Category: Covid-19

  • អ្នកឆ្លងថ្មី៩១នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៣០នាក់

    អ្នកឆ្លងថ្មី៩១នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៣០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៧មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី៦មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៩១នាក់ ក្នុងនោះ៩០នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ទៀតមកពីបរទេស។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៣០នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី៧មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៩១៥នាក់ នោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៨២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន១ពាន់៦៥នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២២នាក់ហើយ។

  • អ្នកសារព័ត៌មានជាច្រើននាក់ បន្តទទួលវ៉ាក់សាំង Sinovac ការពារជម្ងឺកូវីដ១៩

    អ្នកសារព័ត៌មានជាច្រើននាក់ បន្តទទួលវ៉ាក់សាំង Sinovac ការពារជម្ងឺកូវីដ១៩

    អ្នកសារព័ត៌មានជាច្រើននាក់ បន្តទទួលវ៉ាក់សាំង Sinovac ការពារជម្ងឺកូវីដ១៩ ក្នុងយុទ្ធនាការថ្ងៃទី៦ នៅទីស្តីការ ក្រសួងព័ត៌មាន ៕

  • លោកជំទាវ ម៉ែន សំអន បញ្ជាក់ថា ការមកទទួលវ៉ាក់សាំង មានន័យស្មើ នឹងការបំពាក់អាវក្រោះការពារខ្លួន

    លោកជំទាវ ម៉ែន សំអន បញ្ជាក់ថា ការមកទទួលវ៉ាក់សាំង មានន័យស្មើ នឹងការបំពាក់អាវក្រោះការពារខ្លួន

    លោកជំទាវ ម៉ែន សំអន បញ្ជាក់ថា ការមកទទួលវ៉ាក់សាំង មានន័យស្មើនឹងការបំពាក់អាវក្រោះការពារខ្លួន ពលរដ្ឋគ្រប់រូបប្រសិនបើចាក់វ៉ាក់សាំងបានគ្រប់គ្នា និង គោរពតាមវិធានការណ៍ ៣ការពារ ៣កុំ មានន័យថាកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចាប់ផ្តើមបន្តក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឡើងវិញ៕

  • អភិបាលរាជធានីបន្ដចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល

    អភិបាលរាជធានីបន្ដចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល

    ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យការអនុវត្តវិធានីការរដ្ឋបាលកំណត់មិនឲ្យធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ វិធានការរដ្ឋបាលនេះត្រូវបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់១៤មេសាឆ្នាំ២០២១ដែលជាវិធានការរដ្ឋបាលថ្មីមួយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។ សម្រាប់អ្នកដែលមិនគោរពតាមបំរាមគោចរនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ។បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។ ដោយឡែក បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបំរាមគោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខាតបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើបានដោយគ្មានការហាមឃាត់។ ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ ក្នុងម៉ោងដែលត្រូវហាមឃាត់…

  • សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៦ ខែមេសា បានថ្លែងសារពិសេស ពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ-១៩

    សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៦ ខែមេសា បានថ្លែងសារពិសេស ពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ-១៩

    សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៦ ខែមេសា បានថ្លែងសារពិសេស ពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រសិនបើមានមន្ត្រីគេចវេសមិនចាក់វ៉ាក់សាំង សូមឲ្យគេដេកផ្ទះរហូតចុះ! កុំមកធ្វើការ នាំតែចម្លងគេ!!!៕

  • សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបន្ទាន់ ឱ្យរៀបចំព្យាបាល អ្នកជំងឺកូវីដ-១៩ ស្រាលៗនៅផ្ទះ

    សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបន្ទាន់ ឱ្យរៀបចំព្យាបាល អ្នកជំងឺកូវីដ-១៩ ស្រាលៗនៅផ្ទះ

    សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបន្ទាន់ ឱ្យរៀបចំព្យាបាល អ្នកជំងឺកូវីដ-១៩ ស្រាលៗនៅផ្ទះ បើករណីអ្នកជំងឺ កាន់តែកើនឡើង ៕

  • សារសំឡេងពិសេសសម្តេចតេជោ ពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

    សារសំឡេងពិសេសសម្តេចតេជោ ពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

    សារសំឡេងពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១)។

  • ខ្លឹមសារជំនួបវាងសម្តេចតេជោ ជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

    ខ្លឹមសារជំនួបវាងសម្តេចតេជោ ជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

    ខ្លឹមសារជំនួបតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

  • អាជ្ញាធរខណ្ឌច្បារអំពៅ ចុះអនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅគោលដៅផ្លូវជាតិលេខ១ ភ្នំពេញ-ខេត្តកណ្ដាល

    អាជ្ញាធរខណ្ឌច្បារអំពៅ ចុះអនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅគោលដៅផ្លូវជាតិលេខ១ ភ្នំពេញ-ខេត្តកណ្ដាល

    ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង ១២:០០ នៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។ បើទោះបីជាយ៉ាងណាក្នុងសេចក្តីសម្រេចដែលចេញនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានលើកលែងចំពោះ ៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជនរថយន្តពន្លត់អគ្គិភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ…

  • ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីប័ណ្ណអនុញ្ញាតិដឹកកម្មករនិយោជិតក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

    ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីប័ណ្ណអនុញ្ញាតិដឹកកម្មករនិយោជិតក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងស្តីពីប័ណ្ណអនុញ្ញាតិដឹកកម្មករនិយោជិតក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស។