Category: Covid-19

  • ព្រឹកនេះ គណៈកម្មការចំពោះកិច្ច បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ លើជនគោលដៅ ជាង ៧៤ម៉ឺននាក់ ក្នុងក្របខណ្ឌ ទូទាំងប្រទេស

    ព្រឹកនេះ គណៈកម្មការចំពោះកិច្ច បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ លើជនគោលដៅ ជាង ៧៤ម៉ឺននាក់ ក្នុងក្របខណ្ឌ ទូទាំងប្រទេស

    គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌ ទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤ម៉ឺន ៥ពាន់នាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ រួមមាន៖ ១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាល ឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាល រាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន ។២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះ ផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ ។៣៖ អ្នកសារព័ត៌មាន ដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាល រាជធានី-ខេត្តរួចហើយ ) ។៤៖…

  • លោក ចាន់ វិចិត្រ រាយការណ៍ផ្ទាល់ពី ក្រសួងសាធារណ:ការនិងដឹកជញ្ជូន

    លោក ចាន់ វិចិត្រ រាយការណ៍ផ្ទាល់ពី ក្រសួងសាធារណ:ការនិងដឹកជញ្ជូន

    លោក ចាន់ វិចិត្រ រាយការណ៍ផ្ទាល់ពី ក្រសួងសាធារណ:ការនិងដឹកជញ្ជូន (យុទ្ទនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់)

  • ថ្នាក់ដឹកនាំមន្ត្រីរាជការ ខេត្តស្វាយរៀង ចូលរួមចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩

    ថ្នាក់ដឹកនាំមន្ត្រីរាជការ ខេត្តស្វាយរៀង ចូលរួមចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩

    ខេត្តស្វាយរៀង ៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ ក្របខ័ណ្ឌទូទាំង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០២១ បានចូលរួមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រភេទ Sinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជាមួយគ្នានេះ ក៏មានការចាក់ជូន ដល់សមាជិក ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត ស្ថិតនៅសាលប្រជុំធំអាគា “ឃ” សាលាខេត្តស្វាយរៀង ផងដែរ ។ តាមការឲ្យដឹង ពីមន្ត្រីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅ ក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្រោមការគិតគូ និងដឹកនាំដ៏ឈ្លាសវៃ របស់អគ្គ មហាសេនាបតីតេជោ ហ៊ុន…

  • លោក សុខ ណេត រាយការណ៍ផ្ទាល់ពី ក្រសួងមុខងារសាធារណ:

    លោក សុខ ណេត រាយការណ៍ផ្ទាល់ពី ក្រសួងមុខងារសាធារណ:

    លោក សុខ ណេត រាយការណ៍ផ្ទាល់ពី ក្រសួងមុខងារសាធារណ: (យុទ្ទនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់)

  • កិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    កិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដោយកិច្ចប្រជុំមួយនេះផ្ដោតសំខាន់លើការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការងារគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន ការចូលរួមអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងការចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” ៣ការពារ ៣កុំ ” ដើម្បីចៀសផុតពីជំងឺកូវីដ១៩៕

  • ក្រសួងព័ត៌មានព្រឹកនេះ ចាប់ផ្តើមផ្តល់ទីតាំងសម្រាប់អ្នកសារព័ត៌មានមកទទួល ចាក់វ៉ាក់សាំង

    ក្រសួងព័ត៌មានព្រឹកនេះ ចាប់ផ្តើមផ្តល់ទីតាំងសម្រាប់អ្នកសារព័ត៌មានមកទទួល ចាក់វ៉ាក់សាំង

    ក្រសួងព័ត៌មានព្រឹកនេះ ចាប់ផ្តើមផ្តល់ទីតាំងសម្រាប់អ្នកសារព័ត៌មាន​មកទទួល​ចាក់វ៉ាក់សាំង៕ លោក ស៊ូ វណ្ណឡុករាយការណ៍ផ្ទាល់(យុទ្ទនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់)

  • លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ បានលឿនតាមផែនការកំណត់

    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ បានលឿនតាមផែនការកំណត់

    ថ្ងៃនេះ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេសបានចាប់ផ្តើមហើយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះ​កិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់​សាំងស៊ីណូវ៉ាក់នេះ បានលឿនតាមផែនការកំណត់៕

  • រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចស្តីពីការអនុវត្តនូវវិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចស្តីពីការអនុវត្តនូវវិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ ប្រការ១ នៃសេចក្តីសម្រេច ថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»។ ប្រការ២ បញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនចូលមកទទួលទានអាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងនៅចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់អាចលក់ជាលក្ខណៈវេចខ្ចប់បាន។ ប្រការ៣ នៃសេចក្តីសម្រេច បញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ លើកលែងតែចំពោះករណីដូចខាងក្រោម៖ – ការជួបជុំក្នុងចំណោមសមាជិកគ្រួសារនៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩…

  • លោក ចាន់ វិចិត្រ រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងសាធារណៈការ

    លោក ចាន់ វិចិត្រ រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងសាធារណៈការ

    ជួបជាមួយ លោក ចាន់ វិចិត្រ រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងសាធារណៈការ៕

  • លោក គ្រី សម្បត្តិ រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងបរិស្ថាន

    លោក គ្រី សម្បត្តិ រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងបរិស្ថាន

    ជួបជាមួយ លោក គ្រី សម្បត្តិ រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងបរិស្ថាន៕