Category: Covid-19

  • រាជរដ្ឋាភិបាលសម្រេចហាមឃាត់ការធ្វើដំណើរ និងបិទរមណីដ្ឋានទេសចរណ៍​នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩

    រាជរដ្ឋាភិបាលសម្រេចហាមឃាត់ការធ្វើដំណើរ និងបិទរមណីដ្ឋានទេសចរណ៍​នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩
  • BREAKING: រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរឆ្លងខេត្តមួយ ទៅខេត្តមួយនៅទូទាំងប្រទេស (លើកលែងភ្នំពេញ-កណ្ដាល)

    BREAKING: រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរឆ្លងខេត្តមួយ ទៅខេត្តមួយនៅទូទាំងប្រទេស (លើកលែងភ្នំពេញ-កណ្ដាល)

    រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១-៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ ដោយឡែក សេចក្តីសម្រេចបានបញ្ជាក់ដែរថា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានចរាចរណ៍ចំពៅមន្រ្តីរាជការសាធារណៈ ដែលត្រូវបំពេញបេសកកម្ម កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ច និងយានយន្តមួយចំនួនដូចជាៈ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជន រថយន្តពន្លត់អគ្គិភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ…

  • យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ (ស៊ីណូវ៉ាក់) លើកទី១ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម បានចំនួន ១៣៦៤នាក់

    យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ (ស៊ីណូវ៉ាក់) លើកទី១ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម បានចំនួន ១៣៦៤នាក់

    (ភ្នំពេញ)៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្ត ឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រុងទ្រោយធំទូទាំងប្រទេស ដោយពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាពនៃការចាក់វ៉ាក់សាំងចូលរួមទទួលវ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីការពារខ្លួន និងក្រុមគ្រួសារ កុំឱ្យឆ្លងជំងឺកូវីដ-១៩។ តាមរយៈនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក មកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការក្រសួងពាណិជ្ជកម្មចំនួន ១៣៦៤នាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបិទ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ (ស៊ីណូវ៉ាក់) លើកទី១ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជូនមន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួន…

  • ខេត្តស្វាយរៀងបិទក្រុងបាវិតជាបណ្ដោះអាសន្នរយៈពេល១២ថ្ងៃ

    ខេត្តស្វាយរៀងបិទក្រុងបាវិតជាបណ្ដោះអាសន្នរយៈពេល១២ថ្ងៃ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៦មេសាបានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ក្នុងនោះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ដើម្បីទប់ស្កាត់ការរីករាលដាលជមងឺកូវីដ-១៩ និងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃសការឆ្លងជំងឺកូវីដ-១៩ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តស្វាយរៀងសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល១២ថ្ងៃចាប់ពីថ្ងៃសទី៧ដល់ថ្ងៃទី១៨មេសាឆ្នាំ២០២១។ ការដាក់វិធានការរដ្ឋបាលនោះ រួមមាន ការរឹតត្បិតការធ្វើដំណើរ ការហាមឃាត់ការប្រមូលផ្ដុំ ឬការជួបជុំមនុស្សក្នុងភូមិសាស្ត្រក្រុងបាវិត និងការបិទខ្ទប់ការធ្វើដំណើរចេញចូល ក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូ GOOD LUCK និងក្រុមហ៊ុន EMPEROR៕

  • អូស្រ្តាលីមិនទាន់ទទួលបានវ៉ាក់សាំងរបស់ AstraZeneca ចំនួន៣លានដូស ខណៈដែលអឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេសនេះ

    អូស្រ្តាលីមិនទាន់ទទួលបានវ៉ាក់សាំងរបស់ AstraZeneca ចំនួន៣លានដូស ខណៈដែលអឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេសនេះ

    អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីបញ្ជាក់ថា ខ្លួនមិនទាន់បានទទួលវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា ជាង៣លានដូស ដែលត្រូវបានសន្យានាពេលកន្លងមកនោះទេ ចំពេលមានការរឹតត្បិតការនាំចេញដោយសហភាពអឺរ៉ុប ដែលប្រការនេះកំពុងបង្កបញ្ហាដ៏ធំមួយដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់អូស្រ្តាលី ។ ប្រធានវេជ្ជសាស្រ្តស្តីទីរបស់អូស្រ្តាលី លោក មីឆែល ឃីដ (Michael Kidd) បាននិយាយប្រាប់សារព័ត៌មាន Sky News ថា យើងគ្រោងនឹងទទួលបានវ៉ាក់សាំងចំនួនជាង៣លានដូសរបស់ក្រុមហ៊ុនអាស្រ្តាហ្សេណេកា ពីប្រទេសក្រៅនាពេលនេះ ប៉ុន្តែវាមិនទាន់បានមកដល់អូស្រ្តាលីនៅឡើយទេ ដោយសារតែមានបញ្ហាជាមួយនឹងការដឹកជញ្ជូន ដែលយើងបានឃើញកំពុងកើតឡើងនៅទីនេះ និងនៅតំបន់ផ្សេងទៀតនៃពិភពលោក ។ សូមបញ្ជាក់ផងដែរថា អាជ្ញាធរអូស្រ្តាលីបានសន្យាថា នឹងចាក់វ៉ាក់សាំង COVID-19 ដូសដំបូសជូនប្រជាជនឲ្យបាន៤លានដូសនៅត្រឹមចុងខែមីនាកន្លងទៅនេះ ប៉ុន្តែខ្លួនអាចចាក់បានត្រឹមតែ៦៧ម៉ឺនដូសប៉ុណ្ណោះ ក្រោយសហភាពអ៊ឺរ៉ុបបានរារាំងការនាំចេញវ៉ាក់សាំងរបស់អាស្រ្តាហ្សេណេកាមកកាន់អូស្រ្តាលី ដោយសារតែក្រុមហ៊ុនផលិតឱសថអង់គ្លេសមួយនេះ មិនអាចបំពេញការផ្គត់ផ្គង់ដល់អឺរ៉ុប តាមការសន្យាបាន ៕ ប្រភព៖ CNA

  • ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់ទៀត ក្នុងនោះ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស

    ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់ទៀត ក្នុងនោះ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស

    ថៃ៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់បន្ថែមទៀត ដោយក្នុងនោះរួមមាន២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស ។ ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងស្រុកទាំង២៤៥ករណីខាងលើនេះ មាន១៥៦នាក់់ត្រូវបានរកឃើញនៅទីក្រុងបាងកក ៣០នាក់ខេត្តណារ៉ាត់ធីវ៉ាត់ ២០នាក់នៅខេត្តសាមុតប្រាកាន ១៨នាក់នៅឈុនបុរី ០៧នាក់នៅខេត្តសាមុតសាខន និងខេត្តមួយចំនួនទៀតត្រូវបានរកឃើញក្នុងចំនួនតិចតួចប៉ុណ្ណោះ ។ សូមជម្រាបថា នៅទូទាំងប្រទេសថៃគិតត្រឹមថ្ងៃទី៦ ខែមេសានេះ មានអ្នកឆ្លងជំងឺ COVID-19 សរុប២ម៉ឺន៩ពាន់៥៧១ករណី ក្នុងនោះមានអ្នកស្លាប់៩៥នាក់ និងជាសះស្បើយឡើងវិញ២ម៉ឺន៧ពាន់៩៤៨នាក់ ឬស្មើនឹង៩៤.៥១ភាគរយ ៕ ប្រភព៖ Bangkok Post

  • រដ្ឋមន្រ្តីសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

    រដ្ឋមន្រ្តីសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៦មេសា ឆ្នាំ២០២១ តាមរយៈលិខិត បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងមូលដ្ឋានរបស់ខ្លួន។ លិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែល រាជធានី-ខេត្តនីមួយបានរៀបចំរួចជាស្រេចហើយ។ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្ថែមថា ការត្រៀមបម្រុងនោះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ក្រសួងសុខាភិបាល ក៏បានសន្យថា នឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសម្លេងនៅព្រឹកថ្ងៃទី៦មេសា បានធ្វើការណែនាំ ឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាល។ សម្តេចតេជោ បានចាត់ទុកថា នោះគឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាលបានគ្រប់គ្រាន់។…

  • ក្រសួងសុខាភិបាល ប្រកាសផ្លូវការ អំពីករណីបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅស្រុកមេសាង ស្លាប់ដោយសារកូវីដ១៩

    ក្រសួងសុខាភិបាល ប្រកាសផ្លូវការ អំពីករណីបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅស្រុកមេសាង ស្លាប់ដោយសារកូវីដ១៩

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព ដោយសារជំងឺនេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក ៕

  • សម្ដេចតេជោ ដាក់ចេញវិធានការបន្ទាន់ ឱ្យរៀបចំព្យាបាល អ្នកជំងឺកូវីដ-១៩ ស្រាលៗនៅផ្ទះ បើករណីអ្នកជំងឺ កាន់តែកើនឡើង

    សម្ដេចតេជោ ដាក់ចេញវិធានការបន្ទាន់ ឱ្យរៀបចំព្យាបាល អ្នកជំងឺកូវីដ-១៩ ស្រាលៗនៅផ្ទះ បើករណីអ្នកជំងឺ កាន់តែកើនឡើង

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ចេញវិធានការបន្ទាន់ ដោយស្នើឱ្យមានការរៀបចំឲ្យបានរួចរាល់ជាស្រេច នូវការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ នៅតាមផ្ទះ ប្រសិនបើស្ថានភាពកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំង អ្នកជំងឺមានការកើនឡើងកាន់តែច្រើន ហើយជាសះស្បើយតិច ទោះយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏មិនគ្រប់ដែរ ។ សម្ដេចតេជោ បានថ្លែងតាមរយៈសារសម្លេងបន្ទាន់ដូច្នេះថា៖ «យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏វាមិនគ្រប់ដែរ»។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា៖ «អ៊ីចឹងវិធីដោះស្រាយគឺមានតែទុកអ្នកដែលមានវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាល នៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។ ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច២។ ចំណុចទី១- ទុកនៅតាមផ្ទះ អ្នកនោះមានជំងឺស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាល បាន ប៉ុន្តែបើអ្នកនោះមានជំងឺធ្ងន់ យើងមិនអាចទុកនៅតាមផ្ទះទេ ត្រូវយកមកកាន់មន្ទីរពេទ្យ។ មួយទៀត បើផ្ទះរបស់គេមានទំហំតូច ដែលអាចឆ្លងរាលដាលដល់ទៅ ក្រុមគ្រួសារ ត្រូវទៅយកគាត់មកកាន់មន្ទីរពេទ្យដែរ។ ខ្ញុំគិតថា យ៉ាងហោចណាស់…

  • នូវែលសេឡង់អាចនឹងបើកច្រកទ្វារព្រំដែនជាមួយអូស្រ្តាលីវិញ គិតចាប់ពីថ្ងៃចុងសប្តាហ៍នេះ

    នូវែលសេឡង់អាចនឹងបើកច្រកទ្វារព្រំដែនជាមួយអូស្រ្តាលីវិញ គិតចាប់ពីថ្ងៃចុងសប្តាហ៍នេះ

    នូវែលសេឡង់៖ ប្រព័ន្ធផ្សព្វផ្សាយនូវែលហ្សេឡង់ 1NEWS បានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយមិនបាននិយាយពីប្រភពដែលខ្លួនទទួលបានព័ត៌មានថា នូវែលហ្សេឡង់អាចនឹងបើកច្រកទ្វារព្រំដែនរបស់ខ្លួន ដើម្បីទទួលអ្នកដំណើរអូស្រ្តាលីឡើងវិញនាពេលឆាប់ៗនេះ ដែលអាចនឹងធ្វើឡើងនៅថ្ងៃចុងសប្តាហ៍នេះតែម្តង ។ សេចក្តីរាយការណ៍ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចាស៊ីនដា អាឌឺន គ្រោងនឹងប្រកាសពីកាលបរិច្ឆេតសម្រាប់ការធ្វើដំណើរដោយសេរីជាមួយអូស្រ្តាលីនៅថ្ងៃអង្គារនេះ(ម៉ោងក្នុងតំបន់) ក្រោយប្រឈមមុខនឹងការរងសម្ពាធពីសំណាក់ក្រុមធុរៈកិច្ច អោយបើកដំណើរការច្រកទ្វារព្រំដែនឡើងវិញ ។ បើតាមឧបនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក ក្រែន រ៉ូប៊ឺតសុន (Grant Robertson) ភ្ញៀវទេសចរណ៍អូស្រ្តាលីដែលមកលេងប្រទេសនូវែលហ្សេឡង់ ក្នុងអំឡុងពេលរដូវជិះស្គី និងថ្ងៃឈប់សម្រាកសាលា គឺពិតជាសំខាន់ណាស់ចំពោះឧស្សាហកម្មដែលកំពុងជួបការលំបាកនៅក្នុងប្រទេសនូវែលហ្សេឡង់ ។ យ៉ាងណាមិញ លោក រ៉ូបឺតសុន មិនបានប្រាប់ពីពេលវេលាដែលច្រកទ្វារព្រំដែននឹងបើកឡើងវិញឡើយ ៕ ប្រភព៖ Reuters