-
ក្រសួងសុខាភិបាលអំពាវនាវឲ្យអ្នកពាក់ព័ន្ធក្លិបស្លូគ័រជេមីវ៉ាយប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

យោងតាមនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃទៅ៨មេសានេះ បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩នៅ ជេមីវ៉ាយស្នូគ័រក្លឹប Jimmy White Snooker Club ស្ថិតនៅផ្លូវលេខ៣៦៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០មីនាដល់ថ្ងៃ២៨មីនាឆ្នាំ២០២១។ នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ពន្ធ័នឹងក្លឹបនោះ ហើយមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ការធ្វើតេស្ដអាចធ្វើឡើងនៅទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ចុះត្រួតពិនិត្យនូវដំណើរការនៃចាក់វ៉ាក់សាំងនៅក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជេីញចុះត្រួតពិនិត្យ នូវដំណេីរការនៃការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca ជូនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ ក្រសួងមហាផ្ទៃ និងអតីតមន្ត្រីក្រសួងមហាផ្ទៃចូលនិវត្តន៍ដែលមានអាយុ៦០ឆ្នាំឡេីង។ សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងខាងលេីនេះ ប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨និង០០នាទី ដល់ម៉ោង ១៧និង០០នាទី។ដោយ -រ៉ាវុធ
-
ជប៉ុនកំពុងពិចារណាលើការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកំពុងធ្វើការពិចារណាជុំវិញការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ សម្រាប់អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងចាប់ផ្តើមនៅចុងខែកក្កដា ឆ្នាំ២០២១ខាងមុខ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) ។ យោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុន ដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ក្យូដូ កាលពីល្ងាចថ្ងៃពុធម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមស្វែងរកលទ្ធភាព ដើម្បីធ្វើឱ្យប្រាកដថា អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំង Covid-19 ទាំងអស់នៅចុងខែមិថុនាខាងមុខនេះ ។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់នោះ អាចនឹងត្រូវបានគេចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ។ គួរបញ្ជាក់ផងដែរថា ដំណើរការចាក់វ៉ាក់សាំងរបស់ជប៉ុន គឺនៅឆ្ងាយពីប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ ដោយមានវ៉ាក់សាំងតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុម័ត ហើយមានប្រជាជនប្រហែលជា១លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លើកទី១ ចាប់តាំងពីខែកុម្ភៈមក បើទោះបីជាប្រទេសជប៉ុនកំពុងតស៊ូនឹងចំនួនករណីឆ្លងថ្មីៗក៏ដោយ ៕ ប្រភព៖ Reuters
-
អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លៃអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ទូលទាំងខេត្តកណ្ដាលមានអតីតជន និងសមាជិកអតីតយុទ្ធជន ចំនួន ២៦៥១ នាក់ ដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…
-
អ្នកលក់ដូរនៅផ្សារអូរឬស្សី៥១នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ ដែលនាំឲ្យករណីជំងឺកូវីដ-១៩សុបកើនដល់១១១នាក់ហើយ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងការផ្ទុះជំងឺកូវីដ-១៩នៅផ្សារអូឬស្សី គិតត្រឹមព្រឹកថ្ងៃទី៨មេសា មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១១១នាក់ហើយ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារអូរឬស្សីញឹកញាប់ ឬជាប្រចាំ បើសិនជាអ្នកមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ការធ្វើតេស្ដអាចធ្វើឡើងនៅទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ នាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជីវករ សន្តិសុខ និងអ្នកធ្លាប់ទៅផ្សារអូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាច្រើននាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយអាជ្ញាធរបានបិទអាជីវកម្មនៅផ្សារអូរឬស្សីទាំងស្រុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃសទី៤មេសាដល់ថ្ងៃ១៧មេសាឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨មេសាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១១៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានអ្នកឆ្លងចំនួន១០៣នាក់ និងដោយឡែក អ្នកលក់ដូរនៅផ្សារអូរឬស្សីមានចំនួន៥១នាក់៕គឹម ទៀង
-
ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់មន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះត្រូវសហការជាមួយរដ្ឋបាលខេត្តធ្វើការបិទជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់ប្រធានមន្ទីរ បរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធធ្វើការបិទរមណីយដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍នានាដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភរិក្សជីវៈចម្រុះជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទរមណីយដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍នានាជាបណ្តោះ អាសន្ននេះអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីចូលរួមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងបរិស្ថានបាននិងកំពុងការពារនិងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈ ចម្រុះចំនួន ៧៤ កន្លែងដែលមានផ្ទៃដីសរុប ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃ ផ្ទៃដីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ២១ របស់ប្រទេសកម្ពុជា។ ខេត្តរាជធានីដែលមិនមានតំបន់ការពារធម្មជាតិរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង។ នៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ តំបន់មួយចំនួនមានសក្តានុ ពលផ្នែកទេសចរណ៍ ក្នុងនោះមានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ ទីតាំងវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតនៅ ក្នុងតំបន់ការពារធម្មជាតិ។ តំបន់ទេសចរណ៍ទាំងនោះដូចជារមណីយដ្ឋានទេសចរណ៍គិរីរម្យ ខេត្តកំពង់ស្ពឺ ភ្នំគូលែនខេត្តសៀមរាប ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ័សាត់ សហគមន៍ទេសចរ ណ័ធម្មជាតិជីផាតខេត្តកោះកុង ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី បឹងយក្ខឡោម…
-
រាជរដ្ឋាភិបាលនឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ឯកឧត្តមបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។ តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កញ្ចប់ទស្សនិច្ចនេះអាចមានការងារច្រើន ដែលត្រូវពិភាក្សាដោយហ្មត់ចត់ក្នុងនោះរួមមាន៖ ១៖…
-
ប្រជាពលរដ្ឋ ដែលបានទៅធានាគារកាណាឌីយ៉ា សាខាទួលទំពូង ត្រូវបានអំពាវនាវឲ្យប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៨មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធា្លប់បានទៅកាន់ធានាគារកាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង នៅថ្ងៃទី២មេសា ចន្លោះពីម៉ោង១ដល់ម៉ោង៥រសៀល ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ មូលហេតុ ត្រូវអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅក្នុងធនាគារនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ការធ្វើតេស្ដអាដទៅធ្វើនៅទីតាំង វិទ្យាល័យបាក់ទូក,ទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ១០៣នាក់ទៀតដែលរកឃើញនៅថ្ងៃនេះ

-
បុគ្គលិកក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រមាណ៥០០នាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់និយោជិតដែលបានស្ម័គ្រចិត្តប្រមាណ៥០០នាក់ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងការចូលរួមការពារ រក្សាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកគ្រប់ផ្នែក ។ ការចាក់វ៉ាក់សាំងនេះ បានរៀបចំធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ។ លោក អ៊ុច ស៊ីណាត ជានាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា អាទិភាពចម្បងរបស់ក្រុមហ៊ុននាពេលនេះ គឺរក្សាសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក ព្រមទាំងដៃគូអាជីវកម្ម និងសហគមន៍របស់យើង ។ លោកបានសម្តែងនូវមោទកភាព និងក្តីកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនកូកា-កូឡាទទួលបានការយកចិត្តទុកដាក់ និងទង្វើដ៏ប្រពៃពីរាជរដ្ឋាភិបាល ។ លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅពេលនេះ កាន់តែបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយក៏ជាការលើកកម្ពស់ភាពទុកចិត្តរបស់វិនិយោគិន ដែលជាផ្នែកមួយនៃភាពទាក់ទាញរបស់កម្ពុជា ។ លោកនាយកបញ្ជាក់ទៀតថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ គឺជាអាវុធថ្មីមួយបន្ថែមពីលើការយល់ដឹងអំពីអនាម័យ និង៣កុំ ៣ការពារ ក្នុងការការរពារខ្លួន ការពារក្រុមគ្រួសារ ការពារអាជីវកម្ម និងសហគមន៍របស់យើង ។ ជាមួយគ្នានេះ ក្រុមហ៊ុនកូកា-កូឡា ក៏បានបង្ហាញពីជឿទុកចិត្តថា…