-
ក្រសួងសុខាភិបាល ចេញប្រកាសពីការស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ ដោយសារជំងឺកូវីដ១៩។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃនេះបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ដែលរស់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។ ក្រសួងបន្តថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទីព្រឹក ស្ត្រីខាងលើបានចូលមកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានស្ថានភាពហត់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យយកអ្នកជំងឺទៅ សម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងបានយកសំណាកទៅវិភាគភ្លាមៗ។ រហូតដល់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ហើយក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។ លទ្ធផលពិនិត្យសំណាករបស់គាត់…
-
អភិបាលរាជធានីប្រគល់ថេប្លេត ជូនក្រុមគ្រូពេទ្យ ដើម្បីយកទៅប្រើប្រាស់ លើការបញ្ចូលទិន្នន័យចាក់វ៉ាក់សាំង

ភ្នំពេញ៖ ឧបករណ៍ថេប្លេតដែលជាឧបករណ៍សម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦៨គ្រឿងត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ ជូនដល់ក្រុមគ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថេប្លេត ៦៨គ្រឿង ដែលប្រគល់ជូនក្រុមគ្រូពេទ្យគឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង៣៤កន្លែងទូទាំងរាជធានីភ្នំពេញ។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែលក៏បានបញ្ជាកផងដែរថា ៖ថេប្លេត ៦៨គ្រឿងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤០ គ្រឿង។ គួរបញ្ជាក់ថា ៖ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច…
-
អភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជំហានទី២ ប្រភេទ Sinovac

តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាកសាំងបង្ការកូវីដ-១៩ ជំហានទី២ ប្រភេទ Sinovac ដល់មន្រ្តីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត នៅតាម មន្ទីរពេទ្យបង្អែក ក្រុង ស្រុក ក្នុងក្របខណ្ឌ ទូទាំងខេត្តតាកែវ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពល រដ្ឋទូទាំងប្រទេស ដោយមិនមានការយកលុយនោះទេ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ…
-
អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលការបំពាក់ សម្ភារបរិក្ខាពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ខេត្ត នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលការបំពាក់ សម្ភារបរិក្ខាពេទ្យដើម្បីត្រៀមបម្រុងទុក សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងទីតាំងអាគារស្នាក់នៅ របស់ក្រុមហ៊ុនការ ស៊ីណូបាវិត ម៉ុក បាយ ដែលមានចំនួន ២ អគារ ស្មើនឹង ២៨៨ បន្ទប់ គឺអាគារC សម្រាប់ក្រុមគ្រូពេទ្យ និងអាគារE សម្រាប់សម្រាកព្យាបាល អ្នកជំងឺកូវីដ-១៩ ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលរួមសហការគ្នា ក្នុងការបោសសម្អាត និងបំពាក់សម្ភារបរិក្ខាពេទ្យ បានរួចរាល់នៅថ្ងៃនេះ ដើម្បីត្រៀមទុកសម្រាប់ព្យាបាល ប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩ ជាពិសេស ក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរ ចំពោះបុគ្គលិក សុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដែលជាកងទ័ពអាវស…
-
ស្ថានទូតបរទេស និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនប្រចាំកម្ពុជា ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យមន្ត្រីក្នុងស្ថាប័នខ្លួនទទួលបានវ៉ាក់សាំងកូវីដ១៩

ភ្នំពេញ៖ បណ្ដាស្ថានទូតបរទេស និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនដែលប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យមន្ត្រីក្នុងស្ថានទូត និងស្ថាប័នរបស់ខ្លួន ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ដូចប្រជាពលរដ្ឋខ្មែរទូទៅ ជាមួយនឹងការបញ្ជាក់ថា «កម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ» គឺជាការពិត។ យោងតាមលិខិតបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា ស្ថានទូតព្រុយណេប្រចាំកម្ពុជា ដែលជាប្រធានអង្គទូតប្រចាំកម្ពុជា និងអង្គទូតនានា ដូចជា បារាំង វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏ដូចជាអង្គការដៃគូរអភិវឌ្ឍន៍មួយចំនួនទៀត បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យសហគមន៍ការទូតប្រចាំកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca (Covishield)។ តាមរយៈកំណត់ទូតរបស់ស្ថានទូតព្រុយណេប្រចាំកម្ពុជា បានលើកឡើងថា «ស្ថានទូតព្រុយណេជឿជាក់ថា កម្ពុជាជាប្រទេសដំបូងបង្អស់ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់សហគមន៍ការទូត ខណៈពេលដែលវ៉ាក់សាំងនេះមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ»។ បណ្ដាអង្គទូតប្រចាំកម្ពុជាទាំងនោះ បានលើកឡើងទៀតថា ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលថា «កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ» គឺជាការពិត។ សូមជម្រាបថា…
-
អជ្ញារធររាជធានីភ្នំពេញចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាត ក្នុងនិងក្រៅផ្សារអូរឬស្សី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងក្រុមការងារ បានចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាតនៅក្នុងនិងជុំវិញផ្សារអូរឬស្សី ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។ ផ្សារអូឬស្សីត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចឲ្យបិទការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្នក្នុងរយៈពេល១៤ថ្ងៃ ក្រោយពីមានជីវករនិងក្រុមសន្តិសុខផ្សារបានកើតជម្ងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១នេះ។ អភិបាលរាជធានីបញ្ជាឱ្យក្រុមការងារ ចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាត ក្នុងនិងក្រៅផ្សារអូរឬស្សី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឳ្យដឹងនៅព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០២១ នេះថាការសម្អាត បរិស្ថាននិងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្សារខាងលើនេះធ្វើឡើងទៅតាមការណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រោយពីបងប្អូនអាជីវករនិងសន្តិសុខផ្សារបានឆ្លងនូវជំងឺកូវីដ-១៩រួចហើយ ។លោក ហ៊ត វ៉ាន់ធី បន្តថា ចំពោះការងារនេះ យើងបានប្រើប្រាស់កម្លាំងជួយពីខាងក្រៅផងសរុបទាំងអស់ចំនួន៨០នាក់ ដោយលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគគ្រប់ជាន់នៃតួផ្សារនិងបរិវេណជុំវិញផ្សារផងដែរ។លោកក៏បានបញ្ជាក់ផងដែរ ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ យើងជាអ្នកធានារ៉ាប់រងទាំងស្រុង ដោយយើងបានដាក់កម្លាំងការពារសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោងមិនឱ្យមានការបាត់បង់ ឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាដើមនោះ…
-
រដ្ឋបាលខេត្តស្វាយរៀង បង្ហាញតារាងឈ្មោះអ្នកមានវិជ្ជមានជំងឺកូវីដ១៩ តាមលទ្ធផលថ្ងៃទី២-៣ មេសា

រដ្ឋបាលខេត្តស្វាយរៀង បង្ហាញតារាងឈ្មោះអ្នកមានវិជ្ជមានជំងឺកូវីដ១៩ តាមលទ្ធផលថ្ងៃទី២-៣ មេសា រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលមានឈ្មោះក្នុងតារាង គិតចាប់ពីថ្ងៃទី១៨ មីនា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន។ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
-
លោកជំទាវ ឱ វណ្ណឌីន ណែនាំប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងអនុវត្ត បញ្ជីឈ្មោះចាក់វ៉ាក់សាំងដែលមានក្នុងក្របខណ្ឌក្រសួងរបស់ខ្លួន

-
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការផ្អាកដំណើរការផ្សារអូឬស្សី ជាបណ្ដោះអាសន្ន

-
សេចក្តីជូនដំណឹងស្ដីពីការបើកដំណើរការចេញ-ចូលឡើងវិញ ភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទូទៅមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយសារករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប រដ្ឋបាលខេត្តបានសម្រេចដាក់ចេញវិធានការបិទការចេញចូលភូមិសាស្ត្រ និងទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្ត-សៀមរាប។ មកទល់ពេលនេះ អ្នកពាក់ព័ន្ធទាំងនោះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ទាំងបួនលើក ដូចនេះ រដ្ឋបាលខេត្ត សម្រេចបើកដំណើរការចេញចូលឡើងវិញ ក្នុងភូមិគោកត្នោត សង្កាត់-គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ នៅទីតាំងខាងលើដែលធ្លាប់បានយកសំណាក និងទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រខាងលើ ត្រូវបន្តការធ្វើចត្តាឡីស័កដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ រយៈពេល១៤ថ្ងៃបន្តទៀត។ ទន្ទឹមនឹងនេះ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបន្តការរាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី-ខេត្ត។ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ…