-
អង្គការសុខភាពពិភពលោក WHO ថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំង Covid-19

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះ បានថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំងបង្ការវីរុកូវីដ១៩ ដោយបានគូសបញ្ជាក់ថា បណ្តាប្រទេសជាច្រើនលើពិភពលោកនៅតែមិនមានការការពារ ។ បើតាមរបាយការណ៍សរុបរបស់សារព័ត៌មាន AFP វ៉ាក់សាំងCOVID-19ចំនួន ៧៣២លានដូសត្រូវបានប្រើប្រាស់ក្នុងតំបន់យ៉ាងតិចចំនួន ១៩៥ នៅជុំវិញពិភពលោក ។ ហើយប្រហែល៤៩ភាគរយនៃដូសវ៉ាក់សាំងទាំងនោះ ត្រូវបានចាក់ជូនប្រជាជននៃប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ខណៈដែលប្រទេសទាំងនេះតំណាងប្រមាណ១៦ភាគរយនៃចំនួនប្រជាជនពិភពលោក ។ ជុំវិញបញ្ហានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងរិះគន់ដល់ប្រទេសអ្នកមាន ដែលបានទិញវ៉ាក់សាំងស្តុកទុកសម្រាប់តែប្រទេសខ្លួនឯង ធ្វើអោយផ្ទុះនូវការខ្វះខាតវ៉ាក់សាំងដែលមានសម្រាប់ប្រទេសក្រីក្រ ។ លោក ថេដ្រូស បានថ្លែងសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅតែមានអតុល្យភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការចែកចាយវ៉ាក់សាំងសកល និងថា ក្នុងចំណោមប្រទេសចំនួន២២០ប្រទេស និងតំបន់ មានតែ១៩៤ប៉ុណ្ណោះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងហើយ ខណៈដែល២៦ប្រទេសទៀតមិនទាន់បានចាប់ផ្តើមនៅឡើយទេ ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Pfizer-BioNTech ស្នើសុំអាជ្ញាធរអាមេរិក ដើម្បីអនុញ្ញាតអោយមានការចាក់វ៉ាក់សាំងការពារ Covid-19 ដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក

អាមេរិក៖ ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) បញ្ជាក់ថា ពួកគេបានធ្វើការស្នើសុំមួយទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) រួច រាល់ហើយ ក្នុងគោលបំណងអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទៅដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក ដែលមានអាយុចន្លោះពី១២ដល់១៥ឆ្នាំ ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ដែលជាប្រភេទតម្រូវអោយចាក់ពីរដូសខាងលើ កន្លងមកនេះត្រូវបានអាជ្ញាធររបស់សហរដ្ឋអាមេរិកអនុម័តអោយចាក់ទៅលើមនុស្ស ដែលមានវ័យចាប់ពី១៦ឆ្នាំឡើងទៅប៉ុណ្ណោះ ។ ប៉ុន្តែការស្នើសុំខាងលើនេះ បានកើតមានឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយក្រុមហ៊ុនភីហ្វីហ្សឺ-បាយអូអិនធិច បានបញ្ចប់ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩របស់ខ្លួនទៅលើក្មេងៗអាយុចន្លោះពី១២ដល់១៥ឆ្នាំចំនួន ២,២៦០ នាក់នៅសហរដ្ឋអាមេរិកផ្ទាល់ និងបានបង្ហាញប្រសិទ្ធភាព១០០ភាគរយប្រឆាំងវីរុសកូវីដ១៩ ៕ ប្រភព៖ CNA
-
រដ្ឋបាលរាជធានីភ្នំពេញប្រកាសការបិទខ្ទប់ភូមិសាស្រ្ត មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ ជាតំបន់មានការឆ្លងរាលដាលជំងឺកូវី-១៩

រដ្ឋបាលរាជធានីភ្នំពេញប្រកាសការបិទខ្ទប់ភូមិសាស្រ្តភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ និងភូមិចំការឪឡឹកទី១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១» ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
-
រដ្ឋបាលរាជធានីភ្នំពេញប្រកាសការបិទខ្ទប់ភូមិសាស្រ្តភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

-
គ្រួសារកងទ័ព នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ប្រមាណជា៧០០នាក់ ត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ តេជោនាយករដ្ឋមន្រ្តី ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១

ខេត្តកណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរងនិងជានាយសេនាធិការបៅកម្ពុជា ក៏ដូចជានៅលើសកលោកផងដែរដសាយោធភូមិភាគពិសេស រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារទ័ព នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ ក្រុមគ្រួសារកងទ័ព នៃទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកណ្ដាល ទទួលបានការយកចិត្តទុកដាក់ខ្ពានការយកចិត្តទុកដាក់ខ្ពៃនការកើនឡស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដែលនេះគឺជាការ គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាករតំបន់ប្រតិបត្តិការសឹករងកណ្តាលបានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់ក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល…
-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ តំបន់មួយចំនួនដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩

-
អនុប្រធានផ្សារអូឬស្សីម្នាក់ត្រូវបានក្រុមគ្រូពេទ្យរួមជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំចាប់បញ្ជូនទៅធ្វើចត្តាឡីសក្ត័ ខណៈដែលធ្វើខុសបំរាមគោចរទាំងដែលខ្លួនបានចេញពីតំបន់ហានិភ័យខ្ពស់

-
អភិបាលរាជធានី ចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកកូវីដ១៩ នៅវិទ្យាល័យ ជា សុីម សាមគ្គី ដែលត្រៀមនឹងដឹកអ្នកជំងឺចូលសម្រាកព្យាបាលនៅវេលាម៉ោង៩យប់នេះ

នាព្រលប់ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ នៅវិទ្យាល័យ ជា សុីម សាមគ្គី ដោយរដ្ឋបាលរាជធានីភ្នំពេញត្រៀមនឹងដឹកអ្នកជំងឺចូលសម្រាកព្យាបាលនៅវេលាម៉ោង៩យប់នេះ ហើយការរៀបចំក្នុងមួយបន្ទប់ដាក់បានរហូតដល់៨នាក់ ក្នុងនោះវិទ្យាល័យ ជា សុីម សាមគ្គី អាចដាក់បានជាង៣០០នាក់សម្រាប់សម្រាកនិងព្យាបាល៕
-
ពិភពលោកកំពុងត្រូវបានញាំញីដោយវីរុសកូវីដ-១៩ ហើយកម្ពុជាយើងក៏រងនូវការឆ្លងរីករាលដាល ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ

ក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល និងព្យាបាលអ្នកដែលបានផ្ទុកវីរុសកូវីដ-១៩។ ក្នុងស្មារតីនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្តាក្រសួងស្ថាប័ន បានធ្វើការប្តេជ្ញារក្នុងស្មារតីខ្មែរតែមួយ ហើយបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងបានសម្របសម្រួល ឧបត្ថម្ភគាំទ្រជាសម្ភារការពារ អាហារ ភេសជ្ជៈ និងថវិកាលើកទឹកចិត្តក្រុមគ្រូពេទ្យ។ ជាងនេះទៅទៀត ចំពោះមុខស្ថានភាពដ៏លំបាកនេះសមាជិកសមាជិការជាច្រើនទៀត បានចូលរួមជាថវិកា និងសម្ភារនានា ដើម្បីលើកទឹកចិត្តប្រតិបត្តិករជួរមុខឱ្យមានការផ្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ក្នុងការផ្សព្វផ្សាយពីផលប៉ះពាល់ និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩។ ទឹកចិត្ត និងសកម្មភាពដ៏ប្រពៃនេះ បង្ហាញពីស្មារតីសាមគ្គីភាពនៃមហាគ្រូសារខ្មែរ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្ថានភាពដ៏លំបាក ហើយយើងជឿជាក់ថានឹងអាចបិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ នេះបានក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលធ្វើឱ្យយើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា៕
-
អភិបាលខេត្តតាកែវដាក់បទបញ្ជាម៉ឺងម៉ាត់ដល់គោលដៅត្រួតពិនិត្យការចេញចូលនៅតាមបណ្តាស្រុកជាប់ខេត្តកំពត កណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវហាមឃាត់មិនអោយចេញចូលឆ្លងខេត្តបានជាដាច់ខាត

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះកងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធ ដែលកំពុងតែឈរជើងត្រួតពិនិត្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅប៉ុស្តិ៍ជាប់នឹងខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ត្រូវតែហាមឃាត់ពួកគាត់មិនឱ្យមានការឆ្លងចូលមករវាងខេត្តនឹងខេត្តបានជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរជាងនេះ ពិសេសខេត្តដែលជាតំបន់មានហានិភ័យខ្ពស់ ។ ការដាក់បទបញ្ជានេះធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្ត ដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យពីស្ថានភាពចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ៣តាមបណ្តាស្រុកជាប់ព្រុំប្រទល់នឹងខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ ។ ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ថា ការរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ខេត្តឬចូលមកខេត្តនានា ទូទាំងប្រទេស តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩នេះ ចូលសហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ណាមួយស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពូជាមិនទាន់ថមថយនៅឡើយ ដែលតម្រូវអោយយើងទាំងអស់គ្នារួមការពារទប់ស្កាត់ជំងឺឆ្លងនេះ ជាមួយនឹងការអនុវត្តតាមការណែនាំក្រសួងសុខាភិបាល ពិសេសវិធានការណ៍៣កុំ និង៣ការពារអោយបានត្រឹមត្រូវ ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ចំពោះគោលដៅដែលកំពុងតែដាក់នៅតាមចំណុចផ្លូវជាតិលេខ២និងចំណុចផ្លូវជាតិលេខ៣ សូមកងកម្លាំងសមត្ថកិច្ចដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដឹកនាំផ្ទាល់ ត្រូវតែអនុវត្តសេចក្តីសេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះអោយមានប្រសិទ្ធិភាពនិងការទទួលខុសត្រូវខ្ពស់ ពោលគឺមិនត្រូវមានភាពយោគយល់ ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ បើគាត់មកពីកន្លែងណាតម្រូវឱ្យគាត់ទៅកន្លែងនោះវិញ គឺហាមដាច់ខាតការឆ្លងចូលខេត្ត ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី២០ខែមេសា។…