-
អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខេត្តជាបណ្ដោះអាសន្នចន្លោះម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១០-២៣ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

-
សេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ប៊ីយ៉ូម៉េដ ភ្នំពេញ

សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ប៊ីយ៉ូម៉េដ ភ្នំពេញ មានទីតាំងស្ថិតនៅផ្ទះលេខ៣៥៩Eo, ផ្លូវលេខ១២៨, សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នក ជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ ហើយប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកម្នាក់នៅទីនោះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
-
សេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ ផ្សារ វេចមិញ

សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ ផ្សារ វេចមិញ (ក្រោយសួនឧស្សាហកម្ម #កាណាឌីយ៉ា) ផ្លូវបេតុង ភូមិ #ត្រពាំងថ្លឹង ២ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នក #ជំងឺកូវីដ១៩ បានទៅដើរផ្សារខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
-
សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ)

សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ធនាគារ FTB សាខាបាក់ទូក មានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩, សង្កាត់អូរឫស្សី១, ខណ្ឌ៧មករាចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នក ជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវាកម្ម នៅទីតាំងខាងលើ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ អំឡុងម៉ោង ១៤៖០០ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
-
រដ្ឋបាលរាជធានីភំ្នពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទខ្ទប់តំបន់នេះរយៈពេល២សប្តាហ៍ ព្រោះតំបន់នេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ អំណោយដែលទទួលបានរួមមានអង្ករ១ប៉ាវ(២៥គីឡូ) មី១កេស ត្រីខ២០កំប៉ុងនិងថវិកាចំនួន៣០មុឺនរៀលក្នុងមួយគ្រួសារ ដែលជំហានដំបូងចែកបាន៥០០គ្រួសារជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារ៕
-
ក្រសួងសុខាភិបាល ចេញប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ ដោយសារជំងឺកូវីដ១៩។ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់រួចហើយ មុនពេលចូលដល់មន្ទីរពេទ្យ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖៥៥នាទីព្រឹក។នៅពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់រួចហើយ ដោយជាករណីសង្ស័យ សពត្រូវបានក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ ស្លាប់ដោយសារជំងឺកូវីដ១៩។ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕
-
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៧៧នាក់ និងមានអ្នកជាសះស្បេីយចំនួន ៩៦នាក់ ៖

-
ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត

ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេស មន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យខេត្តព្រៃវែង។ តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវអោយមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ដែលនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាល ខេត្ត បានសង្កេតឃើញថា អតីតយុទ្ធជនទៅចាក់វ៉ាក់សាំងសុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ព្រោះថាវ៉ាក់សាំងកូវីដ១៩នេះ មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវ។ ជាទីបញ្ចប់ ឯកឧត្ដម អភិបាល ខេត្ត សូមជូនពរថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ កងកម្លាំងប្រដាប់អាវុធ និងសហការី ជាពិសេសបងប្អូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ…
-
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះផ្សព្វផ្សាយអប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងក្រុងច្បារមន

កំពង់ស្ពឺ៖នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា (៣កុំ ៣ការពារ) ក្រសួងសុខាភិបាល និងបទបញ្ញត្តិរបស់ក្រសួងយុត្តិធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ នៅតាមផ្ទះ ទីសាធារណ: អ្នកដំណើរតាមរថយន្ត ក្នុងផ្សារ និងនៅតាមទីតាំងអាជីវកម្ម ឱសថស្ថាន តាមមូលដ្ឋាននានាក្នុងក្រុងច្បារមន តាមរយ:ខិតប័ណ្ណអប់រំស្ទិកគ័រ សារាចរណ៍ណែនាំ បទដ្ឋាននានា ។ បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវបន្ថែមដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្សព្វផ្សាយ និងអនុវត្តតាមវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ។ ជាងនេះទៅទៀត សូមបន្តផ្ដល់កិច្ចសហការជាមួយអាជ្ញាធរដែនដីក្នុងករណីមានបងប្អូនណាដែលជាប់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ៕ដោយ -រ៉ាវុធ
