Category: Covid-19

  • មានករណីម្នាក់ទៀតហើយ ស្លាប់ដោយសារជំងឺវិជ្ជមានកូវីដ១៩

    មានករណីម្នាក់ទៀតហើយ ស្លាប់ដោយសារជំងឺវិជ្ជមានកូវីដ១៩

    ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលរស់នៅសង្កាត់វាលវង់ បានស្លាប់បាត់បង់ជីវិត ៕

  • សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ពីវិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាត ជំងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ពីវិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាត ជំងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ពីវិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាត ជំងឺកូវីដ១៩ ក្នុងឱកាស ឈប់សម្រាក ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ៕

  • ថ្នាក់ដឹកនាំខេត្តកណ្ដាល បន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ

    ថ្នាក់ដឹកនាំខេត្តកណ្ដាល បន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ អភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន ០៥ ស្រុកខ្សាច់កណ្តាល។ ក្នុងឱកាសនោះ ឯកឧត្ដម នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ។ ឯកឧត្ដម អភិបាលរងខេត្តកណ្តាល ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ អោយយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំរបស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តល់អំណោយជូនគ្រួសារកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន ០៥ រួមមាន ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម…

  • សម្ដេចតេជោ សូមឱ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩

    សម្ដេចតេជោ សូមឱ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩

    សម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ អោយបានគ្រប់គ្នា ៕

  • ក្រសួងព័ត៌មាន កំពុងដំណើរការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩

    ក្រសួងព័ត៌មាន កំពុងដំណើរការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន កំពុងដំណើរការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួង បុគ្គលិកក្រុមហ៊ុនឯកជន នៃប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេស ក្រោមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ ១លានដូសក្នុងរយៈពេល១ខែ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាសតាមរយៈសារសំឡេងមួយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។ បើតាមមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា តាមគោលការណ៍របស់ក្រសួងព័ត៌មាន នឹងចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ ក្នុង១ថ្ងៃ ក្រោមគោលការណ៍ចាក់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន នៃប្រព័ន្ធផ្សព្វផ្សាយ នៅទូទាំងប្រទេសចំនួន ៥០០០នាក់ ក្នុងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ ដោយឡែកសម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានរៀបចំមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងព័ត៌មាន ទាំងអស់ ហើយសម្រាប់ថ្ងៃបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន នឹងអញ្ជើញបុគ្គលិករបស់ក្រុមហ៊ុនឯកជន នៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មកចាក់ជូននៅថ្ងៃបន្តបន្ទាប់ទៀតរហូតដល់គ្រប់ចំនួន ៥០០០នាក់ ។…

  • ខេត្តព្រះសីហនុប្រកាសបិទជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក

    ខេត្តព្រះសីហនុប្រកាសបិទជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក

    ខេត្តព្រះសីហនុប្រកាសបិទខ្ទប់ជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

  • លោកជំទាវ ឱ វណ្ណឌីន ពន្យល់លម្អិតពីការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា

    លោកជំទាវ ឱ វណ្ណឌីន ពន្យល់លម្អិតពីការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា

    ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ បានលឿនតាមផែនការកំណត់ ដែលចាក់ទៅលើក្រុមមនុស្ស ដែលដល់វេនចាក់ ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) គឺបានរៀបចំផែនការមេ ដោយពង្រីកទាំងទីតាំងចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យ។ ការថ្លែងបែបនេះរបស់លោកជំទាវ ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចំនួន៥ រួមមាន ក្រសួងព័ត៌មាន, ក្រសួងសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងបរិស្ថាន និងសណ្ឋាគារ កាំបូឌីយ៉ាណា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីត្រៀមសម្រាប់ការចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ លោកជំទាវបានបញ្ជាក់ថា «បច្ចុប្បន្នយើងមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១០៩កន្លែង ដែលសន្ទុះនៃការចាក់ជូនប្រជាពលរដ្ឋ ចំណុះប្រហែលបានចំនួន៣០ម៉ឺននាក់ ក្នុងមួយខែ។ កម្លាំងយើង ធ្វើបច្ចុប្បន្នប៉ុណ្ណឹង មិនសមស្របទៅតាមលឿន នៃការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ។ ដូច្នេះអ្វីដែលយើងចង់ឃើញ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកចង់ឃើញ ប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការទទួលបានវ៉ាក់សាំង…

  • វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូសបាន ប្រគល់ជូនកម្ពុជារួចរាល់ហើយ

    វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូសបាន ប្រគល់ជូនកម្ពុជារួចរាល់ហើយ

    ភ្នំពេញ៖ ឈរលើស្មារតីនៃចំណងមិត្តភាពដែកថែប និងការជួយគ្នាក្នុងគ្រាលំបាកនោះ នៅរាត្រីថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូស ដែលជាជំនួយដ៏ស្មោះសរបស់រដ្ឋាភិបាលចិន បានប្រគល់ជូនកម្ពុជារួចរាល់ហើយ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលវ៉ាក់សាំង ខណៈឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន បានប្រគល់វ៉ាក់សាំងនេះជូនរួចរាល់ហើយ។ វ៉ាក់សាំង៧០ម៉ឺនដូស ត្រូវបានបែងចែកជាពីរចំណែក។ ក្នុងនោះ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង ៤០ម៉ឺនដូស ប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។ សរុបទាំងពីរលើកនេះកម្ពុជាទទួលបានជំនួយវ៉ាក់សាំងរបស់ចិនចំនួន១លាន៣សែនដូស។ កម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកដែរ គឺកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ មកដល់ពេលកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ២៤៤០នាក់ ខណៈអ្នកជំងឺ១៣នាក់ បានស្លាប់ដោយសារជំងឺនេះ។…

  • កិច្ចប្រជុំ បូកសរុបការងាររបស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍

    កិច្ចប្រជុំ បូកសរុបការងាររបស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍

    តាមរយៈកិច្ចប្រជុំ Zoom Meeting បូកសរុបការងារប្រចាំត្រីមាសទី១ របស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុកបានចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មចំនួន ១២១ ទីតាំង ស្មើនឹង១០០% បានប្រគល់ឡាបិលវិធានសុវត្ថិភាពចំនួន៦ ទីតាំងអាជីវកម្ម ម៉ាស្សាសុខភាពចំនួន ៨ទីតាំង បិទ/ផ្អាក និងខារ៉ាអូខេចំនួន ១៨ ទីតាំង បិទ/ផ្អាក។ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍អោយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍យកចិត្តទុកដាក់បន្តសហការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលបានដាក់ចុះ អនុវត្តអោយបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំស្តីពីវិធានការបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវី-១៩ នៅក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្តពង្រឹងគុណភាពគោលដៅទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈនៅក្រោយវិបត្តិ និងជំរុញបញ្ចប់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តក្រចេះអោយបានត្រឹមឆមាសទី១ ឆ្នាំ២០២១។

  • ឯកឧត្តម គឹម សន្តិភាព បញ្ជាក់ថា មិនមានបំរាមគោលចរនៅពេលនេះទេ

    ឯកឧត្តម គឹម សន្តិភាព បញ្ជាក់ថា មិនមានបំរាមគោលចរនៅពេលនេះទេ

    ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសជូនសាធារណជនថា «រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ, ពោលគឺមិនមានបំរាមគោលចរនៅពេលនេះទេ»។ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា «វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ!»។ ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ!, នេះជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម គឹម សន្តិភាព នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១៕