-
សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំការទប់ស្កាត់ការរីករាល ជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន»

-
លោក ម៉េង គាង រាយការណ៍ផ្ទាល់ពីខេត្តក្រចេះ

-
សេចក្តីណែនាំពីវិធានការសម្រាប់មន្ត្រីអប់រំ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក្រសួងអប់រំយុវជន និង កីឡា នៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២១នេះបានចេញនូវសេចក្តីណែនាំមួយស្តីពី វិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ បើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡាសូមណែនាំដល់មន្ត្រីអប់បម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ដូចខាងក្រោម៖ -រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ទាំងស្រុង-មន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការ៖ -អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី-ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូ៥-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់។ ក្នុងសេចក្តីណែនាំដដែលនេះក្រសួងអប់រំបានបញ្ជាក់ដែរថានៅពេល ទទួលបានសេចក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡាត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
-
ក្រសួងសុខាភិបាលចេញវីដេអូជាសារជូនពរភ្ជាប់ជាមួយ នឹងសារអប់រំ ៣កុំ ៣ការពារ

-
លោកជំទាវ ឱ វណ្ណឌីន ថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសចូលឆ្នាំប្រពៃណី

-
ជប៉ុនគ្រោងដាក់ទីក្រុងតូក្យូ និងតំបន់មួយចំនួនផ្សេងទៀតស្ថិតក្រោមវិធានការណ៍ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺ Covid-19 នៅពេលមានការកើនឡើងខ្លាំង

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ទីក្រុងតូក្យូនឹងអាចជាទីតាំងមួយស្ថិតក្រោមវិធានការណ៍ដ៏តឹងរ៉ឹង ដើ ម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ដោយផ្អែកតាមការកើនឡើងខ្លាំងនៃជំងឺ covid-19ក្នុងរដ្ឋធានីនេះ និងការបង្កើនសម្ពាធលើមូលដ្ឋានសុខាភិបាល ។ យោងតាមប្រភពដែលដឹងពីបញ្ហានេះបានបញ្ជាក់ថា មេដឹកនាំជប៉ុនបានសង្កត់ធ្ងន់ថា វិធានការណ៍ថ្មី ហើយតឹងរឹងនេះ នឹងចូលជាធរមានចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ហើយនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី១១ ខែឧសភាខាងមុខ ។ បើតាមប្រភពដដែលនេះ កោះក្យូតូ និងអូគីណាវ៉ា ក៏អាចត្រូវបានគេកំណត់ថា កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផងដែរ ហើយនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៥ ខែឧសភាខាងមុខនេះ ។ ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំជប៉ុននិយាយថា លោកនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន លោក Norihisa Tamura និងសមាជិកដទៃទៀតនៃគណៈរដ្ឋមន្រ្តីរបស់លោក ហើយនឹងជួបពិភាក្សាការងារជាមួយក្រុមការងារការពារជំងឺ Covid-19 របស់រដ្ឋាភិបាល នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) មុនពេលអនុម័តវិធានការណ៍តឹងរ៉ឹងនេះ ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៤លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩១ម៉ឺននាក់ និងជាសះស្បើយ១០៨លាន៣១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៤លាន៥២ម៉ឺន៥ពាន់៥៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩១ម៉ឺន៥ពាន់១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៨លាន៣១ម៉ឺន១ពាន់៥៧២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៧១ម៉ឺន៧ពាន់៤០៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៣ពាន់៨៥៦នាក់ និងជាសះស្បើយចំនួន២៤លាន២៧ម៉ឺន២ពាន់៨៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន២៨ម៉ឺន៦ពាន់៣២៤នាក់ ស្លាប់៣៤ម៉ឺន៥ពាន់២៨៧នាក់ និងជាសះស្បើយ១១លាន៧៣ម៉ឺន២ពាន់១៩៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៥ម៉ឺន៧ពាន់៩៥៤នាក់ ស្លាប់ចំនួន១៦ម៉ឺន៧ពាន់៦៩៤នាក់ និងជាសះស្បើយ១១លាន៩១ម៉ឺន៧៤១នាក់ ៕ ប្រភព៖ worldometers
-
ក្រុមគ្រូពេទ្យចុះយកសំណាកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលអ្នកមានជំងឺកូវីដ-១៩ នៅផ្សារអូឬស្សី

-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលអំណោយម៉ាស៊ីនវាស់កម្តៅ ១០០គ្រឿង

-
សម្ដេចតេជោ ពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ ត្រូវប្រញាប់ទៅធ្វើតេស្ត
