-
ឯកឧត្តម នាយឧត្តមសេនីយ៍សេង យូអ៊ាន់ចុះត្រួតពិនិត្យនូវដំណើរការនៃចាក់វ៉ាក់សាំងប្រភេទ Astra Zeneca នៅក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជេីញចុះត្រួតពិនិត្យ នូវដំណេីរការនៃការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca ជូនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ ក្រសួងមហាផ្ទៃ និងអតីតមន្ត្រីក្រសួងមហាផ្ទៃចូលនិវត្តន៍ដែលមានអាយុ៦០ឆ្នាំឡេីង។ សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងខាងលេីនេះ ប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨និង០០នាទី ដល់ម៉ោង ១៧និង០០នាទី។ដោយ -រ៉ាវុធ
-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

សណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីក្នុងម្នាក់ៗ ១០ម៉ឺនរៀល។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកងកម្លាំងសណ្តាប់ធ្នាប់ ត្រូវចូលរួមពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត។ ស្របពេលនេះក្រុមការងារបច្ចេកទេសកំពុងចាក់អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ដូច្នេះហើយសូមអោយកម្លាំងសណ្តាប់ធ្នាប់ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការសម្រួលចរាចរ នៅលើផ្លូវជាតិលេខ១ និងលើស្ពាន់ព្រះមុនីវង្សថ្មីដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់អោយធ្វើចរាចរបញ្ច្រាស់ទិសបណ្តោះអាសន្ន។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាលចូលសហគមន៍ ។ ចប់ពិធីសំណេះសំណាលលោកអភិបាលខណ្ឌបានផ្តល់ថវិកា ម្នាក់ៗ១០ម៉ឺនរៀល សម្រាប់បុណ្យចូលថ្នាំថ្មីប្រពៃណីជាតិ ៕ ប៊ុនធី-សណ្តោស
-
អគ្គស្នងការរងនគរបាលជាតិ ជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ដែលឈរជើងការពារព្រំដែនគោករឹតបន្តឹងការពារសណ្តាប់ធ្នាប់និងសុវត្ថិភាពឲ្យបានល្អ ជាពិសេសសភាពការណ៍នៃពលករលួចឆ្លងដែន

ខេត្តស្ទឹងត្រែង៖ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិ អញ្ជើញជួបសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៧០១ ព្រមទាំងប្រគល់នូវសមិទ្ធិផលថ្មីមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លាពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្នុងដំណើរចុះជួបសួរសុខទុក្ខនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងគណៈប្រតិភូ អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត ផងដែរ ។គ្រានោះ ឯកឧត្តម ហ៊ូ សាគុណបានមានប្រសាសន៍ជំរុញដល់កងកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០១ ទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំ រក្សាសណ្ដាប់ធ្នាប់និង សន្តិសុខតាមព្រំដែនឲ្យបានល្អ ព្រមទាំងតាមដាន នូវរាល់សភាពការណ៍នៃការឆ្លងដែនរបស់ពលករខ្មែរតាមគោលដៅ ដែលខ្លួនឈរជើង ក្រែងមានពលករខ្មែរលួចឆ្លងដែន ដោយមិនបានធ្វើចត្តាឡីស័កជាមុនសិន ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័កឲ្យបាន១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ-១៩ ពីក្រៅប្រទេសមក ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បាននាំមកនូវបណ្តាំផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន…
-
រដ្ឋបាលខេត្តសៀមរាបប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០២នាក់ ជាមួយនិងបុរសវិជ្ជមានកូវីដ-១៩ ជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ១០០០

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ បានបញ្ចាក់ពីកររកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់បន្ថែមទៀត នេះបើយើងតាមសេចក្តីប្រកាសព័ត៌មាន។ សេចក្តីប្រកាសដដែលបានបញ្ចាក់ថា ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថ្មីនេះ គឺជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាអ្នកពាក់ព័ន្ធជាមួយបុរសវិជ្ជមានកូវីដ-១៩ ជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ ១០០០ រួមមាន៖ ១- លោក ទាវ សូវៀត អាយុ ៣០ ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ២- លោក ពុធ សំអាត អាយុ ៣២ឆ្នាំ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរូសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររឿងៗខ្លួន…
-
ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃនិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពី អង់គ្លេសកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៅទីក្រុងបាងកក (មានវីដេអូ)

-
ជប៉ុនកំពុងពិចារណាលើការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក (មានវីដេអូ)

-
ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ខណៈមានការព្រួយបារម្ភពីការកើនឡើងអ្នកស្លាប់ (មានវីដេអូ)

-
ប្រជាពលរដ្ឋ ដែលដែលពាក់ព័ន្ធនឹងជាមួយបុគ្គលិករោងចក្រឌីន ហាន ត្រូវបានអំពាវនាវឲ្យប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៨មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធា្លប់មានទំនាក់ទមនងជាមួយបុគ្គលិក ឬជាអ្នកចេញចូលញឹកញាប់ ជាមួយរោងចក្រកាត់ដេរ ឌីន ហាន ដែលមានទីតាំង ទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ការធ្វើតេស្ដអាដទៅធ្វើនៅទីតាំង វិទ្យាល័យបាក់ទូក,ទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។រោងចក្រឌីន ហាន នោះគិតត្រឹមព្រឹកថ្ងៃទី៨មេសាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២១នាក់ហើយ៕
-
នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បញ្ជាក់ថា សហរដ្ឋអាមេរិករកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសច្រើនជាងគេ (មានវីដេអូ)

