Category: Covid-19

  • យើងមានក្តីសុខ ធូរស្រាល និងរំភើបចិត្ត ដោយឃើញប្រជាជនកាន់តែច្រើនឡើងៗបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

    យើងមានក្តីសុខ ធូរស្រាល និងរំភើបចិត្ត ដោយឃើញប្រជាជនកាន់តែច្រើនឡើងៗបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

    យើងស្ថិតក្នុងកាលៈទេសៈជាមួយគ្នាតាំងពីថ្ងៃដំបូង។ ក្នុងពេលដែលយើងកំពុងរង់ចាំដល់វេនចាក់វ៉ាក់សាំង សូមចែករំលែកភាពរីករាយជាមួយបងស្រីលាង ហេងដែលស្ថិតក្នុងក្រុមអាទិភាពអាយុលើស៦០ឆ្នាំ ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩លើកទីមួយ។ © UNICEF Cambodia/2021

  • គូស្នេហ៍មួយគូនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេល៥០ឆ្នាំហើយ ថែមទាំងបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅមន្ទីរពេទ្យរួមគ្នាទៀតផង។ ពិតជាគួរស្ញប់ស្ញែងណាស់

    គូស្នេហ៍មួយគូនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេល៥០ឆ្នាំហើយ ថែមទាំងបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅមន្ទីរពេទ្យរួមគ្នាទៀតផង។ ពិតជាគួរស្ញប់ស្ញែងណាស់

    គូស្នេហ៍មួយគូនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេល៥០ឆ្នាំហើយ ថែមទាំងបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅមន្ទីរពេទ្យរួមគ្នាទៀតផង។ ពិតជាគួរស្ញប់ស្ញែងណាស់❤️❤️ លោកស្រីកាង និងលោកឈុន យល់ដឹងពីសារប្រយោជន៍នៃវ៉ាក់សាំងជំងឺកូវីដ១៩ ហើយគាត់ទាំងពីរពិតជារំភើបណាស់ដែលបានទទួលវា។លោកស្រីកាងបានមានប្រសាសន៍ដោយស្នាមញញឹមថា “វ៉ាក់សាំងហាក់ដូចជាបានផ្តល់ជីវិតថ្មីដល់យើងទាំងពីរ ដោយយើងមិនចាំបាច់រស់នៅក្នុងភាពភ័យខ្លាចទៀត។” ✌️សម្រាប់ #Vaccinated This couple has been married for 50 years and they came to the hospital to get vaccinated together. So admirable ❤️❤️ Mrs. Kang and Mr. Chun understand the importance of COVID-19 vaccines, and they were so excited to get them. “It’s like this…

  • កុំសួរថាពេលណាបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ ប៉ុន្តែត្រូវមានស្មារតីភ្ញាក់រឮកថា តើយើងម្នាក់ៗការពារខ្លួនដោយវិធីណា និងចូលរួមជាមួយក្រុមការងារជួរមុខដោយវិធីណា!

    កុំសួរថាពេលណាបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ ប៉ុន្តែត្រូវមានស្មារតីភ្ញាក់រឮកថា តើយើងម្នាក់ៗការពារខ្លួនដោយវិធីណា និងចូលរួមជាមួយក្រុមការងារជួរមុខដោយវិធីណា!

    ក្រុម ការងារ ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយ សមាគម ពាណិជ្ជករ វ័យ ក្មេង កម្ពុជា , ចុងភៅ សេង ហុកហេង, និង Hengmart បាននាំយកទឹកបរិសុទ្ធ ចំនួន ៤០០កេស ដែល ជា អំណោយ របស់ ចុងភៅ សេង ហុកហេង និង បុរី ហាយធិច ព្រមទាំង ស្វាយទុំ ចំនួន ៨០០ កំប៉ុង ដែល ជា អំណោយ របស់ ឧកញ៉ា ម៉ុង ឫទ្ធី និង Hengmart ជូនដល់ក្រុមការងារ គ្រូពេទ្យ បងកម្លាំង ចម្រុះ ដែល កំពុង ប្រចាំការ និងបងប្អូនដែលកំពុង ធ្វើចត្ដាឡីស័កនៅមណ្ឌលចត្ដាឡីស័កចំនួន៣ និង សាលា ខណ្ឌ…

  • ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    ជាក់ស្តែងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

  • អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង ដេីម្បីបំពាក់សម្ភារបរិក្ខាពេទ្យផ្សេងៗ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩

    អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង ដេីម្បីបំពាក់សម្ភារបរិក្ខាពេទ្យផ្សេងៗ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩

    នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានដឹកនាំក្រុមការងារ រួមមានឯកឧត្ដមអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង ដេីម្បីបំពាក់សម្ភារបរិក្ខាពេទ្យផ្សេងៗ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ គ្រប់ចំនួនកំណត់។ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់”៣ការពារ ៣កុំ” ក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕ដោយ -រ៉ាវុធ

  • អាជ្ញាធរខណ្ឌមានជ័យ ទទួលអំណោយពីសប្បុរសជន និងផ្តល់ជូនកងកម្លាំងដែរប្រចាំការតាមគោលដៅធ្វើចត្តាឡីស័កក្នុង

    អាជ្ញាធរខណ្ឌមានជ័យ ទទួលអំណោយពីសប្បុរសជន និងផ្តល់ជូនកងកម្លាំងដែរប្រចាំការតាមគោលដៅធ្វើចត្តាឡីស័កក្នុង

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ទទួលសំភារៈពី សប្បុរសជន មានដូចជា ម៉ាស់ អាកុល ភេសជ្ជៈ មី ទឹកសុទ្ធ របស់លោក ឈុន សេរី នៅរសៀល ថ្ងៃ អង្គារ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២១។ ជាមួយគ្នានេះដែរ លោកអភិបាលរង បានថ្លែងអំណរគុណ ដល់សប្បុរសជន លោក ឈុន សេរី ដែលបានឧបត្ថម្ភ សំភារៈជា អាល់កុល ម៉ាស់ ទឹកសុទ្ធ មី ភេសជ្ជៈ ដល់រដ្ឋបាលខណ្ឌមានជ័យ សំរាប់ផ្តល់ជូនកងកម្លាំងតាមគោលដៅធ្វើចត្តាឡីស័កផងដែរ ។ បន្ទាប់ពីទទួលបានសំភារៈជា ម៉ាស អាកុល ទឹកសុទ្ធ មី ភេសជ្ជៈ…

  • ខេត្តកណ្តាលដែលមានការផ្ទុះខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍ទទួលអំណោយសម្ភារៈនិងគ្រឿងឧបភោគ (Video)

    ខេត្តកណ្តាលដែលមានការផ្ទុះខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍ទទួលអំណោយសម្ភារៈនិងគ្រឿងឧបភោគ (Video)

    ម៉ាស់, អាល់កុលនិងអំណោយជាគ្រឿងឧបភោគ ជាច្រើនដូចជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាសរុបចំនួន ៥៥ លានរៀល ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តកណ្តាលដែលជាតំបន់កំពុងមានការផ្ទុះឆ្លងខ្លាំងក្នុងព្រឹត្តិ ការណ៍ សហគមន៍២០វិច្ឆិកា។

  • អ្នកដែលធ្លាប់ទៅឱសថស្ថាន ឆាតវិមាន ផ្លូវម៉ៅសេទុង សូមប្រញាប់ទៅធ្វើតេស្ដ

    អ្នកដែលធ្លាប់ទៅឱសថស្ថាន ឆាតវិមាន ផ្លូវម៉ៅសេទុង សូមប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣០មីនាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ឱសថស្ថានឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo, ក្រុម១២, មហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក ត្រូវប្រញាប់ទៅធ្វើតេស្ដ។ ដោយសារធ្លាប់មាន អ្នកវិជ្ជមានកូវីដ-១៩ បានទៅកាន់ទីតាំងនោះ នៅថ្ងៃទី២៤មីនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • សាលាដំបូងខេត្តស្វាយរៀងលើពេលសវនាការរយៈពេល១៤ថ្ងៃ ដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩

    សាលាដំបូងខេត្តស្វាយរៀងលើពេលសវនាការរយៈពេល១៤ថ្ងៃ ដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩

    យោងតាមសេចក្ដីជូនដំណឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃសទី៣០មីនាឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារស្ថានការនៃការចម្លងជមងឺកូវីដ-១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការរីករាលដាលឆាប់រហ័ស និងស្មុគ្រស្មាញជាងព្រឹត្តិការសហគមន៍មុនៗ ហើយដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍បន្ថែមទៀត សាលាដំបូងខេត្តស្វាយរៀង សម្រេចលើកពេលសវនាការ ដែលគ្រោងទុកចន្លោះពីថ្ងៃទី៣១មីនា ដល់ថ្ងៃទី១៣មេសាឆ្នាំ២០២១ ទៅពេលក្រោយវិញ លើកលែងតែការប្រកាសសាលក្រម ទុកលទ្ធភាពជូនចៅក្រមជាអ្នកសម្រេច។ សាលាដំបូងខេត្តស្វាយរៀង នឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានធូរស្រាល។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល កម្ពុជានៅថ្ងៃទី៣០មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១០៤នាក់ ក្នុងនោះខេត្តស្វាយរៀងមានអ្នកឆ្លងចំនួន ១៩នាក់។

  • សម្តេចតេជោ ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្តេចម៉ែ ដែលព្រះរាជទាន២០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ

    សម្តេចតេជោ ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្តេចម៉ែ ដែលព្រះរាជទាន២០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា ២០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ។ យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយសម្តេចម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដូច្នេះថា៖ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមសម្ដែងថ្វាយនូវសេចក្តីអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០០.០០០ $US (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏វិសេសវិសាលរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោស ព្រះរាជូបត្ថម្ភ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។ សម្តេចតេជោ…