Category: Covid-19

  • កម្មករោងប្រមាណជា១០០នាក់សម្រុកចូលបើកលុយនៅក្នុងធនាគារមួយកន្លែងពពាក់ពពូនមិនញញើតជម្ងឺកូវិដ១៩ត្រូវបានសមត្ថកិច្ចបំបែក

    កម្មករោងប្រមាណជា១០០នាក់សម្រុកចូលបើកលុយនៅក្នុងធនាគារមួយកន្លែងពពាក់ពពូនមិនញញើតជម្ងឺកូវិដ១៩ត្រូវបានសមត្ថកិច្ចបំបែក

    កំពង់ឆ្នាំ៖ សមត្ថកិច្ចធ្វើការបំបែកក្រុងកម្មករប្រមាណជា១០០នាក់ បានសម្រុកចូលមកបើកលុយនៅខាងមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តកំពង់ឆ្នាំងយ៉ាងពពាក់ពពួនគ្រាដែលអាជ្ញាធរខេត្តរិតបណ្តឹងកិច្ចការពារមេរោគកូវីដ១៩ ។ ហេតុការខាងលើនេះបានកើតឡើងនៅ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។ អនុប្រធានការរិយាលយ័សណ្តាប់ធ្នាប់សាធារណះខេត្តកំពង់ឆ្នាំង លោកវរះសេនីយ៍ទោ ព្រាប ចាន់ណា បានអោយដឹងថា នៅព្រឹកនេះមានការប្រមូលផ្តុំពពាក់ពពូននៅខាងមុខធនាគារប្រៃសណីយ៍.ក.អ. សាខាខេត្តកំពង់ឆ្នាំង​ ដើម្បីរងចាំបើកប្រាក់ខែប្រមាណជា១០០នាក់ ដែលភាគច្រើនជាកម្មករោងចក្រM.V. ។ អនុប្រធានការរិយាល័សណ្តាប់ធ្នាប់សាធារណះខេត្តបានអោយដឹងទៀតថា គ្រាដែលកម្មកខ្លះនៅមិនទាន់មានកាត.អេ.ធី.អឹម នោះខាងសន្តិសុខបានអោយទៅចាំបើកនៅខាងរោងចក្រវិញ ហើយអ្នកដែលមានកាតអាចបើកនៅទីនេះបាន ។ លោកថានៅពេលដែលកំលាំងរបស់លោក ល្បាតមើលឃើញសភាពរញ៉េរញ៉ៃដូច្នេះលោកក៍នាំកម្លាំងធ្វើការបំបែកកុំ ឱ្យមានការផ្តុំគ្នាគ្មានសណ្តាប់ធ្នាប់នៅប្រសេកប្រសាចលើផ្លូវសាធារណះ គ្រាដែលអាជ្ញាធខេត្តកំពង់ធ្វើការរិតបណ្តឹងនៅគ្រប់ទីកន្លែងក្នុងខេត្ត និងបានធ្វើបំរាមគោចរមិនអោយមានការធ្វើដំណើឆ្លងកាត់ពីខេត្ត១ទៅខេត្ត១ ដើម្បីធ្វើការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវិត១៩ចូលសហគមន៍ផង ។ អនុប្រធានការរិយាលយ័សណ្តាបើធ្នាប់សាធារណះបានអោយដឹងទៀតថា ក្រោយមកកម្លាំងរបស់លោកបានធ្វើការបំបែកនិងរៀបចំអោយមានសណ្តាប់ធ្នាប់នៅតាមដងផ្លូវបានល្អឡើងវិញផងដែរ ៕

  • អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យគោលដៅឈរជើង របស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ

    អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យគោលដៅឈរជើង របស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ

    លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី៩មេសា បានដឹកនាំមន្ត្រីពាក់ពន្ធ័ ចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្ដាល ដោយអនុវត្តតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩។ លោក អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ការចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ចនោះ ដើម្បីចុះសួរសុខទុក្ខ និងនាំយក អំណោយមួយចំនួន ចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ច រឹតបន្ទឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលខេត្ត បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាលបានគិតគូរពី សុខភាពសាធារណៈ គិតគូរពីអាយុជីវិតប្រជាពលរដ្ឋក្នុងគ្រួសារ និងសង្គមជាតិ ។ ចំពោះ អ្នកចំណូលស្រុកត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌល ចត្តាឡីស័ក លោកអភិបាលខេត្តបានណែនាំឲ្យអនុវត្តឲ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ…

  • ប្រជាពលរដ្ឋ ដែលធ្លាប់ទៅផ្សារដើមគ ត្រូវបានអំពាវនាវឲ្យតាមដានសុខភាព

    ប្រជាពលរដ្ឋ ដែលធ្លាប់ទៅផ្សារដើមគ ត្រូវបានអំពាវនាវឲ្យតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៩មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងគឺកូវីដ-១៩ បានចូលទៅផ្សារដើមគ នៅថ្ងៃសទី២មេសា ដើម្បីទិញបន្លែ ត្រី សាច់។ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ ទៅផ្សារដើមគ រាជធានីភ្នំពេញ ត្រូវតាមដានសុខភាពរបស់ខ្លួន ហើយអ្នកដែលត្រូវមកផ្សារត្រូវ ពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ ។ ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានអំពាវនាវដល់ អ្នកលក់ដូរ និងអ្នកដើរផ្សារនៅប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ការធ្វើតេស្ដអាដទៅធ្វើនៅទីតាំង វិទ្យាល័យបាក់ទូក,ទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • អូស្ត្រាលី ហ្វីលីពីន និងសហភាពអាហ្វ្រិករឹតត្បិតការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ខណៈដែលការព្រួយបារម្ភអំពីវ៉ាក់សាំងនេះកំពុងកើនឡើង

    អូស្ត្រាលី ហ្វីលីពីន និងសហភាពអាហ្វ្រិករឹតត្បិតការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ខណៈដែលការព្រួយបារម្ភអំពីវ៉ាក់សាំងនេះកំពុងកើនឡើង

    អូស្រ្តាលី៖អូស្ត្រាលី និងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ បានរឹតត្បិតការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា ខណៈសហភាពអាហ្វ្រិកបានបោះបង់គម្រោងទិញវ៉ាក់សាំងនេះ ចំពេលកំពុងខ្វះខាតវ៉ាក់សាំងជាសកល ។ អូស្ត្រាលីបានណែនាំប្រជាជនអាយុក្រោម៥០ឆ្នាំ គួរតែទទួលបានវ៉ាក់សាំង ភីហ្វីហ្សឺ របស់ក្រុមហ៊ុនអាមេរិក ជាជាងវ៉ាក់សាំងរបស់ អាស្ត្រាហ្សេណេកា ដែលនេះជាការផ្លាស់ប្តូរគោលនយោបាយមួយ ដោយខ្លួនព្រមានថា នឹងបង្អាក់យុទ្ធនាការចាក់វ៉ាក់សាំង ។ រីឯហ្វីលីពីនវិញ ក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់អាស្ត្រាហ្សេណេកា សម្រាប់មនុស្សដែលមានអាយុក្រោម៦០ឆ្នាំផងដែរ បន្ទាប់ពីនិយតករអឺរ៉ុបបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណីកកឈាមក្នុងចំណោមអ្នកទទួលពេញវ័យមួយចំនួន ទោះបីជាគេនៅតែជឿថា វ៉ាក់សាំងនេះមានអត្ថប្រយោជន៍លើសពីហានិភ័យរបស់វា ។ បច្ចុប្បន្នមានប្រទេសជាង១០ហើយ បានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងនេះដោយផ្នែក ឬផ្អាកទាំងស្រុងតែម្តង ដោយសារបារម្ភអំពីប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ ហើយឥឡូវនេះមានការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ និងកម្រដែលកើតមានចំពោះមនុស្សវ័យក្មេង ៕ ប្រភព៖ CNA

  • អភិបាលរាជធានីរៀបចំដោយផ្ទាល់យកវិទ្យាល័យជាស៊ីមសាមគ្គី ក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលមានចំនួន២០០គ្រែ

    អភិបាលរាជធានីរៀបចំដោយផ្ទាល់យកវិទ្យាល័យជាស៊ីមសាមគ្គី ក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលមានចំនួន២០០គ្រែ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងរៀបចំ វិទ្យាល័យជា ស៊ីម សាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ហើយមួុយផ្នែកខ្វះធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ខណៈដែរជំងឺនេះមិនបានធូរស្រាលនៅឡើយទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើន ដែលនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់ ។ វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គីខាងលើ ដើម្បីទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ឱ្យបានសមរម្យ ហើយមួយផ្នែកខ្លះអគារនៃទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។ ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនៃការរៀបចំទីតាំងខាងលើនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០ គ្រែ សម្រាប់អ្នកជម្ងឺ និង១០គ្រែទៀតសំរាប់ក្រុមគ្រូពេទ្យដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩ ។ វិទ្យាល័យជា ស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីឯឧ ឃួង ស្រេង ក្រុមការងារចម្រុះ ដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលីសមូលដ្ឋាន មន្ត្រីអគ្គីសនី មន្ទីរសុខាភិបាលបានដុតដៃ ដុតជើងយ៉ាងខ្លាំងក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយទីតាំងមួយនេះក្លាយជាកន្លែងដែលមានភាពសមរម្យនិងមានអនាម័យ បរិស្ថានល្អប្រសើរ ក្នុងការព្យាបាលអ្នកជម្ងឺកូវិដ-១៩ ខណៈដែរជម្ងឺនេះ មិនត្រឹមតែមិនបានធូរស្រាលនោះទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើនឡើង ដែលបានធ្វើអោយមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់៕

  • កូរ៉េខាងត្បូងគ្រោងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី និង ខារ៉ាអូខេ ក្រោយចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក

    កូរ៉េខាងត្បូងគ្រោងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី និង ខារ៉ាអូខេ ក្រោយចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា នឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត ក្រោយចំនួនករណីឆ្លងកូវីដ១៩ថ្មីៗកើនឡើងយ៉ាងគំហុក ដែលធ្វើអោយមានព្រួយបារម្ភខ្លាំង ចំពោះការផ្ទុះឡើងនូវរលកទី៤ ។ ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន បានប្រកាសពីវិធានការទប់ស្កាត់ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ សម្រាប់រយៈពេល០៣សប្តាហ៍ ក្រោយករណីឆ្លងថ្មីៗប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល០៣ខែនាប៉ុន្មានថ្ងៃថ្មីៗនេះ ។ បច្ចុប្បន្ននេះនៅវេលាម៉ោង១០៖០០នាទីយប់បំរាមគោចរ ការហាមឃាត់ការបរិភោគអាហារពេលល្ងាច ការហាមឃាត់ការជួបជុំមនុស្សលើសពី៤នាក់ នឹងត្រូវរក្សាការអនុវត្តដដែល ។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងរូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំថ្ងៃ ស្តីពីជំងឺឆ្លងរាតត្បាតថា សញ្ញារលកទី៤ នៃជំងឺឆ្លងរាតត្បាតដែលយើងបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវានេះ គឺកាន់តែខិតជិតមកដល់ហើយ និងកាន់តែខ្លាំងឡើងហើយ និងថា យើងនឹងរក្សាវិធានការរក្សាគម្លាតនាពេលបច្ចុប្បន្ននេះដដែល ប៉ុន្តែនឹងពង្រឹងវិធានការជាក់លាក់ផ្សេងៗបន្ថែមអាស្រ័យលើស្ថានភាព ៕ ប្រភព៖ CNA

  • ក្រសួងការងារ បើកមណ្ឌលចាក់វ៉ាក់សាំង ៤ទីតាំងបន្ថែមទៀត ដើម្បីចាក់ជូនកម្មករកាត់ដេរ

    ក្រសួងការងារ បើកមណ្ឌលចាក់វ៉ាក់សាំង ៤ទីតាំងបន្ថែមទៀត ដើម្បីចាក់ជូនកម្មករកាត់ដេរ

    អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ នាព្រឹកថ្ងៃទី៩មេសា ឆ្នាំ២០២១ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសហព័ន្ធសហជីព សហភាពសហជីព សមាគមនិយោជក និងអង្គការវិជ្ជាជីវៈនានា ជាពិសេសកម្មករនិយោជិតខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ទីតាំងទាំង៤នោះ រួមមាននៅ សួនឧស្សាហកម្មវឌ្ឍនៈ១ ផ្លូវវេងស្រេង, រោងចក្រសិនចូវ ផ្លូវវេងស្រេង, សួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣, និងរោងចក្រ Marvel។ យុទ្ធនាការចាក់វ៉ាក់សាំងនោះ រៀបចំឡើងដោយអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងធានាឱ្យបាននូវសុខភាព សុខុមាលភាព និងសុវត្ថិភាពជូនដល់មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករ និយោជិតទាំងអស់គ្នា។ ដំណើរការនៃការផ្តល់វ៉ាក់សាំងបានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ រក្សាឱ្យបាននូវសុវត្ថិភាព ដោយអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។ លោកហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា មណ្ឌលចាក់វ៉ាក់សាំងចំនួន ៤ ទីតាំងដែលត្រូវបើកបន្ថែមទៀតនៅថ្ងៃទី៩មេសានេះ…

  • អ្នកឆ្លងថ្មី៥៧៦នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៧០នាក់

    អ្នកឆ្លងថ្មី៥៧៦នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៧០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៩មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី៨មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៥៧៦នាក់ ដែលអ្នកទាំងនោះ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៧០នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី៩មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៦០៤នាក់ នោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៩៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន១ពាន់៥៩១នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៤នាក់ហើយ៕

  • ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ និងក្រសួងអប់រំ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការនៃក្រសួងអប់រំ

    ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ និងក្រសួងអប់រំ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការនៃក្រសួងអប់រំ

    ដោយមានកិច្ចសហការរវាងក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ និង ស.ស.យ.ក វិស័យអប់រំ យុវជន និងកីឡា ក្រុមការងារបានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និងបាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី រួមមានទឹកបរិសុទ្ធ ភេសជ្ជៈ និងម៉ាស មួយចំនួន ដើម្បីប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងមន្ត្រីសម្របសម្រួលប្រចាំ ដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងបេសកកម្មនៃការចាក់វ៉ាក់សាំង។ គោលដៅដែលក្រុមការងារបានចុះរួមមាន៖១.វិទ្យាល័យ ជាសុីម ឈូកវ៉ា២.សាលាបឋមសិក្សា ហ៊ុនសែន ភ្នំពេញថ្មី៣.សាលាបឋមសិក្សាជម្ពូរវ័ន្ត៤.សាលាបឋមសិក្សាកំបូល៥.វិទ្យាល័យជ្រោយចង្វារ៦.វិទ្យាល័យឬស្សីកែវ៧.វិទ្យាល័យច្បារអំពៅ។

  • ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការ នៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩

    ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការ នៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩

    ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ក្រសួងអប់រំ និងកីឡាសូមណែនាំដល់មន្រ្តីអប់រំបម្រើការនៅតាមអង្គភាព ថ្នាក់ជាតិទាំងអស់ ដូចខាងក្រោម៖ រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធងនឡាញ មន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការ អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពរបស់មន្ត្រី ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់។ ទទួលបានសេក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡាត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវ៕