផ្ទាំង, ទឹកសុទ្ធ ២០កេស, ម៉ាសចំនួន៥០០ និងថវិកាចំនួន៤លានរៀល។
-
សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា បានទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា នៅថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ អំណោយទាំងនោះរួមមាន៖-ម៉ាស់ចំនួន ៥០០ម៉ាស់-ទឹកសុទ្ធ ២០កេស-និងថវិកា ៤លានរៀលបានឧបត្ថម្ភជូនក្រុមការងារ សសយក ខណ្ឌ៧មករាដែលឈរជើងសម្របសម្រួលនៅតាមទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ក្នុងមូលដ្ឋានខណ្ឌ៧មករា។
-
រដ្ឋបាលខេត្តព្រះសីហនុ បានបិទបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក និងអនុញ្ញាតឱ្យដំណើការអាជីវកម្មឡើងវិញ ចំពោះមន្ទីរសម្រាកព្យាបាល រស្មីបាយ័ន មានទីតាំងស្ថិតនៅផ្លូវលេខ១០៨៣ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ
