Category: Covid-19

  • តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុត្រូវបានរដ្ឋបាលក្រុងបន្តបិទការចេញចូល

    តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុត្រូវបានរដ្ឋបាលក្រុងបន្តបិទការចេញចូល

    តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុត្រូវបានរដ្ឋបាលក្រុងបន្តបិទការចេញចូលដោយសារ ព្រឹត្តិការណ៍សហគមន៍២០កុម្ភ:ឆ្លងរាតត្បាត៕

  • នៅរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤រូបបន្ថែមទៀត

    នៅរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤រូបបន្ថែមទៀត

    យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៥មេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤រូប។ អ្នកវិជ្ជមានកូវីដ-១៩ ទាំង៣៤នាក់ មានឈ្មោះក្នុតារាងខាងក្រោម៖

  • ក្នុងរយ:ពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅទូទាំងប្រទេស

    ក្នុងរយ:ពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅទូទាំងប្រទេស

    ក្នុងរយ:ពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅទូទាំងប្រទេស ចាក់បានជាង ១៨ម៉ឺននាក់៕

  • លោកជំទាវ ម៉ែន សំអន ៖ ពលរដ្ឋគ្រប់ត្រូវគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ

    លោកជំទាវ ម៉ែន សំអន ៖ ពលរដ្ឋគ្រប់ត្រូវគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា នៃក្របខណ្ឌក្រសួង ចំនួន ៧៨៧នាក់ នាព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ការទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈ ការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ ។លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នាបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ…

  • អាជ្ញាធរខេត្តកណ្ដាល គ្រោងនឹងយកអាគារមន្ទីរពេទ្យចំនួន២ បន្ថែមទៀត ក្នុងមន្ទីពេទ្យបង្អែកជ័យជំនះ

    អាជ្ញាធរខេត្តកណ្ដាល គ្រោងនឹងយកអាគារមន្ទីរពេទ្យចំនួន២ បន្ថែមទៀត ក្នុងមន្ទីពេទ្យបង្អែកជ័យជំនះ

    អាជ្ញាធរខេត្តកណ្ដាល គ្រោងនឹងយកអាគារមន្ទីរពេទ្យចំនួន២ បន្ថែមទៀត ក្នុងមន្ទីពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នកដែលបានរកឃើញមាន ផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល៕

  • អ្នកឆ្លងថ្មី៧២នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤៧នាក់

    អ្នកឆ្លងថ្មី៧២នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤៧នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៦មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី៥មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៧១នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ទៀតមកពីបរទេស។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៤៧នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី៦មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៨២៤នាក់ នោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៧៩៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន១ពាន់៣នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២២នាក់ហើយ។

  • ឯកឧត្តម ឆេង សារឿន អញ្ជើញពិនិត្យទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ នៅសណ្ឋគារ កាំបូឌីយ៉ាណា

    ឯកឧត្តម ឆេង សារឿន អញ្ជើញពិនិត្យទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ នៅសណ្ឋគារ កាំបូឌីយ៉ាណា

    ឯកឧត្តម ឆេង សារឿន អញ្ជើញពិនិត្យទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់មន្ត្រីក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសណ្ឋគារ កាំបូឌីយ៉ាណា៕

  • សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យចំព្យាបាលអ្នកជំងឺកូវីដ១៩ស្រាល នៅតាម​ផ្ទះ

    សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យចំព្យាបាលអ្នកជំងឺកូវីដ១៩ស្រាល នៅតាម​ផ្ទះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។ ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។ សម្តេចតេជោបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់អាចមានអ្នកជំងឺ…

  • ក្រសួងការងារ ជូនដំណឹងអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស

    ក្រសួងការងារ ជូនដំណឹងអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស

    ក្រសួងការងារ ជូនដំណឹងអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ ៕

  • អភិបាលរាជធានីចុះពិនិត្យមើលស្ថានភាពរស់នៅនិងនាំយកនូវស្បៀងអាហារសម្ដេចតេជោមួយចំនួនជូនប្រជាពលរដ្ឋជិត២០០គ្រួសារទាំងយប់នៅសង្កាត់ទន្លេបាសាក់

    អភិបាលរាជធានីចុះពិនិត្យមើលស្ថានភាពរស់នៅនិងនាំយកនូវស្បៀងអាហារសម្ដេចតេជោមួយចំនួនជូនប្រជាពលរដ្ឋជិត២០០គ្រួសារទាំងយប់នៅសង្កាត់ទន្លេបាសាក់

    ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅរាត្រីថ្ងៃទី០៥ខែមេសានេះ  បាននឹងកំពុងដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន និងបាននាំយកនូវស្បៀងអាហារមួយចំនួនដើម្បីយកទៅផ្គត់ផ្គង់ជូនពួកគាត់ផងដែរ ខណៈដែលពួកគាត់ជួបការលំបាកក្នុងជីវភាព ពេលបាននឹងកំពុងធ្វើចត្តាឡីស័ក ក្រោយពីពួកគាត់មួយចំនួនបានប៉ះពាល់ជាមួយនឹងអ្នកដែលមានវិជ្ជមាន covid -19 ។       មន្ត្រីរដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ឲ្យដឹងថា ៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធររបស់យើងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនោះគឺមានចំនួនតែជាង១៦០គ្រួសារប៉ុណ្ណោះ ។       ដោយការយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅតាមការចង្អុលណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបលោកឃួង ស្រេង ចុះដល់ទីតាំងខាងលើនិងផ្តល់ស្បៀងអាហារជូនពួកគាត់ទាំងយប់តែម្តង ខណៈដែលបងប្អូនប្រជាពលរដ្ឋទាំងនេះមានជីវភាពខ្វះខាត។      អំណោយដែលបងប្អូនប្រជាពលរដ្ឋបានទទួលពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មីមួយកេស ។       ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ៖ពាក់ព័ន្ធនឹង ការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺពោលគឺចាប់ផ្ដើមពីថ្ងៃទី០១ខែមេសាកន្លងមកឃើញថា ប្រជាពលរដ្ឋប្រមាណជា៩៩ភាគរយហើយ ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។ លោកបញ្ជាក់ថា ៖បើបងប្អូនប្រជាពលរដ្ឋចូលរួមសហការយ៉ាងសស្រាក់សស្រាំបែបនេះ…