Category: Covid-19

  • រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បង្ហាញយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស

    រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បង្ហាញយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស

    រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បង្ហាញយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា ៕

  • លោកជំទាវ ឱ វណ្ណឌីន ៖ ពាក្យដែលចាំបាច់ត្រូវបង្កេីតឡេីងនៅពេលនេះ គឺ ” ចូលឆ្នាំនៅផ្ទះ ” “New Year at Home”

    លោកជំទាវ ឱ វណ្ណឌីន ៖ ពាក្យដែលចាំបាច់ត្រូវបង្កេីតឡេីងនៅពេលនេះ គឺ ” ចូលឆ្នាំនៅផ្ទះ ” “New Year at Home”

    ភ្នំពេញ៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ បានលើកឡើងថា ពាក្យចាំបាច់ត្រូវបង្កេីតឡេីងនៅពេលនេះ គឺ ” ចូលឆ្នាំនៅផ្ទះ ” ជាភាសាអង់គ្លេស គឺ ” New Year at Home” ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះថា ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? លោកជំទាវ បន្តថា បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់ តែបេីខ្ញុំធ្វេី គឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ លោកជំទាវ បានរៀបរាប់ទៀតថា អ្នកឆ្លងកូវីឌ-១៩ រកឃេីញកេីនឡេីងច្រេីន បង្កេីតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរ ដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ…

  • ឯកឧត្តម ស សុខា ចាត់តំណាងនាំយកសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់ស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

    ឯកឧត្តម ស សុខា ចាត់តំណាងនាំយកសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់ស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

    ភ្នំពេញ៖ លោក សែម គន្ធា និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង, បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនដល់ទីស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល ស.ស.យ.ក ។ សម្ភារៈប្រើប្រាស់ដែលប្រគល់ជូននៅពេលនេះមានដូចជា ៖១- ម៉ាស់ចំនួន ២ មុឺនម៉ាស់២- អាវពេទ្យចំនួន ២ មុឺនអាវ៣-វែនតាកញ្ចក់ការពារចំនួន២ពាន់វែនតា ពិធីប្រគល់-ទទួលនេះ ធ្វើឡើងក្រោមវត្តមានលោក សែម គន្ធា និងក្រុមការងារ តំណាងឯកឧត្តម ស សុខា និងលោកជំទាវ ជូនដល់លោក ទី ហ្សានិត តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះដែរ លោក សែម គន្ធា ក្នុងនាមឯកឧត្តម…

  • ឯកឧត្តម ស សុខា ទទួលសម្ភារៈការពារជំងឺកូវីដ-១៩ ពីក្រុមហ៊ុន COPIOUS CAMBODIA

    ឯកឧត្តម ស សុខា ទទួលសម្ភារៈការពារជំងឺកូវីដ-១៩ ពីក្រុមហ៊ុន COPIOUS CAMBODIA

    ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង, បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានទទួលសម្ភារៈការពារជំងឺកូវីដ-១៩ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដែលក្នុងនោះរួមមាន ៖ ខោអាវពេទ្យ ចំនួន ២០០០០សម្រាប់ វែនតាការពារ ចំនួន៤០០០ និងម៉ាសពេទ្យចំនួន ៥០០០០ម៉ាស ពីតំណាងក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. សម្រាប់ចែកជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត និងបង្ការពីការរាតត្បាតនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ឯកឧត្ដម ស សុខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. ដែលបានឧបត្ថម្ភសម្ភារជាច្រើនដល់ខ្ញុំ និងក្រុមការងារ សម្រាប់បន្តយកទៅចែកជូនប្រជាពលរដ្ឋទាំង ៣ខេត្តខាងលើ។ ឯកឧត្ដម ស សុខា បានលើកឡើងថា កាយវិការមនុស្សធម៌របស់ក្រុមហ៊ុន COPIOUS…

  • ឯកឧត្តម គន់ គីម អញ្ជើញជាធិបតីភាពក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

    ឯកឧត្តម គន់ គីម អញ្ជើញជាធិបតីភាពក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចំនួន៣,០៩៨ នាក់  ពិធីនេះធ្វើឡើងព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ នៅមណ្ឌលសុខភាពព្រៃប្រស់ ស្ថិននៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស ក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនដែលរស់នៅក្នុងខេត្តកំពង់ធំ នេះគឺជាការយកចិត្តទុកដាក់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកលើអតីតយុទ្ធជនគ្រប់ៗរូប ដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់ រងគ្រោះឬជួបការលំបាក ដោយពុំបានដឹងលឺពី ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់រាជធានីខេត្ត និងស្រុកក្រុងឃុំសង្កាត់ឡើយ។ ឯកឧត្តម សោម ស៊ុន បានបញ្ជាក់បន្តថា ការដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជននិងត្រូវបានបែងចែកការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព…

  • ក្រសួងការងារជូនដំណឹងពីការការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ លើកទី២

    ក្រសួងការងារជូនដំណឹងពីការការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ លើកទី២

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានរយៈពេល២ថ្ងៃហើយ ពោលគឺ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា លទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ក្រុម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ក) លទ្ធផលក្នុងថ្ងៃទី៨ ខែមេសា-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥,១៧៧នាក់ (បរទេសចំនួន ២៧៨នាក់)-ចាក់បានចំនួន ៥,០២៩នាក់ (បរទេសចំនួន ២៧៨នាក់)-គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ១៤៨នាក់(បរទេសចំនួន០នាក់)។ ខ) លទ្ធផលគិតត្រឹមថ្ងៃនេះ-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩,១១៦នាក់ (បរទេសចំនួន ៣៤៨នាក់)-ចាក់បានចំនួន ៨,៨៧៥នាក់ (បរទេសចំនួន ៣៤៨នាក់)-គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់(បរទេសចំនួន០នាក់)។ បើតាមសេចក្ដីជូនដំណឹងដដែលនេះបានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ច ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស ជាបន្តបន្ទាប់ទៀតផងដែរ៕

  • សេចក្តីណែនាំ ស្តីពីការបិទជាបណ្តោះអសន្នសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

    សេចក្តីណែនាំ ស្តីពីការបិទជាបណ្តោះអសន្នសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

    គណៈកម្មាធិការបណ្តាញសហគមន៍ថ្នាក់ជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ចេញសេចក្តីណែនាំ ស្តីពីការបិទជាបណ្តោះអសន្នសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ និងគោលដៅទេសចរណ៍ គ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

  • សេចក្ដីជូនដំណឹង ស្តីពីការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស

    សេចក្ដីជូនដំណឹង ស្តីពីការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស

    ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំាំ២០២១ បានចេញសេចក្ដីជូនដំណឹង បង្ហាញពីយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា។

  • ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    បន្ទាយមានជ័យ៖ ប៉ុស្តិ៍គោលដៅ ក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ តាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២ គោលដៅ ក្នុងនោះមាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួក និងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក។ ការត្រួតពិនិត្យ ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។ជាមួយគ្នានោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, ត្រីខ១កេស និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ ថវិកា ៨០ មឺនរៀល៕ដោយ៖ ឃិន…

  • អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរផ្ដល់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

    អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរផ្ដល់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

    កណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ មានប្រសាសន៍នាក្នុងឱកាសចុះពិនិត្យនេះដែរ លោក នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន ត្រូវអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លៃអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។ លោកឧត្តមសេនីយ៍ត្រី…