Category: Covid-19

  • ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ របស់យើងទើបតែបានហូបបាយថ្ងៃត្រង់ទេវេលាថ្មើនេះ ម៉ោង១:៣០ នាទី ដោយចំនួនអ្នកមកធ្វើសំណាកច្រើន

    ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ របស់យើងទើបតែបានហូបបាយថ្ងៃត្រង់ទេវេលាថ្មើនេះ ម៉ោង១:៣០ នាទី ដោយចំនួនអ្នកមកធ្វើសំណាកច្រើន

    ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ របស់យើងទើបតែបានហូបបាយថ្ងៃត្រង់ទេវេលាថ្មើនេះ ម៉ោង១:៣០ នាទី ដោយចំនួនអ្នកមកធ្វើសំណាកច្រើន។យើងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាទំាងអស់គ្នា។

  • អង្គការ WHO ប្រកាសមិនគាំទ្រការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដោយសារតែវិធានការនេះ អាចបណ្តាលអោយមានភាពអយុត្តិធម៌ និងវិសមភាព

    អង្គការ WHO ប្រកាសមិនគាំទ្រការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដោយសារតែវិធានការនេះ អាចបណ្តាលអោយមានភាពអយុត្តិធម៌ និងវិសមភាព

    ស្វីស៖ ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) មិនគាំទ្រទៅលើការអនុវត្តលិខិតឆ្លងដែនវ៉ាក់សាំង ដោយលើកឡើងថា មិនគួរទាន់យកមកប្រើប្រាស់ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងប្រទេសក្នុងកាលទេសៈនេះទេ ។ ក្រុមអ្នកជំនាញរបស់អង្គការ WHO បាននិយាយទៀតថា ជំហរមិនគាំទ្ររបស់ខ្លួន ក៏ព្រោះតែព្រួយបារម្ភលើប្រសិទ្ធិភាពនៃវ៉ាក់សាំង និងជាពិសេសវិធានការណ៍នេះអាចបណ្តាលឱ្យមានភាពអយុត្តិធម៌ និងវិសមភាព ចំពោះពលរដ្ឋដែលមិនអាចទទួលបានវ៉ាក់សាំង ដោយហេតុផលណាមួយ ដូចជាអ្នកមានជំងឺប្រចាំកាយ ដែលមិនអាចចាក់វ៉ាក់សាំងបាន ឬអ្នកប្រតិកម្មនឹងវ៉ាក់សាំងជាដើម ។ ការកត់សម្គាល់ខាងលើនេះរបស់ក្រុមអ្នកជំនាញអង្គការ WHO បានកើតមានឡើងស្របពេលដែលបណ្តាប្រទេសជាច្រើននៅលើពិភពលោកឥឡូវនេះ កំពុងអនុម័តនូវការប្រើប្រាស់ «លិខិតឆ្លងដែនវ៉ាក់សាំង» ដែលជាការសម្គាល់មួយដែលបញ្ជាក់ថា អ្នកទាំងនោះបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដែលវិធានការណ៍នេះត្រូវបានគេរំពឹងថា នឹងជំរុញដល់វិស័យទេសចរណ៍ដែលកំពុងដុនដាបខ្លាំងក្នុងដំណាក់កាលជំងឺរាតត្បាតជាសកលនេះ ៕ ប្រភព៖ Reuters

  • ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវានៅហាងពិសីកាត់សក់ នៅខណ្ឌទួលគោក ត្រូវប្រញាប់ទៅធ្វើតេស្ដ

    ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវានៅហាងពិសីកាត់សក់ នៅខណ្ឌទួលគោក ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅទទួលសេវាកាត់សក់, អ៊ុតសក់ ឬសេវាផ្សេងៗពីហាង ពិសីកាត់សក់បុរស-នារី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០១ ផ្លូវលេខ ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២០មីនា ដល់ថ្ងៃទី៤ មេសា ឆ្នាំ២០២១ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ មូលហេតុ ត្រូវអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បញ្ជាក់ថា មានជាងអ៊ុតសក់នៅទីនោះឆ្លងជំងឺកូវីដ-១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ការធ្វើតេស្ដអាដទៅធ្វើនៅទីតាំង វិទ្យាល័យបាក់ទូក,ទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងលោក ម៉ៅ អាយុទ្ធ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងលោក ម៉ៅ អាយុទ្ធ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវគេអះអាងថា លោកបានឆ្លងជំងឺកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាប្រចាំ ឬញឹកញាប់ ជាមួយលោក ម៉ៅ អាយុទ្ធ ចាប់ពីថ្ងៃទី២០មីនា ដល់ថ្ងៃទី៤មេសា ត្រូវប្រញាប់ទៅធ្វើតេស្ដ។ បើសិនជាអ្នកមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ នាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជីវករ សន្តិសុខ និងអ្នកធ្លាប់ទៅផ្សារអូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាច្រើននាក់…

  • អ្នកលក់ដូរនៅផ្សារអូរឬស្សី២៤នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩

    អ្នកលក់ដូរនៅផ្សារអូរឬស្សី២៤នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារអូរឬស្សីញឹកញាប់ ឬជាប្រចាំ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ បើសិនជាអ្នកមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ នាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជីវករ សន្តិសុខ និងអ្នកធ្លាប់ទៅផ្សារអូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាច្រើននាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយអាជ្ញាធរបានបិទអាជីវកម្មនៅផ្សារអូរឬស្សីទាំងស្រុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃសទី៤មេសាដល់ថ្ងៃ១៧មេសាឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី៧មេសាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩១នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានអ្នកឆ្លងចំនួន៧៨នាក់ និងដោយឡែក អ្នកលក់ដូរនៅផ្សារអូរឬស្សីមានចំនួន២៤នាក់។

  • រដ្ឋបាលខេត្តស្វាយរៀង សេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តស្វាយរៀង សេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ ៕

  • ឯកឧត្តម ឃួង ស្រេង បន្ដចុះពិនិត្យការអនុវត្តបំរាមគោចរ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

    ឯកឧត្តម ឃួង ស្រេង បន្ដចុះពិនិត្យការអនុវត្តបំរាមគោចរ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

    ឯកឧត្តម ឃួង ស្រេង បន្ដចុះពិនិត្យការអនុវត្តបំរាមគោចរ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ៕

  • សេចក្ដីណែនាំ ដល់កងទ័ពសម្រាប់អនុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    សេចក្ដីណែនាំ ដល់កងទ័ពសម្រាប់អនុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៧មេសា ឆ្នាំ២០២១ បានដាក់ចេញសេចក្ដីណែនាំ ៤ចំណុច សម្រាប់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់អនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា។ សេចក្តីណែនាំរបស់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងដោយ អនុវត្តតាមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវ រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។ រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ -១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។ បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែក នៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។ យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់ វ៉ាក់សាំងជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវត្រួតពិនិត្យយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ព៕

  • អាជ្ញាធរបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មី៧៧នាក់ នៅរាជធានីភ្នំពេញ

    អាជ្ញាធរបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មី៧៧នាក់ នៅរាជធានីភ្នំពេញ

    អាជ្ញាធរបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មី៧៧នាក់ នៅរាជធានីភ្នំពេញនៅថ្ងៃនេះ និងម្នាក់ទៀតមិនទាន់អាចទាក់ទងបាន។ នៅថ្ងៃទី៧មេសានេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩១នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញមាន៧៨នាក់។

  • ក្រសួងការងារចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារ

    ក្រសួងការងារចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារ

    ក្រសួងការងារចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរ ក្នុងគោលដៅ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕