Category: Covid-19

  • ប្រជាពលរដ្ឋភូមិ ក្រាំលាវជាង៤០០នាក ដែល ពាក់ព័ន្ធ ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ធ្វើតេស ៤លើក អវិជ្ជមាន

    ប្រជាពលរដ្ឋភូមិ ក្រាំលាវជាង៤០០នាក ដែល ពាក់ព័ន្ធ ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ធ្វើតេស ៤លើក អវិជ្ជមាន

    តាកែវ៖ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលអាជ្ញាធរបានបិទមួយរយៈបន្ទាប់ពីមានព្រឹត្តិការណ៍ថ្ងៃទី១២ ខែមីនា ដែលបុគ្គល កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ១៩ បានទៅចូលរួមនៅក្នុងពិធីមង្គលការមិត្តរបស់ខ្លួននៅទីនោះ ត្រូវបានអាជ្ញាធរស្រុកសំរោង ចុះទៅបើកឡើងវិញហើយនៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១នេះ ក្រោយមនុស្សជាង៤០០នាក់ ធ្វើតេស្ត ៤លើកទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា ការបើកដំណើរការភូមិក្រាំងឡើងវិញនេះ បន្ទាប់ពីមន្រ្តីសុខាភិបាលបានយកសំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត ៤លើក ទៅលើមនុស្សជាង ៤០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយនឹងបុគ្គលកើតជំងឺកូវីដ១៩ ឈ្មោះ កក្កដា សោភ័ណ្ឌ មកដល់ពេលនេះលទ្ធផលយកសំណាក ទៅលើពួកគាត់ គឺអវិជ្ជមានទាំងអស់។ លោក កេត ម៉ៅ បានថ្លែងថា ដោយមានការណែនាំពីឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមការងារស្រុកសំរោង បានចុះមកធ្វើពិធីបើកដំណើរការនេះហើយ ដោយឱ្យប្រជាពលរដ្ឋចេញចូលដើរហើរ បានដោយសេរី ប៉ុន្តែសុំតម្រូវឱ្យពួកគាត់អនុវត្តតាមវិធានការណ៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕ដោយ -រ៉ាវុធ

  • ឡ បូជាសព សម្រាប់អ្នកស្លាប់ដោយសារជងឺ កូវីដ១៩ និងសម្ភារៈបច្ចេកទេបានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះ

    ឡ បូជាសព សម្រាប់អ្នកស្លាប់ដោយសារជងឺ កូវីដ១៩ និងសម្ភារៈបច្ចេកទេបានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះ

    ភ្នំពេញ ៖ លោក ម៉េត មាស ភក្តី អ្នក នាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង នៅ ថ្ងៃ ទី ៣១ខែ មីនា នេះថា ដោយសារនេះជាការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជម្រុញអោយបានរួចរាល់យ៉ាងលឿនបំផុត និង បានរៀបចំប្លង់សាងសង់ រៀបចំទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនី។ លោក បន្តថា រីឯសំភារៈបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) បានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែ បើទោះបីកិច្ចការនេះ ជាអ្វីដែលយើងបានគ្រោង និងរៀបចំទុកដើម្បីបង្កាហានិភ័យណាមួយកើតឡើងក៏ដោយ ក៏រហូតមកដល់បច្ចុប្បន្ន ករណីអ្នកស្លាប់ដោយសារកូវីដ១៩ ក៏កើតមានជាបន្តបន្ទាប់រហូតដល់ជាង ១០នាក់ហើយ។ លោក ម៉េត មាស ភក្តី បានបញ្ជាក់ថា នេះក៏ជាសារក្រើនរំនឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានទប់ស្កាត់ការចម្លង ការរីករាលដាលជំងឺកូវីដ១៩របស់ក្រសួងសុខភាព ក៏ដូចជា ៣ការពារ ៣កុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។លោក ម៉េត មាសភក្ដី បានឱ្យដឹងទៀតថា ផ្ទៃដីប្រមាណ១០ហិកតា…

  • លោកនុត ពុធដារ៉ា បន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកខ្សាច់កណ្តាល

    លោកនុត ពុធដារ៉ា បន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកខ្សាច់កណ្តាល

    កណ្តាល ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ អភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន ០៥ ស្រុកខ្សាច់កណ្តាល។ ក្នុឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នេះ។ លោកអភិបាលរងខេត្តកណ្តាល ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ អោយយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំរបស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ អំណោយដែលបានផ្តល់ជូនគ្រួសារធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន ០៥ រួមមាន ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ ក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ មី…

  • អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា

    អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា

    ភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលភេសជ្ជៈ Sprite ចំនួន១០០០យួរ ពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធាន ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

  • ក្រុមហ៊ុនអង្គរដេលីហ៊្វូដផ្តល់ម៉ាស និងភេសជ្ជៈប៉ូវកម្លាំងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

    ក្រុមហ៊ុនអង្គរដេលីហ៊្វូដផ្តល់ម៉ាស និងភេសជ្ជៈប៉ូវកម្លាំងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

    ភ្នំពេញ៖ ម៉ាសចំនួន១លានម៉ាស និងភេសជ្ជៈប៉ូវកម្លាំងចំនួន១០០០កេស ត្រូវបានក្រុមហ៊ុនអង្គរដេលីហ៊្វូដ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ពិធីប្រគល់ និងទទួលម៉ាស និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។ លោកបានបន្តថា ៖ទឹកចិត្តសប្បុរសធម៌នេះ ស្តែងអោយឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនិងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ។ ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុនអង្គរដេលីហ៊្វូដដែលចូលរួមផ្តល់ ម៉ាសនិងភេសជ្ជៈប៉ូវកម្លាំងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។…

  • រដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងពីការចុះឈ្មោះអ្នករត់តាក់ស៊ី ម៉ូតូឌុប ម៉ូតូកង់បី ដើម្បីចាក់វ៉ាក់សាំង

    រដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងពីការចុះឈ្មោះអ្នករត់តាក់ស៊ី ម៉ូតូឌុប ម៉ូតូកង់បី ដើម្បីចាក់វ៉ាក់សាំង

    រដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងពីការចុះឈ្មោះអ្នកប្រកបមុខរបររត់តាក់ស៊ី ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៕

  • បទយកការណ៍ជុំវិញខេត្តស្វាយរៀង តើនៅពេលនេះមានអ្នកកើតជំងឺកូវីដ១៩ ប៉ុន្នានអ្នកហើយនៅខេត្តស្វាយរៀង?

    បទយកការណ៍ជុំវិញខេត្តស្វាយរៀង តើនៅពេលនេះមានអ្នកកើតជំងឺកូវីដ១៩ ប៉ុន្នានអ្នកហើយនៅខេត្តស្វាយរៀង?

    នៅឯខេត្តស្វាយរៀង បើតាមព័ត៌មានដែលយើងទទួលបាននោះ គឺមានអភិបាល​រងក្រុងស្វាយ​រៀងម្នាក់ កើតជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង១០០នាក់ផ្សេងទៀត ថាតើព័ត៌មាន​នេះយ៉ាងណានោះ?

  • អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិតថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ តម្រូវឲ្យបង់ប្រាក់

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិតថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ តម្រូវឲ្យបង់ប្រាក់

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិតថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ តម្រូវឲ្យបង់ប្រាក់ និងអំពាវនាវដល់សមត្ថកិច្ចស្រាវជ្រាវចាត់វិធានការលើអ្នកប្រឌិត ៕

  • បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

    បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

    មកដល់បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ គ្រាដែលនៅថ្ងៃនេះ តាមការគ្រោងទុក វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ៧០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា ជាមួយគ្នានេះសម្តេចតេជោបន្តអំពាវនាវដល់ជនរួមជាតិទៅ​ទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាតាមការស្ម័គ្រចិត្ត ៕

  • ក្រសួងសុខាភិបាលបង្ហាញផែនការនៃយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់

    ក្រសួងសុខាភិបាលបង្ហាញផែនការនៃយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់

    ក្រសួងសុខាភិបាលបង្ហាញផែនការនៃយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៧៤ម៉ឺន៥ពាន់នាក់ សម្រាប់វ៉ាក់សាំង ១,៥លានដូស ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២១ទៅ។