Category: Covid-19

  • លោកជំទាវ ឱ វណ្ណឌីន ប្រាប់ថា យើងស៊ូលំបាករយៈពេលខ្លី ប្រសើរជាង​យើង​លំបាករយៈពេលវែង

    លោកជំទាវ ឱ វណ្ណឌីន ប្រាប់ថា យើងស៊ូលំបាករយៈពេលខ្លី ប្រសើរជាង​យើង​លំបាករយៈពេលវែង

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា យើងស៊ូលំបាករយៈពេលខ្លី ប្រសើរជាងយើងលំបាករយៈពេលវែង។

  • អភិបាលរាជធានីចុះពិនិត្យមើលស្ថានភាពរស់នៅ និង នាំយកនូវស្បៀង អាហារសម្ដេចតេជោមួយចំនួនជូនប្រជាពលរដ្ឋជិត២០០គ្រួសារទាំងយប់នៅសង្កាត់ទន្លេបាសាក់

    អភិបាលរាជធានីចុះពិនិត្យមើលស្ថានភាពរស់នៅ និង នាំយកនូវស្បៀង អាហារសម្ដេចតេជោមួយចំនួនជូនប្រជាពលរដ្ឋជិត២០០គ្រួសារទាំងយប់នៅសង្កាត់ទន្លេបាសាក់

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅរាត្រីថ្ងៃទី០៥ខែមេសានេះ បាននឹងកំពុងដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន និងបាននាំយកនូវស្បៀងអាហារមួយចំនួនដើម្បីយកទៅផ្គត់ផ្គង់ជូនពួកគាត់ផងដែរ ខណៈដែលពួកគាត់ជួបការលំបាកក្នុងជីវភាព ពេលបាននឹងកំពុងធ្វើចត្តាឡីស័កក្រោយពីពួកគាត់មួយចំនួនបានប៉ះពាល់ជាមួយនឹងអ្នកដែលមានវិជ្ជមាន covid -19 ។       មន្ត្រីរដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ឲ្យដឹងថា ៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធររបស់យើងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនោះគឺមានចំនួនតែជាង១៦០គ្រួសារប៉ុណ្ណោះ។   ដោយការយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅតាមការចង្អុលណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបឯកឧត្តមឃួង ស្រេង ចុះដល់ទីតាំងខាងលើនិងផ្តល់ស្បៀងអាហារជូនពួកគាត់ទាំងយប់តែម្តង ខណៈដែលបងប្អូនប្រជាពលរដ្ឋទាំងនេះមានជីវភាពខ្វះខាត។      អំណោយដែលបងប្អូនប្រជាពលរដ្ឋបានទទួលពីឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មីមួយកេស ។       ក្នុងឱកាសនោះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ៖ពាក់ព័ន្ធនឹង ការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺពោលគឺចាប់ផ្ដើមពីថ្ងៃទី០១ខែមេសាកន្លងមកឃើញថា ប្រជាពលរដ្ឋប្រមាណជា៩៩ភាគរយហើយ ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។ ឯកឧត្តមបញ្ជាក់ថា ៖បើបងប្អូនប្រជាពលរដ្ឋចូលរួមសហការយ៉ាងសស្រាក់សស្រាំបែបនេះ ការបង្ការនិងទប់ស្កាត់ជំងឺ -១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ វានឹងអាចបញ្ចប់នៅក្រោយចូលឆ្នាំខ្មែរនេះបានហើយ៕

  • ក្រសួងការងារ ជូនដំណឹងអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ

    ក្រសួងការងារ ជូនដំណឹងអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដណណឹងមួយ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្នុងរាជធានីភ្នំពេញ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើឡើងតបតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមក្រសួងការងារ, ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន៣០ក្រុម នឹងចល័តចាក់វ៉ាក់សាំងចំនួន២០ម៉ឺនដូស ក្នុងមួយខែ ជូនដល់កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅក្នុងដែនរាជធានីភ្នំពេញ។ ដោយឡែកក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន៣០ក្រុមផ្សេងទៀត នឹងចល័តចាក់វ៉ាក់សាំងជូនដល់កម្មករ និយោជិត តាមរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្តផ្សេងទៀត តាមការចាំបាច់ និងតាមចំ នួនវ៉ាក់សាំងដែលមាន។ ក្នុងលិខិតជូនដំណឹងនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជូនកម្មករ និយោជិត ក៏បានបង្ហាញអំពីកាលបរិច្ឆេទ និងទីតាំង និងយន្តការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនដល់កម្មករ និយោជិត នៅរាជធានីភ្នំពេញផងដែរ៕

  • ប្តី ប្រពន្ធរស់នៅក្នុងក្រុងកំពង់ឆ្នាំងដែលពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីត-១៩ បានយល់ព្រមទៅធ្វើចត្តាឡីស័កបន្ទាប់ពីសមត្ថកិច្ចបានព្រមានធ្ងន់ៗនិងធ្វើទៅតាមច្បាប់

    ប្តី ប្រពន្ធរស់នៅក្នុងក្រុងកំពង់ឆ្នាំងដែលពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីត-១៩ បានយល់ព្រមទៅធ្វើចត្តាឡីស័កបន្ទាប់ពីសមត្ថកិច្ចបានព្រមានធ្ងន់ៗនិងធ្វើទៅតាមច្បាប់

    កំពង់ឆ្នាំង៖ ក្រុមសមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៥ ខែមេសានេះ បានឲ្យដឹងថា បុរសឈ្មោះ ពិន ប៉ូ មុខរបរជាអ្នកបើកបរម៉ូតូកង់៣ម្នាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងបុរសមានវិជ្ជមានកូវី១៩ ឈ្មោះ សោម ឡូ នៅភូមិសង្កាត់ជាមួយគ្នា រួមជាមួយនិងភរិយា បានយល់ព្រមទៅធ្វើចត្តាឡីស័កជាមួយនិងក្រុមគ្រូពេត្យហើយ បន្ទាប់ពីមានការណែនាំអប់រំ ពីអាជ្ញាធរមូលដ្ឋាន និងការព្រមានធ្ងន់ៗ ពីសមត្ថកិច្ច អំពីផ្លូវច្បាប់ផងនោះ។ ដោយឡែកពួកកូនៗ របស់គាត់២នាក់ទៀត ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដោយមានសមត្ថកិច្ចមូលដ្ឋាន យាមប្រចាំការ ការពារយ៉ាងម៉ឺងម៉ាត់ផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រុមសមត្ថកិច្ចចម្រុះ ដែលមានក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចបាននាំគ្នាចុះមកយកបុរសខាងលើទៅធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល  បន្ទាប់ពីបានដឹងថាបុរសជាអ្នករត់ម៉ូតូកង់៣ខាងលើ មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបុរសដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះ សោម ឡូ កាលពីថ្ងៃទី៣០ ខែមេសា។ ប៉ុន្តែនៅព្រឹកថ្ងៃទី៥ នេះកូនស្រីរបស់បុរសខាងលើ បានធ្វើការតវ៉ាយ៉ាងខ្លាំងជា មួយក្រុមការងារចម្រុះ ដោយមិនអនុញ្ញាតឲ្យក្រុមចម្រុះនាំយកឪពុករបស់ខ្លួនទៅធ្វើចត្តាឡីស័កនោះឡើយ ។ រហូតដល់ល្ងាចថ្ងៃទី០៥ ខែមេសា នេះក្រោយពីអាជ្ញាធរមូលដ្ឋាន…

  • កម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋស្ម័គ្រចិត្ត នៅតាមមូលដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ

    កម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋស្ម័គ្រចិត្ត នៅតាមមូលដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ

    កម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋស្ម័គ្រចិត្ត នៅតាមមូលដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។

  • ក្រសួងការងារបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិតតាមរោងចក្រ

    ក្រសួងការងារបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិតតាមរោងចក្រ

    រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២១នេះបានជូនដំណឹងថ្មីមួយស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូរ៉ាក់) ជូនបងប្អូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាសនៅក្នុងរាជធានីភ្នំពេញ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះគឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថាក្នុងដំណើរការចាក់នេះនឹងមានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ចំនួន ៦០ក្រុម ដោយ ១ក្រុម មានគិលានុបដ្ឋាក និងគ្រូពេទ្យចំនួន ៨នាក់, អ្នកបញ្ចូលទិន្នន័យ និងអ្នកសម្របសម្រួលចំនួន ៧នាក់ និងមានសមត្ថភាពចាក់បានចំនួន ៤០០ដូស ក្នុងមួយថ្ងៃ។ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន ៣០ក្រុម នឹងចល័ត ចាក់វ៉ាក់សាំងចំនួន ២០ម៉ឺនដូស ក្នុងមួយខែ ជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅក្នុងដែន រាជធានីភ្នំពេញ។ ដោយឡែកក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន ៣០ក្រុមផ្សេងទៀត នឹងចល័តចាក់វ៉ាក់សាំងជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្តផ្សេងទៀតតាមការចាំបាច់ និងតាមចំនួនវ៉ាក់សាំងដែលមាន។ ក្រសួងបន្តឱ្យដឹងថា ចំពោះមុខនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ជូនបងប្អូនកម្មករ និយោជិត…

  • អាជ្ញាធរខេត្តកណ្ដាលគ្រោងនឹងយកអគារមន្ទីរពេទ្យចំនួន២ បន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    អាជ្ញាធរខេត្តកណ្ដាលគ្រោងនឹងយកអគារមន្ទីរពេទ្យចំនួន២ បន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយមានការកើនឡើង អ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល និងមានតម្រូវការចាំបាច់ នូវអគារសម្រាប់ព្យាបាលអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩។ រដ្ឋបាលខេត្តកណ្ដាល នឹងត្រៀមយកអគារចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នកដែលបានរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញ ក្នុងពិធីប្រគល់ទទួលអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត នៃមន្ទីរពេទ្យជ័យជំនះ ដែលជាអំណោយរបស់ លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ទូទាំងខេត្តកណ្ដាល មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ៣៥៤នាក់ និងបានព្យាបាលបានជាសះស្បើយ សរុបចំនួន ២៩១នាក់ ហើយខេត្តកណ្ដាលមិនមានអ្នកស្លាប់ដោយមេរោគកូវីដ-១៩ឡើយ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល សរុបចំនួន ១៦,៧៣៣នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩…

  • អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ

    អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ

    ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នៅវិទ្យាល័យទួលទំពូង នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌចំការមន មានចំនួន ០៣ទីតាំងរួមមាន៖ ១-ទីតាំងមណ្ឌលសុខភាព ផ្សារដើមថ្កូវ ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ២-ទីតាំងវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ផ្សារដើមថ្កូវ ចាក់ជូនមន្ត្រីរបស់ក្រសួងអប់រំ យុវជន និងកីឡា ៣-ទីតាំងវិទ្យាល័យ ទួលទំពូង ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់អាយុ ៥៩ឆ្នាំ ៕ ដោយប៊ុនធី និងវណ្ណលុក

  • រកឃើញអាជីវករនៅផ្សារអូរឫស្សី ២នាក់ទៀត ឆ្លងកូវីត-១៩

    រកឃើញអាជីវករនៅផ្សារអូរឫស្សី ២នាក់ទៀត ឆ្លងកូវីត-១៩

    ភ្នំពេញ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានី នៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះយកអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ដែលជាអាជីវករនៅផ្សារអូឬស្សី នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមហ្វេសប៊ុករបស់សាលាខណ្ឌទួលគោក។ របាយការណ៍ដដែលបញ្ជាក់ថា អ្នកជំងឺដែលមន្ត្រីសុខាភិបាល បានចុះទៅយកមុននេះបន្តិច គឺជាបុរសខ្មែរ ឈ្មោះ ដួងច័ន្ទ ពិសារ អាយុ ២៥ឆ្នាំ មុខរបរអាជីវករផ្សារអូឬស្សី និងស្ត្រីខ្មែរ ឈ្មោះ ប៊ុន សុខលាប អាយុ ៥១ឆ្នាំ មុខរបរអាជីវករផ្សារអូឫស្សី អ្នកទាំងពីររស់នៅផ្ទះលេខ ៥៧A អាផ្លូវ២០៥ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ បច្ចុប្បន្នទីតាំងខាងលើនេះ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសម្រេចបិទ ដោយហាមការចេញចូល និងមានមនុស្ស៣នាក់ ត្រូវធ្វើចត្តាឡីស័ករង់ចាំក្រុមសុខាភិបាល ចុះទៅយកសំណាក។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អាជីវករ និងសន្តិសុខនៅផ្សារអូឬស្សីចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ថែម២នាក់ នៅថ្ងៃនេះទៀត អ្នកឆ្លងក្នុងទីតាំងផ្សារអូឬស្សី កើនដល់១៨នាក់។ ជាមួយគ្នានេះ…

  • ជនសង្ស័យ៣នាក់ ល្មេីសនឹងវិធានការរបស់ក្រសួងសុខាភិបាល ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

    ជនសង្ស័យ៣នាក់ ល្មេីសនឹងវិធានការរបស់ក្រសួងសុខាភិបាល ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ កាលពីយប់មិញ ពាក់ព័ន្ធ ករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ (ជួបជុំស៊ីផឹក និងច្រៀងការាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជនសង្ស័យ៣នាក់ខាងលេីរួមមាន ៖ ទី១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ទី២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , និងទី៣-ឈ្មោះ ហេង សូវីត…