-
លោកជំទាវ ឱ វណ្ណឌីន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៥ខែ មេសា ឆ្នាំ ២០២១។ សូមបញ្ជាក់ថា ក្នុងរយ:ពេលពីថ្ងៃទី០១ ដល់ទី០៤ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩ ) បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន ១៤០.៧៧៣នាក់ ហេីយ ដែលធ្វេីឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងកូវីសែល សរុបទាំងបីមុខវ៉ាក់សាំងនេះ គឺបានកេីនឡេីងដល់ ៤១៨.៥៦៩នាក់ នៅទូទាំងប្រទេស។ សម្រាប់ដំណើរការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយបានអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ៕ដោយ / គ្រី សម្បត្តិ
-
អភិបាលខណ្ឌចំការមន នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារសព ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់គ្រួសារសពឈ្មោះ នាក់ គឹមសេង ភេទ ប្រុស អាយុ ៣៩ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ ហើយមានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទ្វេ ដែលជូនដល់គ្រួសារសពរួមមាន៖ អង្ករ ចំនួន ០៤ប៉ាវ ស្មើនឹង ១០០គីឡូក្រាម និងថវិកាចំនួន ៥,០០០,០០០រៀល។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខណ្ឌចំការមន សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ…
-
សេចក្តីណែនាំ ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

-
អាជីវករនៅក្នុងផ្សារអូរប្ញស្សីទាំងអស់ សូមទៅធ្វើតេស្តរកជំងឺកូវីដ១៩ នៅទីតាំងវិទ្យាល័យបាក់ទូក

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ តាមរយៈទំព័រហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងទាក់ទងទៅនឹងអាជីវករ នៅផ្សារអូរប្ញស្សីចំនួន ៦នាក់ បានឆ្លងជំងឺកូវីដ១៩។ បុគ្គលដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ មានរាយនាមដូចខាងក្រោម រួមមាន៖ ១- ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ (ក.០៣ លេខ ១៣០–១៣១)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២- ឈ្មោះ អ៉ឹង គឹមស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី នៅតូបលេខ (ក.០៣ លេខ១៣៤)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣- ឈ្មោះ…
-
អ្នកដែលធ្លាប់ចូលគ្លីនិក សារិកាកែវ សង្កាត់ចោមចៅប្រញាប់ទៅធ្វើតេស្ដជាបន្ទាប់

យោងតាមនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃទី៥មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ធ្លាប់បានចូលទៅគ្លីនិក សារិកាកែវ ស្ថិតនៅបុរី LV ផ្ទះលេខ B4 ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩មីនាឆ្នាំ២០២១។ ក្រសួងសុខាភិបាលបានអំពាវនាវអ្នកដែលធ្លាប់ចូលទៅកាន់គ្លីនិកនោះ ចន្លោះពីថ្ងៃទី២៥ដល់២៩មីនា ហើយមានរោគសញ្ញា ដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕គឹម ទៀង
-
ខេត្តរតនគិរី រកឃើញអ្នកកើតជំងឺកូវីដ១៩ ជាលើកដំបូងក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

-
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ ឆ្លងកូវីដ១៩

-
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯ.ឧ ហ៊ុន ម៉ានី បញ្ជាក់ពីគុណតម្លៃវ៉ាក់សាំងកូវីដ១៩

-
ពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំង៣១នាក់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់

-
លោក បូរីស ចនសុន គ្រោងដាក់ចេញផែនការថ្មី សម្រាប់ការធ្វើដំណើរអន្តរជាតិឡើងវិញ បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 បានចាប់ផ្តើម

អង់គ្លេស៖នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន គ្រោងដាក់ចេញនូវផែន ការថ្មី ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ច តាមរយៈចាប់ផ្តើមការធ្វើដំណើរអន្តរជាតិឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីខ្លួនបានចាប់ផ្ដើមដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក ។ លោក បូរីស ចនសុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលយើងបន្តធ្វើឱ្យមានវឌ្ឍនភាពល្អ លើកម្មវិធីចាក់វ៉ាក់សាំងរបស់យើង និងជាមួយផែនការមេរបស់យើង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ដោយមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើតេស្តលឿនជាទៀងទាត់ គឺមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រឹងប្រែងមិនត្រូវបានខ្ជះខ្ជាយឡើយ ។ ជាមួយគ្នានេះ លោករំពឹងថា នឹងអាចប្រកាសឲ្យហាងលក់ទំនិញបន្ទាប់បន្សំ និងហាងកាត់សក់បើកដំណើរការឡើងវិញនៅអង់គ្លេស ចាប់ពីថ្ងៃទី១២ ខែមេសា ខណៈលោកក៏នឹងផ្តល់ព័ត៌មានលម្អិតបន្ថែម ស្តីពីលិខិតឆ្លងដែនវ៉ាក់សាំង និងការធ្វើដំណើរអន្តរជាតិផងដែរ ។ សូមជម្រាបថា អង់គ្លេសអាចនឹងបន្តឈានទៅរកការធូរស្បើយឡើងវិញ បន្ទាប់ពីប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនក្នុងស្រុក អាស្រ្តាហ្សេណេកា និងក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ ជូនដល់ប្រជាជនពេញវ័យជាងពាក់កណ្តាលរបស់ខ្លួន ៕ ប្រភព៖ CNA