-
ឯកឩត្តម ប៉ា សុជាតិវង្ស ផ្តល់ថវិកា និងសម្ភារៈជូនសង្កាត់ និង កម្លាំងប៉ុស្តិ៍ ដែរប្រចាំការតាមគោលដៅធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុម ប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយ ខណ្ឌមានជ័យ បានអញ្ជើញចុះ សំណេះសំណាល និងនាំយកថវិកា រួមទាំងសំភារះ ទឹកសុទ្ធ ទឹកក្រូច និងថវិកា ជូនដល់រដ្ឋបាលខណ្ឌមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ សណ្តាប់ធ្នាប់ខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ ប្រជាការពារសង្កាត់ទាំង៧ នៅសាលាខណ្ឌមានជ័យ នាព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ។ នាឱកាសនោះដែរ ឯកឧត្ដម ប៉ា សុជាតិវង្ស បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ អាជ្ញាធរមូលដ្ឋាន តែងតែនៅមុខគេជានិច្ច ។ ហើយ ឯកឧត្ដម…
-
ក្រសួងសុខាភិបាល នឹងមកចាក់វ៉ាក់សាំង សម្រាប់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា

-
លោកជំទាវ ម៉ែន សំអន ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ អំពាវនាវដល់ប្រជាពលរដ្ឋ អនុវត្តន៍វិធានការរាជរដ្ឋាភិបាល

-
អាជ្ញាធរខណ្ឌច្បារអំពៅចុះផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបាន ចុះត្រួតពិនិត្យផ្សព្វផ្សាយណែនាំសេចក្ដីសម្រេចស្ដីពីការអនុវត្តន៍ វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញទៅដល់ប្រជាពលរដ្ឋនៅទូទាំងមូលដ្ឋានខណ្ឌ។យុទ្ធនាការចុះផ្សព្វផ្សាយណែនាំនិងចែកសេចក្តីសម្រេចដល់អ្នកលក់ដូរពេលយប់តាមដងផ្លូវនិងកន្លែងទីប្រជុំជននេះបានធ្វើឡើង កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយបែងចែកគោលដៅចុះផ្សព្វផ្សាយណែនាំដល់អ្នកលក់ដូរពេលយប់ ។ ក្នុងនោះលោកណុប ផា អភិបាលរងខណ្ឌដឹកនាំកម្លាំងចុះតាមផ្លូវ៣៦៩ ព្រែកប្រាទៅកាន់ស្ពានព្រែកសំរោង ឆ្ពោះទៅផ្លូវថៃហ្គ័រ ទៅកាន់តំបន់ទីប្រជុំជនក្នុងសង្កាត់ក្បាល់កោះ សង្កាត់ព្រែកឯង សង្កាត់វាលស្បូវ និងសង្កាត់និរោធ ។ ចំណែកលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌជាប្រធានក្រុមការងារចុះផ្សព្វផ្សាយណែនាំនិងចែកសេចក្តី សម្រេចដល់អ្នកលក់ដូរនៅផ្សារច្បារអំពៅនិងកន្លែងទីប្រជុំជនមួយចំនួនទៀត។ ក្នុងការចុះផ្សព្វផ្សាយណែនាំ អំពីសេចក្ដីសម្រេចស្ដីពីការអនុវត្តន៍ វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញនេះដែរលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់ផ្ទាល់មាត់ដល់អាជីវករលក់ដូរ ឲ្យគោរពតាមសេចក្តីសម្រេចស្ដីពីការ អនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការងារគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន ការចូលរួមអនុវត្តន៍តាមវិធានការរបស់ ក្រសួងសុខាភិបាល និង ការចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ដើម្បីចៀសផុតពីជំងឺកូវីដ១៩។ លោកបន្តថា បន្ទាប់ពីឯកឧត្តម ឃួង ស្រេង…
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹងមិនត្រូវការវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ឡើយ

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វូស៊ី បាននិយាយថា ប្រទេសរបស់លោកអាចនឹងមិនត្រូវការវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ឡើយ បើទោះជាវ៉ាក់សាំងនេះទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃ ព្រហស្បតិ៍ នេះនាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានរូបនេះនិយាយថា អាមេរិកទំនងជាមិនត្រូវការវ៉ាក់សាំងរបស់ AstraZeneca ទេ ពីព្រោះរដ្ឋបាលលោក ចូ បៃដិន បានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃ ដែលគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជនអាមេរិកគ្រប់គ្នា ។ ការកត់សម្គាល់បែបនេះរបស់លោក ហ្វូស៊ី ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ មានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងដៃជាច្រើនសុទ្ធតែជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ក្នុងនោះរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន J&J, Moderna និងក្រុមហ៊ុន Pfizer ៕ ប្រភព៖ CNA
-
អង្គការ WHO ព្រមានថា ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នឹងធ្វើអោយបញ្ហាវីរុសរាតត្បាតសកលអូសបន្លាយកាន់តែយូរ

អឺរ៉ុប៖ ការិយាល័យរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ បានទទូចដល់រដ្ឋាភិបាលក្នុងតំបន់ឲ្យបង្កើនការផលិតវ៉ាក់សាំង និងយុទ្ធនាការចាក់វ៉ាក់សាំងព្រមជាមួយគ្នា ។ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Henri P. Kluge បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កាលពីសប្តាហ៍មុនអឺរ៉ុបមើលឃើញករណីឆ្លងថ្មីរហូតដល់១.៦លានករណី និងករណីស្លាប់២ម៉ឺន៤ពាន់នាក់ដែលធ្វើឲ្យអឺរ៉ុបក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងទី២ លើពិភពលោក ។ លោក Kluge បានសង្កត់ធ្ងន់ទៀតថា វ៉ាក់សាំងជាវិធីល្អបំផុតរបស់យើង សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត… តែទោះយ៉ាងណា ដំណើរការចាក់វ៉ាក់សាំងដូចជាយឺតយ៉ាវខ្លាំង ដែលមិនអាចទទួលយកបានទេ ។ សូមជម្រាបថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានតែ១០ភាគរយ នៃប្រជាជនសរុបក្នុងតំបន់ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយមានតែ៤ភាគរយប៉ុណ្ណោះដែលបានចាក់ពេញលេញ ៕ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣០លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៤ម៉ឺននាក់ និងជាសះស្បើយ១០៤លាន៨៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣០លាន១៧ម៉ឺន៣ពាន់៩៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៤ម៉ឺន១៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៤លាន៨៩ម៉ឺន៣ពាន់៤៧១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន២៤ម៉ឺន៤ពាន់៦៣៩នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់៦១១នាក់ និងជាសះស្បើយចំនួន២៣លាន៧៥ម៉ឺន៤ពាន់៣៩១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៨៤ម៉ឺន២ពាន់៧១៧នាក់ ស្លាប់៣២ម៉ឺន៥ពាន់៥៥៩នាក់ និងជាសះស្បើយ១១លាន២៣ម៉ឺន៩ពាន់៩៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៣០ម៉ឺន២ពាន់១១០នាក់ ស្លាប់ចំនួន១៦ម៉ឺន៣ពាន់៤២៨នាក់ និងជាសះស្បើយ១១លាន៥២ម៉ឺន២ពាន់៨៨៤នាក់ ៕ ប្រភព៖ worldometers
-
ក្រសួងរៀបចំដែនដី ចាប់ផ្តើមយុទ្ទនាការចាក់វ៉ាក់សាំងកូវីដ-១៩

-
សម្តេចតេជោ អនុញ្ញាតិឲ្យមន្ទីរពេទ្យ ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ចល័តដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាតាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានអនុញ្ញាតិឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្តជំងឺកូវីដ-១៩។ នេះគឺជាការគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនប្រកបដោយទឹកចិត្តដ៏ល្អប្រពៃនិងបេះដូងមនុស្សធម៌របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដើម្បីជួយសម្រួលដល់មន្ទីរពេទ្យដែលកំពុងព្យាបាល អ្នកជំងឺកូវីដ១៩ និងដេីម្បីបង្កេីនការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែលមានអាការ:សង្ស័យ ជំងឺកូវីដ-១៩។
-
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ជាក់ស្តែងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ នៅតែបន្តចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។