Category: Covid-19

  • យុវជនអាយុ២៩ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩

    យុវជនអាយុ២៩ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩

    ភ្នំពេញ៖ ថ្ងៃទី ២ ខែមេសា – បុរសជនជាតិខ្មែរម្នាក់អាយុ ២៩ ឆ្នាំរស់នៅរាជធានីភ្នំពេញបានទទួលមរណភាពដោយជំងឺកូវីដ-១៩។ បុរសនេះត្រូវបានគេធ្វើតេស្ត៍វិជ្ជមាននៃ កូវីដ-១៩ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ បើតាមក្រសួងបានបញ្ជាក់ថា“ អ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង ១៦ និង ១០ នាទីថ្ងៃទី ១ ខែមេសា ដោយសារជំងឺសួតធ្ងន់ធ្ងរ និងវិបត្តិផ្លូវដង្ហើមដែលវាយប្រហារដោយសារ វីរុសកូវីដ-១៩” ។ រហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជាមានករណីស្លាប់ដោយជម្ងឺកូវីដ-១៩ ចំនួន ១៨ ករណី៕

  • ក្រសួងសុខាភិបាល ណែនាំពីការការពារ ការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុង​ពិធីបុណ្យ​ចូល​​ឆ្នាំខ្មែរប្រពៃណីជាតិ

  • អភិបាលរាជធានី ចុះពិនិត្យមើលការអនុវត្តបំរាមគោរចរតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅទូទាំងរាជធានីភ្នំពេញ

    អភិបាលរាជធានី ចុះពិនិត្យមើលការអនុវត្តបំរាមគោរចរតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅទូទាំងរាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅក្នុងរាត្រីថ្ងៃទី០២ខែមេសានេះ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវបំរាមគោរចរ ដែលបាននិងកំពុងអនុវត្តន៍ នៅយប់នេះ។ បំរាមគោរចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដោយមានរយៈពេល២សប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។ នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណជាង ០៨ នៃរាត្រីថ្ងៃទី០២ មេសារនេះ ឯឧអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌដូនពេញនិងកម្លាំងចម្រុះចំណុះអោយគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមអោយពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុម រួចអោយពួកគាត់ទៅចុះ។ ក្រោយពីពិនិត្យនៅទីតាំងខាងលើរួច ឯកឧត្តមឃួង ស្រេងក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅនៃខណ្ឌឬស្សីកែវបន្តទៀត និងបន្តទៅគោលដៅផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយហើយបានអនុវត្តទៅតាមបំរាមគោរចរនេះ៕

  • កុមារាអាយុ៦ឆ្នាំ កើតជំងឺកូវីដ១៩ បានជាវិញហើយ

    កុមារាអាយុ៦ឆ្នាំ កើតជំងឺកូវីដ១៩ បានជាវិញហើយ

    ភ្នំពេញ៖ កុមារាអាយុ ៦ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ ហើយនាំឲ្យផ្ទុះនូវការរំជួលចិត្តអាណិតអាសូរលើរូបគេនោះ ពេលនេះបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលនៅសណ្ឋាគារ Great Duke វិញហើយ។ ម្តាយរបស់កុមាររូបនេះ ក៏បានជាពីជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យចេញពីពេទ្យជាមួយគ្នាផងដែរ។ សាច់ញាតិរបស់កុមារារូបនេះ ប្រាប់ថា ស្ត្រីជាម្តាយ និងកុមារារូបនេះ បានទៅដល់ផ្ទះស្ថិតនៅខណ្ឌឫស្សីកែវ នៅយប់ថ្ងៃនេះ។ យោងតាមលិខិតអនុញ្ញាតរបស់គ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីជាម្តាយ និងកុមារាអាយុ ៦ឆ្នាំ ត្រូវបានតេស្តអវិជ្ជមានចំនួន២ដង នៅវិទ្យាស្ថានប៉ាស្ទ័រ។ បើទោះបីជាយ៉ាងណា ពួកគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព។ សូមបញ្ជាក់ថា កុមារាអាយុ ៦ឆ្នាំខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ រូបភាពក្រុមគ្រូពេទ្យចុះយកកុមាររូបនេះទៅព្យាបាល និងសកម្មភាពកុមារកាន់សម្ភារផ្សេងៗដើរឡើងរថយន្តពេទ្យនាពេលនោះ បានធ្វើឱ្យផ្ទុះនូវការអាណិតអាសូរជាខ្លាំងពីមហាជនលើបណ្តាញសង្គម៕

  • លោក អភិបាលរងខេត្តកណ្តាល បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩

    លោក អភិបាលរងខេត្តកណ្តាល បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩

    កណ្តាល ៖លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធានមន្ទីរ លោកអភិបាលស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដែលចាប់ដំណើរការពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអ្នកមកទទួលចាក់វ៉ាក់សាំងទាំងអស់អោយអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ហើយត្រូវរក្សាគម្លាតសង្គម ជាប់ជាប្រចាំ។ លោកអភិបាលរងខេត្ត ក៏បានជំរុញអោយក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ជំរុញការចាក់វ៉ាក់សាំងអោយបានលឿន ទាន់ពេលវេលា ដើម្បីបញ្ជៀសពីការរាតត្បាតការរីករាលដាលនៃជម្ងឺកូវីដ-១៩ ៕ ដោយ / គ្រី សម្បត្តិ

  • មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់

    មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
  • ក្រសួងព័ត៌មាន ចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារវីរុសកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួង

    ក្រសួងព័ត៌មាន ចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារវីរុសកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួង
  • មន្ត្រីក្រសួងធនធានទឹក ត្រៀមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

    មន្ត្រីក្រសួងធនធានទឹក ត្រៀមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

    នាល្ងាចថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចុះពិនិត្យការងាររៀបចំទីតាំង ដើម្បីត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ តាមការបែងចែករបស់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំបន្ថែមដល់ក្រុមការងាររៀបចំ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវមានឧបករណ៍វាស់កម្ដៅ មានការស្គែនបាកូដ ការរក្សាគម្លាត ទីតាំងត្រូវមានខ្យល់ចេញចូលឲ្យបានគ្រប់គ្រាន់ និងត្រូវមានអ្នកប្រចាំការដើម្បីសម្អាត និងអនាម័យឲ្យបានជាប់ជានិច្ច ។ល។

  • សម្តេចតេជោ ហ៊ុន សែនស្នើឲ្យចាក់វ៉ាក់សាំងជាបន្ទាន់ ទៅលើ អ្នកលក់ត្រី បន្លៃ និងអ្នករកស៊ីនៅផ្សារ

    សម្តេចតេជោ ហ៊ុន សែនស្នើឲ្យចាក់វ៉ាក់សាំងជាបន្ទាន់ ទៅលើ អ្នកលក់ត្រី បន្លៃ និងអ្នករកស៊ីនៅផ្សារ
  • សម្តេចតេជោ ប្រកាសជំរុញឱ្យរៀបចំចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ

    សម្តេចតេជោ ប្រកាសជំរុញឱ្យរៀបចំចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស ដោយជំរុញឱ្យលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ជាបន្ទាន់។ យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា រាជធានីភ្នំពេញ ជាតំបន់សំខាន់ ដែលជាចំណុច នៃការរីករាលដាលជំងឺកូវីដ១៩ ដ៏ខ្លាំងក្លាមួយ ដែលរាជរដ្ឋាភិបាលត្រូវតែទប់ស្កាត់។ សម្ដេចបានលើកឡើងដូច្នេះថា៖ ខ្ញុំសូមស្នើលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច និងមួយទៀត ជាអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់ទៅលើការចាក់ឲ្យអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៉ី ដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងក្នុងទីផ្សារ ឲ្យបានឆាប់រហ័ស ហើយធ្វើសកម្មភាពដើម្បីចាក់វ៉ាក់សាំង ឲ្យពួកគាត់ ដូចដែលយើងបានធ្វើចំពោះកម្មករ នៃក្រុមហ៊ុនប្រមូលសំរាមស៉ីនទ្រី ផងដែរ ហើយអ្នកកង់បី អ្នកតាក់ស៉ី អ្នកដឹកជញ្ជួនផ្សេងៗ ដែលយកតាមការបញ្ជា ពីកន្លែងមួយទៅកាន់កន្លែងមួយ ឲ្យបានចាក់ថ្នាំបង្ការ…