-
រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរឆ្លងខេត្តមួយ ទៅខេត្តមួយ នៅទូទាំងប្រទេស (លើកលែងភ្នំពេញ-កណ្ដាល)

-
កិច្ចប្រជុំផ្សព្វផ្សាយពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នៃវិធានការចាំបាច់មួយចំនួន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩

តាកែវនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងបិទរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេសជាបណ្ដោះអាសន្ន ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីចូលរួមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះ ក៏បានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុងស្រុកទាំង១០ និងកងកម្លាំងទាំងបីប្រភេទ ៕ដោយ -រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ដែលគេចវេសមិនចាក់វ៉ាក់សាំង

-
លោក ចូ បៃដិន ប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងនៅខែមេសានេះ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅក្នុងខែមេសា ឆ្នាំ២០២១នេះ ។ ការប្រកាសពីកាលបរិច្ឆេតថ្មីរបស់លោក បៃដិន ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងអាឡិចសាន់ឌ្រា (Alexandria) រដ្ឋវើជីនៀ (Virginia) ដោយបានផ្លាស់ប្តូរកាលបរិច្ឆេតកាលពីដើមរបស់លោកនៅថ្ងៃទី១ ខែឧសភា ពោលគឺជិត២សប្តាហ៍ ។ លោក បៃដិន បានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន១៥០លានដូសត្រូវបានចាក់ជូនប្រជាជនរួចរាល់ អំឡុងពេល៧៥ថ្ងៃនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក ដែលនេះស្ថិតនៅលើខ្សែបន្ទាត់មួយឆ្ពោះទៅកាន់គោលដៅចាក់អោយបាន២០០លានដូស នៅក្នុងរយៈពេល១០០ថ្ងៃ នៃការកាន់តំណែងរបស់លោក ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះក៏នៅតែជំរុញអោយប្រជាជនអាមេរិកបន្តអនុវត្តវិធានការការពារសុវត្ថិភាពពីជំងឺឆ្លង និងបាននិយាយថា ប្រទេសនេះមិនទាន់ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៅឡើយទេ ហើយអាចនឹងជួបប្រទះនូវជំងឺ និងភាពវេទនាបន្ថែមទៀត នៅមុនថ្ងៃទី៤ ខែកក្កដាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ
-
អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ AstraZeneca មានប្រសិទ្ធិភាព ច្រើនជាងហានិភ័យ នេះបើតាមការវាយតម្លៃលើទិន្នន័យចុងក្រោយ

ស្វីស៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបញ្ជាក់ថា អង្គការ WHO រំពឹងថា នឹងគ្មានហេតុផលណាមួយ ក្នុងការ ផ្លាស់ប្តូរការវាយតម្លៃរបស់ខ្លួនដែលថា ហានិភ័យនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ខ្ពស់ជាងអត្ថប្រយោជន៍នោះឡើយ ។ នាយកផ្នែកបទប្បញ្ញត្តិ និងបុព្វសិទ្ធិរបស់អង្គការសុខភាពពិភពលោក (WHO) លោក រ៉ូជើរីអូ ហ្គេសស្ប៉ា (Rogerio Gaspa) បាននិយាយថា អង្គការ WHO កំពុងសិក្សាយ៉ាងដិតដល់នូវទិន្នន័យចុងក្រោយបំផុត រួមជាមួយនឹងនិយ័តករអឺរ៉ុប និងនិយ័តករប្រទេសផ្សេងទៀត ដោយផ្អែកលើរបាយការណ៍អំពីការកកឈាម នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង ។ បើតាមមន្រ្តីជាន់ខ្ពស់មួយរូបនៃនិយ័យករឱសថអឺរ៉ុប មានការផ្សារភ្ជាប់គ្នាយ៉ាងច្បាស់រវាងវ៉ាក់សាំង Covid-19 របស់ AstraZeneca និងការកកឈាមដ៏កម្រនៅក្នុងខួរក្បាល បើទោះបីជាមូលហេតុនៃការកកឈាមនៅមិនទាន់ដឹងនៅឡើយ ។ គួរបញ្ជាក់ថា ទីភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុប (EMA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ម៉ាកូ ខាវ៉ាឡឺរី (Marco Cavaleri) ដែលជាប្រធានក្រុមវាយតម្លៃវ៉ាក់សាំងរបស់ខ្លួនថា ខ្លួននៅតែកំពុងធ្វើការពិនិត្យទៅលើវ៉ាក់សាំង ហើយរំពឹងថា នឹងប្រកាសពីការរកឃើញរបស់ខ្លួននៅថ្ងៃពុធ ឬក៏ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖…
-
រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក អាដហែម បាបា (Adham Baba) បានគូសបញ្ជាក់ថា ម៉ាឡេស៊ីនឹងនៅតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅទូទាំងប្រទេស ។ វេជ្ជបណ្ឌិត អាដហែម បាននិយាយថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការពិសេស ដើម្បីធានាការផ្គត់ផ្គង់ការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកវេជ្ជបណ្ឌិត អាដហែម បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារដដែលនេះថា ការប្រើប្រាស់វ៉ាក់សាំងរបស់អាស្រ្តាហ្សេណេកា នឹងនៅតែបន្តប្រព្រឹត្តទៅដដែល ពីព្រោះថា យោងតាមទិន្នន័យពីការធ្វើតេស្តនៅតែចង្អុលបង្ហាញពីអត្ថប្រយោជន៍ ជាជាងការបង្កគ្រោះថ្នាក់ ។ គួរបញ្ជាក់ផងដែរថា យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានមនុស្ស៧នាក់បានស្លាប់ ក្នុងចំណោមមនុស្ស៣០នាក់ដែលទទួលការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា នៅក្នុងចក្រភពអង់គ្លេស និងទទួលរងការឈឺចាប់បណ្តាលមកពីបញ្ហាកំណកឈាម ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៣លាន២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១០៧លាន២៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៣លាន២ម៉ឺន៦ពាន់៣៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៨ម៉ឺន៦ពាន់៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៧លាន២៦ម៉ឺន៦ពាន់៤២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៥៦ម៉ឺន៤៣៨នាក់ ស្លាប់ចំនួន៥៧ម៉ឺន២៦០នាក់ និងជាសះស្បើយចំនួន២៤លាន១២ម៉ឺន២ពាន់២២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន១០ម៉ឺន៦ពាន់៥៨នាក់ ស្លាប់៣៣ម៉ឺន៧ពាន់៣៦៤នាក់ និងជាសះស្បើយ១១លាន៥៥ម៉ឺន៨ពាន់៧៨៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៧៩ម៉ឺន៩ពាន់៧៤៦នាក់ ស្លាប់ចំនួន១៦ម៉ឺន៦ពាន់២០៨នាក់ និងជាសះស្បើយ១១លាន៧៨ម៉ឺន៩ពាន់៧៥៩នាក់ ៕ ប្រភព៖ worldometers
-
នៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ ចំនួន៩១នាក់ និងជាសះស្បើយ ៣០នាក់

-
រាជរដ្ឋាភិបាលសម្រេចហាមឃាត់ការធ្វើដំណើរ និងបិទរមណីដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន

-
រដ្ឋមន្រ្តីក្រសួងការងារ ចុះពិនិត្យមើលទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករវិនិយោគជិត រោងចក្រសហគ្រាស

នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញពិនិត្យ មេីលទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ជូនបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមតំបន់អាទិភាព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ (សុីណូវ៉ាក់) ជូនបងប្អូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះតទៅ ហេីយនៅតាមបណ្តាខេត្តអាទិភាពផ្សេងៗទៀតក៏បាននឹងកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀត។ ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមកុំមានការព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ ព្រោះគុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អ អាចទទួលយកបាន ហេីយសូមឲ្យបងប្អួនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។ ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង ជាជំរេីសតែមួយគត់ដែលជួយឲ្យយេីងទាំងអស់គ្នា អាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។ សូមជូនពរប្រជាពលរដ្ឋ ទាំងអស់…