-
លោកស្រី ឱ វណ្ណឌីន ចុះពិនិត្យទីតាំងចំនួន៥ ត្រៀមចាក់វ៉ាក់សាំង Sinovac បង្ការជំងឺកូវីដ១៩ ដែលចាប់ផ្ដើមយុទ្ធនាការទូទាំងប្រទេស នៅថ្ងៃស្អែក។

-
ក្រសួងទេសចរណ៍ អំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ចូលរួមគាំទ្រផែនការចាក់វ៉ាក់សាំងកូវីដ១៩

-
ប្រមុខអង្គការ WHO បញ្ជាក់ថា ទិន្នន័យការសិក្សាស្រាវជ្រាវពីប្រភពដើមនៃជំងឺកូវីដ-១៩នៅប្រទេសចិន ត្រូវបានដកហូតចេញពី WHO

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ទិន្នន័យត្រូវដកហូតចេញពីអ្នកស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក ដែលបានធ្វើដំណើរទៅប្រទេសចិន ដើម្បីស្រាវជ្រាវពីប្រភពដើមនៃការចំលងជំងឺកូវីដ-១៩ ។ លោក ថេត្រូស បន្ថែមថា នៅក្នុងការពិភាក្សាជាមួយក្រុមការងារ ពួកគេបានបង្ហាញពីការលំបាកដែលពួកគេបានជួបប្រទះ ក្នុងការទទួលបានទិន្នន័យដើម ហើយលោករំពឹងថា ការសិក្សារួមគ្នានាពេលអនាគតនឹងរួមបញ្ចូលការចែករំលែកទិន្នន័យឱ្យបានទាន់ពេលវេលា និងទូលំទូលាយ ។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានចេញរបាយការណ៍ផ្លូវការពេញលេញមួយរបស់ក្រុមអ្នកជំនាញការរបស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ច និងសិក្សាស្រាវជ្រាវនៅទីក្រុងវូហាន ដើម្បីកំណត់រកប្រភពនៃជំងឺកូវីដ១៩ ដែលពីដំបូងត្រូវបានគេសង្ស័យថា លេចធ្លាយចេញពីកន្លែងពិសោធន៍មួយរបស់ចិននៅក្នុងទីក្រុងនេះ ។ បើតាមរបាយការណ៍ខាងលើនេះ វីរុសកូរ៉ូណាទំនងបំផុតឆ្លងពីសត្វប្រជៀវមកកាន់មនុស្ស តាមរយៈសត្វអន្តរការីណាមួយ រីឯទ្រឹស្តីដែលថា វាចេញពីកន្លែងពិសោធន៍មេរោគណាមួយនោះ វាមិនទំនងខ្លាំងណាស់ ។ ទោះជាយ៉ាងណា អាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តចំនួន១៣ រួមមានអូស្ត្រាលី ជប៉ុន និងអង់គ្លេស បានរួមគ្នាសម្តែងការព្រួយបារម្ភរបស់ខ្លួន អំពីការសិក្សារបស់អង្គការ WHO នេះពីព្រោះវាហាក់យឺតពេល និងមិនបានបញ្ចូលទិន្នន័យពេញលេញ និងសំណាកដែលត្រូវការ ៕ Reuters
-
អ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត អាយុ៥៦ឆ្នាំ បានស្លាប់ខណៈកំពុងព្យាបាល

ភ្នំពេញ ៖ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាពលរដ្ឋខ្មែរ បានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ។ អ្នកជំងឺដែលទទួលមរណភាពថ្មីនេះ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្លាប់នៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ បន្ទាប់ពីរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសអំពីមូលហេតុនៃមរណភាពនេះនៅពេលបន្ទាប់៕ ដោយ / គ្រី សម្បត្តិ
-
ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៣៩ម៉ឺន១ពាន់នាក់, ដូសទី២បាន២២ម៉ឺន១៩៥នាក់(Video)

-
ក្រុមហ៊ុនអង្គរដេលីហ៊្វូដផ្តល់ម៉ាសចំនួន១លានម៉ាសជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

-
អ្នកធ្លាប់ទៅ បន្ទប់ពិគ្រោះព្យបាលជំងឺ វិថីស្មើជើង ក្នុងក្រុងបាវិតត្រូវធ្វើចត្តាឡីស័ក

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១មីនាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមានជំងឺកូវីដ១៩ ទីតាំងពាក់ព័ន្ធដូចជា បន្ទប់ពិគ្រោះព្យបាលជម្ងឺ វិថីស្មើជើង នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទមកក្រុមការងារ 044 712 522។សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
ឡសម្រាប់បូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ និងសម្ភារៈបច្ចេកទេសបានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះហើយ។

-
ថ្នាក់ដឹកនាំក្រសួងអប់រំ ចុះត្រួតពិនិត្យទីតាំងសម្រាប់យុទ្ធនាការផ្ដល់វ៉ាក់សាំងជូនបុគ្គលិកអប់រំ

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះត្រួតពិនិត្យ និងណែនាំដល់ក្រុមការងារក្នុងការរៀបចំទីតាំងសម្រាប់ផ្ដល់វ៉ាក់សាំង ដើម្បីធានាឲ្យបានថាការរៀបចំមានសណ្ដាប់ធ្នាប់ និងគម្លាតសុវត្ថិភាព ក្នុងយុទ្ធនាការ នៃការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំក្រោមឱវាទ ដែលចាប់ដំណើការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ហើយការចាក់សាំងនេះដែរគឺជាការចូលរួមយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការចុះត្រួតពិនិត្យនេះត្រូវបានដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ -រ៉ាវុធ
-
សារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ
