Category: Covid-19

  • សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៣លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩០ម៉ឺននាក់ និងជាសះស្បើយ១០៧លាន៨២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៣លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩០ម៉ឺននាក់ និងជាសះស្បើយ១០៧លាន៨២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៣លាន៦៩ម៉ឺន៥ពាន់៤២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩០ម៉ឺន១ពាន់១២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៧លាន៨២ម៉ឺន៥ពាន់៩៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៦៣ម៉ឺន៧ពាន់២៤៣នាក់ ស្លាប់ចំនួន៥៧ម៉ឺន២ពាន់៨៤៩នាក់ និងជាសះស្បើយចំនួន២៤លាន២០ម៉ឺន៦ពាន់៥៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន១៩ម៉ឺន៧ពាន់៣១នាក់ ស្លាប់៣៤ម៉ឺន១ពាន់៩៧នាក់ និងជាសះស្បើយ១១លាន៦៦ម៉ឺន៤ពាន់១៥៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៩២ម៉ឺន៦ពាន់៦១នាក់ ស្លាប់ចំនួន១៦ម៉ឺន៦ពាន់៨៩២នាក់ និងជាសះស្បើយ១១លាន៨៤ម៉ឺន៨ពាន់៩០៥នាក់ ៕ ប្រភព៖ worldometers

  • ប្រជាពលរដ្ឋ ដែលបានទៅទទួលទានអាហារ នៅហាងបាយអ័គីដេ ខណ្ឌទួលគោក ត្រូវប្រញាប់ទៅធ្វើតេស្ដ

    ប្រជាពលរដ្ឋ ដែលបានទៅទទួលទានអាហារ នៅហាងបាយអ័គីដេ ខណ្ឌទួលគោក ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៨មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅទៅទទួលទានអាហារ ឬធ្លាប់មានទំនាក់ទំនងជាមួយហាងបាយ អ័គីដេ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៤មីនា ដល់ថ្ងៃទី៦ មេសា ឆ្នាំ២០២១ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ មូលហេតុ ត្រូវអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ធ្វើការនៅក្នុងហាងនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ការធ្វើតេស្ដអាដទៅធ្វើនៅទីតាំង វិទ្យាល័យបាក់ទូក,ទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • ក្រសួងសុខាភិបាលបញ្ជាក់ជាផ្លូវការករណីស្លាប់ទី២៣និងទី២៤ នៃអ្នកជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលបញ្ជាក់ជាផ្លូវការករណីស្លាប់ទី២៣និងទី២៤ នៃអ្នកជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលបញ្ជាក់ជាផ្លូវការករណីស្លាប់ទី២៣និងទី២៤ នៃអ្នកជំងឺកូវីដ-១៩។

  • អ្នកឆ្លងថ្មី១១៣នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៩០នាក់

    អ្នកឆ្លងថ្មី១១៣នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៩០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៨មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី៧មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន១១៣នាក់ ដែលអ្នកទាំងនោះ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៩០នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី៨មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២៨នាក់ នោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៩១៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន១ពាន់៨៥នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៤នាក់ហើយ។

  • ថ្នាក់ដឹកនាំខេត្តព្រៃវែង ចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន

    ថ្នាក់ដឹកនាំខេត្តព្រៃវែង ចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន

    រសៀល ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងលោកប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសលោក ប្រធានមន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។ សូមជំរាបផងដែរថា យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់មួយថ្មីៗនេះ ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានបានចាត់វិធានការណ៍ដោយដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្ត និងខេត្ត មិនអោយធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ មេសា ឆ្នាំ២០២១ នេះ។ អំណោយដែលនាំមកនាពេលនេះ សម្រាប់ស្រុកនីមួយៗរួមមាន៖ ថវិកាសម្រាប់ពេទ្យប្រចាំការ យោធា នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងប្រជាការពារ ទឹកសុទ្ធ មី ម៉ាស់ អាល់កុល ត្រីខ និងទឹកក្រូចfuze។ ឯកឧត្តម អភិបាល ខេត្ត សូមយកឱកាសនេះរំលឹកជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាយោគយល់និងសហការណ៍អោយបានល្អលើចំណាត់ការមួយនេះក្នុងគ្រាដ៍លំបាកផងដែរ។…

  • វ៉ាក់សាំងបង្ការកូវីដ-១៩សរុបជាង ១៤៥លានដូសហើយ ត្រូវបានចាក់ជូនប្រជាជនទូទាំងប្រទេសចិន

    វ៉ាក់សាំងបង្ការកូវីដ-១៩សរុបជាង ១៤៥លានដូសហើយ ត្រូវបានចាក់ជូនប្រជាជនទូទាំងប្រទេសចិន

    វ៉ាក់សាំងបង្ការកូវីដ-១៩សរុបជាង ១៤៥លានដូសហើយ ត្រូវបានចាក់ជូនប្រជាជនទូទាំងប្រទេសចិន៕

  • ក្រុមគ្រូពេទ្យសម្តេចតេជោ នៅតែបន្តចូលរួមយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩

    ក្រុមគ្រូពេទ្យសម្តេចតេជោ នៅតែបន្តចូលរួមយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩

    នៅវេលាយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅតែបន្តចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ ជូនអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់

    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ ជូនអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់

    នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅក្នុងឱកាសដែល សម្តេចបានអញ្ជើញជាអធិបតីភាពពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់អតីតយុទ្ធជនកម្ពុជា និងគ្រួសារជាង៧០០នាក់ ជាលើកដំបូង នៅមន្ទីពេទ្យព្រះកេតុមាលា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាង ៨ម៉ឺននាក់ នៅទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់ ខណៈវ៉ាក់សាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាង ៨ម៉ឺននាក់ នៅទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់ ខណៈថ្នាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយនោះ ហើយការផ្តល់ការចាក់ ជូនដល់អតីតយុទ្ធជនជាអាទិភាព ដូចកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដទៃទៀតនោះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ»។ បើតាមសម្តេចរដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស២៥រាជធានី-ខេត្ត គឺមានចំនួនជាង ៨ម៉ឺននាក់។ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺធ្វើនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការប្រើពាក្យយុទ្ធនាការលើយុទ្ធនាការនេះ…

  • កម្មកររោងចក្រកាត់ដេរ «ឌីន ហាន» នៅខណ្ឌមានជ័យ រកឃើញឆ្លងជំងឺ កូវីដជិត៥០នាក់, អាជ្ញាធរអំពាវនាវឲ្យកម្មករទាំងអស់ មកធ្វើតេស្ដបន្ទាន់ នៅយប់នេះ

    កម្មកររោងចក្រកាត់ដេរ «ឌីន ហាន» នៅខណ្ឌមានជ័យ រកឃើញឆ្លងជំងឺ កូវីដជិត៥០នាក់, អាជ្ញាធរអំពាវនាវឲ្យកម្មករទាំងអស់ មកធ្វើតេស្ដបន្ទាន់ នៅយប់នេះ

    ភ្នំពេញ៖ គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។ នេះបើតាមអភិបាលរាជធានីភ្នំពេញ។ រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។ នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩។ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕