-
កូរ៉េខាងជើងនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំ២០២១នេះឡើយ ដោយសារព្រួយបារម្ភអត្តពលិករបស់ខ្លួនឆ្លងជំងឺ COVID-19

កូរ៉េខាងជើង៖ ក្រសួងកីឡាកូរ៉េខាងជើង នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំ២០២១នេះឡើយ ដើម្បីការពារអត្តពលិករបស់ខ្លួនពីការឆ្លងជំងឺ COVID-19 ។ ការសម្រេចចិត្តខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងកាលពីថ្ងៃ២៥ ខែមីនាកន្លងទៅ ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីកីឡា លោក Kim Il Guk ។ ក្រសួងកូរ៉េខាងជើងមិនបានឱ្យដឹងអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីនៅលើគេហទំព័ររបស់ខ្លួនថា គណៈកម្មាធិការបានសម្រេចចិត្តថានឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូលើកទី៣២នោះទេ ដើម្បីការពារអត្តពលិកពីវិបត្តិសុខាភិបាលសកលដែលបង្កឡើងដោយ COVID-19 ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ក្រសួងកីឡាកូរ៉េខាងជើងក៏បានពិភាក្សាគ្នាផងដែរពីការអភិវឌ្ឍសមត្ថភាពអត្តពលិកដើម្បីទទួលបានមេដាយកាន់តែច្រើន នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាសាធារណៈនៅរយៈពេល៥ឆ្នាំខាងមុខ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣២លាន៤៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៧ម៉ឺននាក់ និងជាសះស្បើយ១០៦លាន៧៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣២លាន៤៣ម៉ឺន៥៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៧ម៉ឺន៤ពាន់៣៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៦លាន៧៧ម៉ឺន៤៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៤៩ម៉ឺន៦ពាន់៩៧៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៩ពាន់២៨២នាក់ និងជាសះស្បើយចំនួន២៤លាន៥ម៉ឺន៨ពាន់៥៦២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន២ម៉ឺន៣ពាន់១៨៩នាក់ ស្លាប់៣៣ម៉ឺន៣ពាន់១៥៣នាក់ និងជាសះស្បើយ១១លាន៤៣ម៉ឺន៦ពាន់១៨៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៦៨ម៉ឺន៦ពាន់៤៩នាក់ ស្លាប់ចំនួន១៦ម៉ឺន៥ពាន់៥៧៧នាក់ និងជាសះស្បើយ១១លាន៧៣ម៉ឺន២ពាន់២៧៩នាក់ ៕ ប្រភព៖ worldometers
-
ច្បាប់តម្រូវឲ្យបុគ្គលមួយចំនួនចាំបាច់ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី៦មេសានេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានលើកឡើងថា ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត។ ប៉ុន្តែការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល យោងតាមមាត្រា១៦ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
-
រដ្ឋបាលខេត្តកំពង់ចាម ប្រកាស់ដាក់បំរាមគោចរ រយៈពេល២សប្ដាហ៏ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
រដ្ឋបាលខេត្តស្វាយរៀង៖ ពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយបុគ្គលម្នាក់ និងទីតាំងចំនួន២ ត្រូវប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៦មេសាឆ្នាំ២០២១បានជូនដំណឹងដល់ ប្រជាពលរដ្ឋ ដែលធ្លាប់ទាក់ទងជាមួយ ឈ្មោះ ព្រាប ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ តួនាទីសន្តិសុខបាវិត-ម៉ុកបាយ បច្ចុប្បន្នស្នាក់នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប, ផ្ទះលក់ដូរ ឈ្មោះព្រាប សូរ និង ឈ្មោះសួស មុំ នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅអតីតយានដ្ឋាន Mr.So ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឬទំនាក់ទំនងមកក្រុមការងារ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តបានណែនាំឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
រដ្ឋមន្រ្តីក្រសួងផែនការចុះពិនិត្យមើលដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់មន្រ្តីរាជការ

នៅព្រឹកថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញពិនិត្យ មេីលដំណេីរការនៃយុទ្ធនាការចាក់វ៉ាក់សាំង របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងផែនការ និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងផែនការ ដែលមកចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បាន បញ្ជាក់ជូនអំពីគុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អ អាចទទួលយកបាន ហេីយសូមឲ្យបងប្អួនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។ ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង ជាជំរេីសតែមួយគត់ដែលជួយឲ្យយេីងទាំងអស់គ្នា អាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។ឯកឧត្តម ទេស រដ្ឋមន្រ្តីក្រសួងផែនការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ឳកាសដ៍វិសេសវិសាលបំផុត សម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវី-១៩ ដែលជាបំណងប្រាថ្នាដ៍ថ្លៃថ្លាបំផុតនិងការដឹកនាំប្រកបដោយគិតិបណ្ឌិតបំផុត។ ឯកឧត្តម ទេស រដ្ឋមន្រ្តី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកមន្រ្តីរាជការក្រសួងផែនការ សូមកុំមានការរារែកក្នុងការមកចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះនិង សូមជូនពរដល់បុគ្គលិកមន្រ្តីរាជការក្រសួងផែនការទាំងអស់ មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ -១៩ គ្រប់ៗគ្នា។ដោយ -រ៉ាវុធ
-
អ្នកលក់ដូរនៅផ្សារអូរឬស្សី២០នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ ដែលនាំឲ្យករណីជំងឺកូវីដ-១៩សុបកើនដល់៣៦នាក់ហើយ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៦មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារអូរឬស្សីញឹកញាប់ ឬជាប្រចាំ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ បើសិនជាអ្នកមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ នាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជីវករ សន្តិសុខ និងអ្នកធ្លាប់ទៅផ្សារអូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាច្រើននាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយអាជ្ញាធរបានបិទអាជីវកម្មនៅផ្សារអូរឬស្សីទាំងស្រុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃសទី៤មេសាដល់ថ្ងៃ១៧មេសាឆ្នាំ២០២១៕
-
ខេត្តពោធិ៍សាត់ រកឃើញករណីកូវីដ១៩លើកដំបូងចំនួន៣នាក់

-
ក្រសួងសុខាភិបាលក្រើនរំលឹកជាចុងក្រោយទៅដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ក្នុងការអនុវត្តន៍វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

-
អ្នកធ្វើដំណើរចូលខេត្តកំពង់ឆ្នាំងពេលចូលឆ្នាំខ្មែរនឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ
